ហុងស៊ុយ នាងបក់ នាងបោយ ជួយនាំលាភសំណាង រកស៊ីមានបាន

កាលពីបុរាណកាលនៅស្រុកមិជ្ឈិការ ស៊ីននគរ នៅមិនឆ្ងាយពីស្រុកសាវត្តី មានគ្រួសារមួយប្រកបរបរលក់ដូរទំនិញផ្សេងៗ ចិញ្ចឹមជីវិត។ គ្រួសារនេះមានកូនក្រមុំមួយឈ្មោះ សុផាវត្តី។ ក្រោយមកសុចិព្រាហ្មណ៍ជាឪពុកបានពង្រីកដើមទុនរកស៊ីធំជាងមុន ដោយទិញរទេះគោមួយដើម្បីដឹកទំនិញទៅលក់នៅតំបន់ផ្សេងៗ និងពេលខ្លះកូនស្រីសំណព្វ បានសូមទៅជាមួយដែរ ដើម្បីជួយលក់ឪពុក និងឆ្លៀតឱកាសទស្សនាស្រុកទេសគេផងដែរ។ អាស្រ័យដោយតាមបិតាញឹកញាប់ ទើបបណ្តាលអោយនាងបានជួបជាមួយព្រះសង្ឃមួយអង្គ មានព្រះនាមថាព្រះកស្សបោ ដែលបាននិមន្តទេសនាតាមតំបន់នានា។ ក្រោយពីនាងសុផាវត្តី ស្តាប់ធម៌យ៉ាងយកចិត្តទុកដាក់មក ព្រះសង្ឃអង្គនេះ

Read more

ហុងស៊ុយ តាមឆ្នាំកំណើត ព្រះស័ងក័តចាន៍ ឫព្រះញញឹម (ព្រះកម្ចាយនៈ)

ព្រះស័ងក័តចាយន៍(ព្រះកម្ចាយនៈ) ឫព្រះសើចដែលជាទូទៅគេសម្គាល់ថា “តាកំប៉ាង” គឺជាសាវ័ករបស់ព្រះពុទ្ធ និងជាព្រះអរហំមួយអង្គ តែមិនមែនជាព្រះពោធិសត្វទេ។ មានដំណាលថា កាលដើមឡើយ គឺកាតមានរូបរាងនិងមុខមាត់ស្អាតបាត តែមានហេតុផលច្រើនយ៉ាងបណ្តាលអោយគាត់អធិដ្ឋាន សូមអោយខ្លួនគាត់ជាព្រះដែលមានរូបរាងធាត់។ ធម្មតាជនជាតិចិន និយមហៅគាត់ថាព្រះសើច (ចិនហៅថាព្រះមេត្រីយ៍ ឫព្រះមេត្រិយៈ)។ និមិត្តរូប ព្រះសើច ជានិមិត្តរូបតំណាងអោយសេចក្តីសុខ ជួយដោះស្រាយទុក្ខកង្វល់ និងបំបាត់ភាពសោកសៅ

Read more

ហុងស៊ុយ អណ្តើកខ្មៅ ជួយអោយសម្រេចបំណង

អណ្តើកជាសត្វតំណាងអោយអាយុយឺនយូរ រស់នៅជាអមតៈ ផ្តល់នូវភាពស្ងប់ស្ងាត់ កម្លាំងបារមី ជាអ្នកនាំមុខគេប្រកបដោយការទទួលស្គាល់ពីអ្នកដទៃ។ ខ្លាស នាគខៀវ ហង្សក្រហម និង អណ្តើកខ្មៅ គឺជាក្បួនហុងស៊ុយចិនមួយប្រភេទ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកមានជំនឿ និងហុងស៊ុយជាខ្លាំង។ សត្វទាំង ៤នេះតំណាងអោយទិសទាំង៤ គឺ ខ្លានៅប្រចាំទិសខាងកើត នាគខៀវប្រចាំទិសខាងលិច ហង្សក្រហមប្រចាំទិសខាងត្បូង និងអណ្តើកខ្មៅប្រចាំនៅទិសខាងជើង។

Read more

ហុងស៊ុយហង្សក្រហម ទាក់ទាញភ្ញៀវ អតិថិជន មាសប្រាក់ហូរចូលយ៉ាងកាក់កប

ហង្សក្រហម ជានិមិត្តរូបនាំមកនូវជោគលាភសំណាង ភាពបរិបូរណ៏ និងការនាំមកនូវភាពមានបាន មាសប្រាក់ហូរចូលយ៉ាងកាក់កប។ ពិសេសប្រសិនបើអ្នករកស៊ី ធ្វើពាណិជ្ជកម្ម អាចទាក់ទាញភ្ញៀវ អតិថិជនអោយចូលមកជាវយ៉ាងច្រើនកុះករ ថែមទាំងអាចអោយអតិថិជនទាំងចូលចិត្តអ្នកទៀតផង។

Read more

ហុងស៊ុយនាគខៀវតំណាងអោយកិត្តិយស កេរិ៍្តឈ្មោះល្បីល្បាញ

ជាសត្វដែលរស់នៅក្នុងទឹក និងជាស្តេចគ្រប់គ្រងដែនទឹកទាំងមូល។ នាគខៀវតំណាងអោយកិត្តិយស កេរិ៍្តឈ្មោះល្បីទូទាំងពិភពលោក។ ជាងនេះទៀត ជានិមិត្តរូបនៃភាពរីកចម្រើន និងតំណាងអោយការគ្រប់គ្រងប្រកបដោយជោគជ័យទាំងជីវិតការងារ ពិសេសមានភាពរហ័សរហួនទ្វេដងថែមទៀត។

Read more

ខ្លាសនិមិត្តរូប នៃភាពជឿជាក់ មានកម្លាំងខ្លាំងក្លា មានស្មារតីរឹងមាំ មានភាពជាអ្នកដឹកនាំ

សត្វខ្លាស គឺជាស្តេចសត្វទាំងមូល ដែលរស់នៅក្នុងព្រៃ តំណាងអោយកម្លាំងបារមី ការកោតខ្លាចពីសំណាក់ជនដទៃ ជាពិសេសជានិមិត្តរូប នៃភាពជឿជាក់ មានកម្លាំងខ្លាំងក្លា អាចដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេល មានស្មារតីរឹងមាំ មានភាពជាអ្នកដឹកនាំ អភិរក្សការពារទ្រព្យសម្បត្តិគង់វង្ស ទាំងមន្ត្រីរាជការនិងវិស័យឯកជន។

Read more

ហុងស៊ុយ ខ្លាធំ ភាពមានអំណាច ការគ្រប់គ្រង អភិរក្ស ជាពិសេសសម្គាល់នូវភាពរឹងមាំ

អត្ថន័យនិងនិមិត្តរូវរបស់សត្វខ្លាធំ ខ្លាធំគឺសត្វមួយប្រភេទដែលមានឥទ្ធិពលលើសសត្វនានា រស់នៅលើផែនដីនេះ ឫយើងអាចនិយាយបានម្យ៉ាងទៀតថា គឺជាស្តេចសត្វតែម្តង។ សត្វខ្លាជានិមិត្តរូបតំណាងអោយភាពអស្ចារ្យ ភាពមានអំណាច ការគ្រប់គ្រង អភិរក្ស ជាពិសេសសម្គាល់នូវភាពរឹងមាំ ការមិនភ័យខ្លាចរាល់ឧបសគ្គទាំងឡាយនៅចំពោះមុខ និងអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។ ទីតាំង កន្លែងល្អសម្រាប់ដាក់តាំងផ្ទាំងគំនូរសត្វខ្លា ឫរូបសំណាកសត្វខ្លា គឺត្រូវដាក់នៅកន្លែងស្រឡះភ្នែក ងាយអ្នកដទៃបានឃើញ និងកន្លែងទាំងនោះមានដូចជា នៅជាប់ជញ្ជាំងប៉ែកខាងលើ ក្នុងបន្ទប់ទទួលភ្ញៀវ

Read more

ហុងស៊ុយ ត្រី៩ ជោគលាភ មាសប្រាក់ រកស៊ីមានបាន លុយហូរចូលជារាងរាល់ថ្ងៃ

ជាសត្វមួយប្រភេទរស់នៅក្នុងទឹក ដូចនេះត្រីអាចបញ្ជាក់បានពីភាពត្រជាក់ត្រជំរមនា ជាពិសេសត្រីអាចតំណាងអោយការមានបាន និងមានមាសប្រាក់ហូរចូលច្រើន។ និមិត្តសញ្ញាតំណាងត្រី៩ ត្រី៩តំណាងអោយភាពត្រជាក់ត្រជំក្នុងគ្រួសារ។ ម្យ៉ាងទៀតដោយសារតែជនជាតិចិនជឿថាលេខ៩ ជាលេខសំណាង ទើបគេជឿថាត្រី៩ក្បាល ពិតជានាំមកនូវជោគលាភ មាសប្រាក់ រកស៊ីមានបាន លុយហូរចូលជារាងរាល់ថ្ងៃ។ ទីតាំង ដើម្បីអោយកាន់តែទទួលនូវសុខសិរីសួស្តី ការរកស៊ីកើនឡើងខ្លាំងនោះ អ្នកគួរជ្រើសរើសយកត្រីមាស៩ ទើបជាការប្រសើរ ព្រោះមានពាក្យថាមាសនៅជាមួយ។ ឯកន្លែងសមគួរសម្រាប់ដាក់តាំងនោះគឺកន្លែងទទួលភ្ញៀវ

Read more

ហុងស៊ុយ សេះ៨ ខ្លាំងក្លា រហ័សរហួន លឿន វាងវៃ ទាំង៨ទិស

បើយើងក្រឡេកមើលនៅតាមជញ្ជាំង ភោជនីយដ្ឋាន សណ្ឋាគារ ឫវីឡា និងកន្លែងសំខាន់ៗ នានាជាច្រើនទៀត យើងនឹងប្រទាក់ភ្នែកជាមួយនឹងគំនូរមួយប្រភេទ គឺរូបសេះ៨ក្បាល។ តើហេតុអ្វីបានជាប្រជាជន និងអភិជនមួយចំនួននិយមបិទរូបសេះ៨ក្បាលនេះម្លេះ? សេះគឺមានធាតុភ្លើងតាំងពីធម្មជាតិ មានឋានៈទី៧ ប្រចាំរាជវង្សរបស់ស្តេចចិននាសម័យមុន និងគេបានចាត់ចូលក្នុងចំណោមឆ្នាំ ទាំង១២ ផងដែរ។ សត្វសេះតំណាងអោយកម្លាំងខ្លាំងក្លា រហ័សរហូន លឿនវាងវៃ ជាពិសេសតំណាងអោយនាហ្មឺនមន្ត្រីថ្នាក់ខ្ពស់

Read more

អត្ថន័យរូបសំណាកអណ្តើក និង វិធីដាក់តាំង ដើម្បីនាំ ភាពយូរអង្វែង អាយុយឺនយូរ

ជាទូទៅបណ្តាប្រជាជនភាគច្រើន ដែលកំពុងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ពិសេសខ្មែរយើងតែម្តងគឺតែងតែគោរពនិងមានជំនឿយ៉ាងខ្លាំងចំពោះសត្វអណ្តើក។ អាស្រ័យហេតុនេះហើយ នៅពេលគេចាប់បានសត្វអណ្តើក គឺតែងតែយកទៅលែងនៅក្នុងស្រះ ជាពិសេសគឺស្រះក្នុងវត្តតែម្តង។ នេះដោយសារគេយល់ថាសត្វអណ្តើក គឺជាសត្វដែលមានអាយុវែងជាងគេក្នុងបណ្តាសត្វទាំងឡាយ ម្យ៉ាងទៀតគឺសត្វអណ្តើកតំណាងភាពយឺនយូរ អាយុវែង ឫជីវិតអមតៈ។ ហេតុដូច្នេះហើយ ឋានៈរបស់សត្វអណ្តើក ត្រូវគេចាត់ទុកថាជាសត្វ ដែលមានបុណ្យបារមី គួរទុកជាទីគោរពសក្ការៈបូជា។ លើសពីនេះទៅទៀតនោះតួនាទីនៃសត្វនេះក៏ត្រូវគេលើកតម្កើងអោយស្មើនិងព្រះអាទិទេពផងដែរ។ ម្យ៉ាងទៀងដោយសារតែសត្វនេះមានជើងបួន អាចរស់នៅក្នុងទឹកក៏ដូចជារស់នៅលើគោក

Read more