អ្នក​ធាត់​តើ​គួរ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ទេ?

តើ ថ្នាំ សម្រក ទម្ងន់ ពិតជា មាន ប្រសិទ្ធភាព មែនឬ? នៅ ពេល ដែល អ្នក បន្ថយ ការ ញ៉ាំ និង គួប ផ្សំ ជាមួយនឹង លំ

Read more

គ្រាន់​តែ​គេង​បើកភ្លើង​ក៏​អាច​ធ្វើ​ឱ្យ​ធាត់​ជ្រុលដែរ

អ្នក​វិទ្យាសាស្ត្រ​បានឱ្យ​ដឹង​ថា iPad ទូរទស្សន៍ និង​កុំព្យូទ័រ ដែល​ប្រើ​ក្នុង​បន្ទប់​គេង ប្រហែលជា​ឧបករណ៍​ជម្រុញ​ឱ្យ​មនុស្ស​ធាត់​ជ្រុល ដោយសារ​តែ​បន្ទប់​មិន​អាច​មាន​ភាព​ងងឹត​គ្រប់គ្រាន់ សម្រាប់​សកម្មភាព​រំលាយ​អាហារ​ក្នុង​ខ្លួន​ធ្វើការ​បាន​ល្អ ។ ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ទៀត​ថា អ្នក​គេង​ត្រូវការ​ក្រណាត់​ខ្មៅ​បាំង​ភ្នែក ដើម្បី​ឱ្យ​រាង​កាយ​អាច​ផលិត​នូវ​អ៊័​រ​ម៉ូ​ន​ក្នុង​កម្រិត​មាន​សុខភាព​ល្អ និង​សម្របសម្រួល​ដល់​កា​រប​ម្លែ​ង​អាហារ និង​ភេសជ្ជៈ​ទៅ​ជា​ថាមពល ។ ចំណែកឯ​ពន្លឺ​ពាស​វាល​ពាស​កាល​ចេញពី​កញ្ចក់​ឧបករណ៍​នានា ឬ​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ដែល​ចាំង​លើ​វាំងនន អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការ​ផលិត​របស់​អ៊័​រ​ម៉ូ​ន Melatonin និង​បញ្ឈប់​រាង​កាយ​មិន​ឱ្យ​រំលាយ​អាហារ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត​ផង

Read more