អត្ថន័យរូបសំណាកអណ្តើក និង វិធីដាក់តាំង ដើម្បីនាំ ភាពយូរអង្វែង អាយុយឺនយូរ

ជាទូទៅបណ្តាប្រជាជនភាគច្រើន ដែលកំពុងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ពិសេសខ្មែរយើងតែម្តងគឺតែងតែគោរពនិងមានជំនឿយ៉ាងខ្លាំងចំពោះសត្វអណ្តើក។ អាស្រ័យហេតុនេះហើយ នៅពេលគេចាប់បានសត្វអណ្តើក គឺតែងតែយកទៅលែងនៅក្នុងស្រះ ជាពិសេសគឺស្រះក្នុងវត្តតែម្តង។ នេះដោយសារគេយល់ថាសត្វអណ្តើក គឺជាសត្វដែលមានអាយុវែងជាងគេក្នុងបណ្តាសត្វទាំងឡាយ ម្យ៉ាងទៀតគឺសត្វអណ្តើកតំណាងភាពយឺនយូរ អាយុវែង ឫជីវិតអមតៈ។ ហេតុដូច្នេះហើយ ឋានៈរបស់សត្វអណ្តើក ត្រូវគេចាត់ទុកថាជាសត្វ ដែលមានបុណ្យបារមី គួរទុកជាទីគោរពសក្ការៈបូជា។ លើសពីនេះទៅទៀតនោះតួនាទីនៃសត្វនេះក៏ត្រូវគេលើកតម្កើងអោយស្មើនិងព្រះអាទិទេពផងដែរ។ ម្យ៉ាងទៀងដោយសារតែសត្វនេះមានជើងបួន អាចរស់នៅក្នុងទឹកក៏ដូចជារស់នៅលើគោក

Read more

អត្ថន័យរូបសំណាកនាគរាជ និង វិធីដាក់តាំង ដើម្បីនាំ លាភសំណាង មាសប្រាក់ អំណាច

អត្ថន័យនិងនិមិត្តរូបនាគរាជ បើយោងតាមឯកសារទំនៀមទំលាប់នៃវប្បធម៌ប្រទេសចិន បានកត់ត្រាទុកថា សត្វនាគរាជ គឺជាសត្វដែលមានថាមពល និងសមត្ថភាពអង់អាចក្លាហាន អាចគ្រប់គ្រងលើអ្វីៗបាន។ ម្យ៉ាងអាចហៅខ្យល់ ភ្លៀង ទឹក និងពពក បានយ៉ាងសេរីតាមអំពើចិត្ត។ ដោយសារតែហេតុនេះ ទើបគេមានជំនឿថា ការយកសត្វនាគរាជមកដាក់តាំង នៅក្នុងគេហដ្ឋាន ឫកន្លែងធ្វើការ ជាការល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ឫម្ចាស់ក្រុមហ៊ុនដែលប្រកបការងារមុខជំនួញជួយដូរ ពាក់ពន្ធ័

Read more

អត្ថន័យ និង និមិត្តរូបហុងស៊ុយ ភាគ១ ហុងស៊ុយ និងជំនឿ

ហុងស៊ុយគឺជាអ្វី? ហុងស៊ុយ ប្រែតាមភាសាចិនមានន័យថា ខ្យល់ និងទឹក (ហុង ប្រែថាខ្យល់ ហើយស៊ុយ ប្រែថាទឹក)។ វត្ថទាំង២ នេះសុទ្ធតែមានប្រយោជន៍ដល់ជីវិតមនុស្ស សត្វ ធម្មជាតិយ៉ាងច្រើនលើសលុប ឬអាចនិយាយបានថា ហុងស៊ុយគឺជាសិល្បៈមួយនៃការប្រើប្រាស់យ៉ាងរលូនជាមួយនឹងធម្មជាតិ។ បើយោងតាមជំនឿតាំងពីបុរាណមក ហុងស៊ុយគឺជាចំណែកមួយដ៏សំខាន់នៃការអភិវឌ្ឍជីវិតរបស់មនុស្សជាតិ និងផ្តល់នូវឱកាសដ៏ល្អក្នុងការទាញយកភាពសម្បូរសប្បាយ ព្រេងសំណាង ទ្រព្យសម្បត្តិ

Read more

ផែនការចំណាយ

ការចាយវាយគ្មានចេះកំណត់ចំណាយច្បាស់លាស់ តើចំណាយណាដែលចាំបាច់សម្រាប់ជីវិត ចំណាយដែលត្រូវធ្វើមុន ចំណាយដែលត្រូវធ្វើក្រោយ នាំអោយការចាយវាយទៅជាខ្ជះខ្ជាយ។ ការមានលុយកាក់ មិនទាន់គ្រប់គ្រាន់សម្រាប់ជីវិតឡើយ។ ដើម្បីអោយជីវិតរុងរឿង ត្រូវមានវិធីសាស្ត្រក្នុងការគ្រប់គ្រង និងចាត់ចែងលុយកាក់អោយកើតលុយទៀត។ នៅក្នុងជីវិតរស់នៅ យើងត្រូវចេះរៀបចំផែនការ ចំណាយទុកជាមុនសម្រាប់ពេលអនាគត ដើម្បីកុំអោយជួបបញ្ហាលំបាក ឬត្រូវខ្ចីបុលគេ នៅពេលត្រូវការចាំបាច់។ ផែនការចំណាយ មានដូចជាត្រៀមលុយសម្រាប់ការសិក្សា សម្រាប់មើលជំងឺ សម្រាប់ទិញផ្ទះ

Read more

ចំណាយទាបជាងចំណូល

រាល់ការចំណាយគ្រប់បែបយ៉ាង ត្រូវធ្វើឡើងអោយសមស្របទៅនឹងប្រាក់ចំណូលរបស់យើង។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ អាចចំណាយលើសអ្នកមានប្រាក់ចំណូលទាប។ អ្នកខ្លះមានប្រាក់ចំណូលទាប តែចាយវាយដូចជាអ្នកមានប្រាក់ចំណូលខ្ពស់ទៅវិញ។ ជាគោលការណ៍ទូរទៅ រាល់ការចំណាយទាំងអស់ត្រូវតែទាបជាងចំណូលដាច់ខាត។ ចំណាយអាចស្មើនឹងចំនួន 50 ភាគរយ 60 ភាគរយ ឬច្រើនជាង ឬតិចជាងនេះ ទៅតាមការចាំបាច់របស់យើង។ ការចំណាយអោយទាបជាងចំណូលនេះ ទើបធ្វើអោយលុយកាក់យើងមានការកើនឡើង។ កាលណាយើងមានលុយកាក់នៅនឹងខ្លួនច្រើន យើងអាចយកលុយនេះទៅធ្វើអ្វីផ្សេងទៀត

Read more

និទានប្រាជ្ញា

និទានប្រាជ្ញា ជានិទានអប់រំមនុស្ស​ អោយចេះគិតពិចារណារ មានរឿងដូចខាងក្រោមៈ ជីវិត​បត់​បែន នរណា​ជា​អ្នក​ពាក់​កណ្តឹង​ឲ្យ​ឆ្មា? តម្រិះមួយក្បាច់ ចោលលុយ លំពែងក៏មុតខែលក៏រឹង ព្រលែងសត្វយកបុណ្យ ត្រីនៅតាមផ្លូវរទេះ ហេតុអ្វីក៏ដឹងថាត្រីមានសេចក្តីសុខ? លិទ្ធឫសដូងបាតបានរទេះសេះ ស្រួលលួច ល្អរូបល្អឫក កង្កែបក្នុងអណ្តូង ៥០ជំហាន ចំអកឲ្យ ១០០ ជំហាន

Read more

លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​

លក្ខណៈ បុរស គ្រប់ លក្ខណ៍ បុរស ដែល ប្រកប ដោយ លក្ខណៈ ២៦ យ៉ាង ហៅថា ប្រុស គ្រប់ លក្ខណ៌ គឺៈ ឧស្សាហ៍ ខ្នះខ្នែង ធ្វើ ការ

Read more

ប្រភេទនៃចំណាយ

ដើម្បីចៀសវាងកុំអោយការចាយវាយទៅជាឥតប្រយោជន៍ យើងត្រូវដឹងថាអ្វីជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់ និងអ្វីដែលជាចំណាយមានជម្រើស។ មុននឹងធ្វើការចំណាយលុយទៅលើអ្វីមួយ ត្រូវគិតអោយបានច្បាស់ តើចំណាយនេះចាំបាច់ ឬមិនចាំបាច់ ហើយបើចាំបាច់ តើចាំបាច់នៅពេលនេះ ឬនៅពេលក្រោយ។ ជាមួយគ្នានេះដែរ ក៏ត្រូវគិតពីប្រយោជន៍នៃការចំណាយផងដែរ ថាតើចំណាយទៅបានប្រយោជន៍អ្វីខ្លះមកវិញ សម្រាប់ជីវិតយើង ដូចជាសម្រាប់សុខភាព សម្រាប់ការចេះដឹង ការកំសាន្ត ជួយញាតិមិត្ត ជួយជនក្រីក្រ

Read more

មុខរបរ

ដើម្បីអោយយើងអាចមានប្រាក់ចំណូលជាប្រចាំ យើងត្រូវតែមានមុខរបរមួយពិតប្រាកដជាមុនសិន ទោះជាមុខរបរនោះតូចតាចក៏ដោយ។ មុខរបររបស់យើងអាចជាអ្នករកស៊ីធ្វើការអង្គការ ជាអ្នករាជការ ធ្វើស្រែចំការ ចិញ្ចឹមមាន់ ទា ជ្រូក ឬជាអ្នកប្រកបមុខរបរសុចរិតផ្សេងៗទៀត។ មុខរបរនេះនឹងផ្តល់ប្រាក់ចំណូលអោយយើង ទោះជាតិច ឬច្រើនក៏ដោយ វាទុនជីវិតរបស់យើង។ មុខរបរតូចក៏ដោយ ធំក៏ដោយ ត្រូវធ្វើតាមលទ្ធភាពរបស់យើង តែរឿងដែលសំខាន់គឺចេះគ្រប់គ្រង និងចាត់ចែងលុយកាក់អោយមានប្រសិទ្ធភាពប៉ុណ្ណោះ។ ការរកការងារធ្វើ

Read more

បុរសម្នាក់នេសាទបានសត្វចម្លែក ត្រីក៏មិនដូចពស់ក៏មិនដូច ពេលដឹងកាពិតយកទៅប្រលែងភ្លាម…

ថ្មីៗនេះវេបសាយបរទេសបានផ្សាយ អំពីបុរសម្នាក់រស់នៅក្នុងក្រុងម៉នចៀងស៊ី ប្រទេសចិន ដោយគេបានចេញពីផ្ទះទៅនេសាទត្រីនៅក្នុងទន្លេមួយ ថ្ងៃនេះចំម្លែកគេនេសាទបានសត្វចម្លែកមួយក្បាល មានស្រកាពីក្បាលដល់កន្ទុយ ច្រមុះស្រួចជើងបួន មើលទៅពស់ក៏មិនដូចត្រីក៏មិនដូចតែមិនដឹងថាជាសត្វអ្វី គេឆ្ងល់ពេកក៏យកមកផ្ទះដាក់ ហៅអ្នកភូមិមកមើលតែគ្មានអ្ន​កស្គាល់ឡើយ ក្រោយមកក៏មានបុរសម្នាក់ដើរមកប្រាប់ថានេះគឺជាសត្វពង្រូល គេបានបន្តទៀតថានេះជាសត្វដែលកម្របំផុតនឹងកំពុងតែជិតផុតពូជទៀតផង បុរសអ្នកនេសាទឮបែបនេះក៏យកទៅប្រលែងវិញដើម្បីអោយវាមានកូនចៅបន្តទៀត។ ប្រភពពី http://readerkh.com

Read more