ផែនការចំណាយ

ការចាយវាយគ្មានចេះកំណត់ចំណាយច្បាស់លាស់ តើចំណាយណាដែលចាំបាច់សម្រាប់ជីវិត ចំណាយដែលត្រូវធ្វើមុន ចំណាយដែលត្រូវធ្វើក្រោយ នាំអោយការចាយវាយទៅជាខ្ជះខ្ជាយ។ ការមានលុយកាក់ មិនទាន់គ្រប់គ្រាន់សម្រាប់ជីវិតឡើយ។ ដើម្បីអោយជីវិតរុងរឿង ត្រូវមានវិធីសាស្ត្រក្នុងការគ្រប់គ្រង និងចាត់ចែងលុយកាក់អោយកើតលុយទៀត។ នៅក្នុងជីវិតរស់នៅ យើងត្រូវចេះរៀបចំផែនការ ចំណាយទុកជាមុនសម្រាប់ពេលអនាគត ដើម្បីកុំអោយជួបបញ្ហាលំបាក ឬត្រូវខ្ចីបុលគេ នៅពេលត្រូវការចាំបាច់។ ផែនការចំណាយ មានដូចជាត្រៀមលុយសម្រាប់ការសិក្សា សម្រាប់មើលជំងឺ សម្រាប់ទិញផ្ទះ

Read more

ចំណាយទាបជាងចំណូល

រាល់ការចំណាយគ្រប់បែបយ៉ាង ត្រូវធ្វើឡើងអោយសមស្របទៅនឹងប្រាក់ចំណូលរបស់យើង។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ អាចចំណាយលើសអ្នកមានប្រាក់ចំណូលទាប។ អ្នកខ្លះមានប្រាក់ចំណូលទាប តែចាយវាយដូចជាអ្នកមានប្រាក់ចំណូលខ្ពស់ទៅវិញ។ ជាគោលការណ៍ទូរទៅ រាល់ការចំណាយទាំងអស់ត្រូវតែទាបជាងចំណូលដាច់ខាត។ ចំណាយអាចស្មើនឹងចំនួន 50 ភាគរយ 60 ភាគរយ ឬច្រើនជាង ឬតិចជាងនេះ ទៅតាមការចាំបាច់របស់យើង។ ការចំណាយអោយទាបជាងចំណូលនេះ ទើបធ្វើអោយលុយកាក់យើងមានការកើនឡើង។ កាលណាយើងមានលុយកាក់នៅនឹងខ្លួនច្រើន យើងអាចយកលុយនេះទៅធ្វើអ្វីផ្សេងទៀត

Read more

ប្រភេទនៃចំណាយ

ដើម្បីចៀសវាងកុំអោយការចាយវាយទៅជាឥតប្រយោជន៍ យើងត្រូវដឹងថាអ្វីជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់ និងអ្វីដែលជាចំណាយមានជម្រើស។ មុននឹងធ្វើការចំណាយលុយទៅលើអ្វីមួយ ត្រូវគិតអោយបានច្បាស់ តើចំណាយនេះចាំបាច់ ឬមិនចាំបាច់ ហើយបើចាំបាច់ តើចាំបាច់នៅពេលនេះ ឬនៅពេលក្រោយ។ ជាមួយគ្នានេះដែរ ក៏ត្រូវគិតពីប្រយោជន៍នៃការចំណាយផងដែរ ថាតើចំណាយទៅបានប្រយោជន៍អ្វីខ្លះមកវិញ សម្រាប់ជីវិតយើង ដូចជាសម្រាប់សុខភាព សម្រាប់ការចេះដឹង ការកំសាន្ត ជួយញាតិមិត្ត ជួយជនក្រីក្រ

Read more

មុខរបរ

ដើម្បីអោយយើងអាចមានប្រាក់ចំណូលជាប្រចាំ យើងត្រូវតែមានមុខរបរមួយពិតប្រាកដជាមុនសិន ទោះជាមុខរបរនោះតូចតាចក៏ដោយ។ មុខរបររបស់យើងអាចជាអ្នករកស៊ីធ្វើការអង្គការ ជាអ្នករាជការ ធ្វើស្រែចំការ ចិញ្ចឹមមាន់ ទា ជ្រូក ឬជាអ្នកប្រកបមុខរបរសុចរិតផ្សេងៗទៀត។ មុខរបរនេះនឹងផ្តល់ប្រាក់ចំណូលអោយយើង ទោះជាតិច ឬច្រើនក៏ដោយ វាទុនជីវិតរបស់យើង។ មុខរបរតូចក៏ដោយ ធំក៏ដោយ ត្រូវធ្វើតាមលទ្ធភាពរបស់យើង តែរឿងដែលសំខាន់គឺចេះគ្រប់គ្រង និងចាត់ចែងលុយកាក់អោយមានប្រសិទ្ធភាពប៉ុណ្ណោះ។ ការរកការងារធ្វើ

Read more