អត្ថន័យរូបសំណាកអណ្តើក និង វិធីដាក់តាំង ដើម្បីនាំ ភាពយូរអង្វែង អាយុយឺនយូរ

ជាទូទៅបណ្តាប្រជាជនភាគច្រើន ដែលកំពុងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ពិសេសខ្មែរយើងតែម្តងគឺតែងតែគោរពនិងមានជំនឿយ៉ាងខ្លាំងចំពោះសត្វអណ្តើក។ អាស្រ័យហេតុនេះហើយ នៅពេលគេចាប់បានសត្វអណ្តើក គឺតែងតែយកទៅលែងនៅក្នុងស្រះ ជាពិសេសគឺស្រះក្នុងវត្តតែម្តង។ នេះដោយសារគេយល់ថាសត្វអណ្តើក គឺជាសត្វដែលមានអាយុវែងជាងគេក្នុងបណ្តាសត្វទាំងឡាយ ម្យ៉ាងទៀតគឺសត្វអណ្តើកតំណាងភាពយឺនយូរ អាយុវែង ឫជីវិតអមតៈ។ ហេតុដូច្នេះហើយ ឋានៈរបស់សត្វអណ្តើក ត្រូវគេចាត់ទុកថាជាសត្វ ដែលមានបុណ្យបារមី គួរទុកជាទីគោរពសក្ការៈបូជា។ លើសពីនេះទៅទៀតនោះតួនាទីនៃសត្វនេះក៏ត្រូវគេលើកតម្កើងអោយស្មើនិងព្រះអាទិទេពផងដែរ។ ម្យ៉ាងទៀងដោយសារតែសត្វនេះមានជើងបួន អាចរស់នៅក្នុងទឹកក៏ដូចជារស់នៅលើគោក

Read more

អត្ថន័យរូបសំណាកនាគរាជ និង វិធីដាក់តាំង ដើម្បីនាំ លាភសំណាង មាសប្រាក់ អំណាច

អត្ថន័យនិងនិមិត្តរូបនាគរាជ បើយោងតាមឯកសារទំនៀមទំលាប់នៃវប្បធម៌ប្រទេសចិន បានកត់ត្រាទុកថា សត្វនាគរាជ គឺជាសត្វដែលមានថាមពល និងសមត្ថភាពអង់អាចក្លាហាន អាចគ្រប់គ្រងលើអ្វីៗបាន។ ម្យ៉ាងអាចហៅខ្យល់ ភ្លៀង ទឹក និងពពក បានយ៉ាងសេរីតាមអំពើចិត្ត។ ដោយសារតែហេតុនេះ ទើបគេមានជំនឿថា ការយកសត្វនាគរាជមកដាក់តាំង នៅក្នុងគេហដ្ឋាន ឫកន្លែងធ្វើការ ជាការល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ឫម្ចាស់ក្រុមហ៊ុនដែលប្រកបការងារមុខជំនួញជួយដូរ ពាក់ពន្ធ័

Read more

ផែនការចំណាយ

ការចាយវាយគ្មានចេះកំណត់ចំណាយច្បាស់លាស់ តើចំណាយណាដែលចាំបាច់សម្រាប់ជីវិត ចំណាយដែលត្រូវធ្វើមុន ចំណាយដែលត្រូវធ្វើក្រោយ នាំអោយការចាយវាយទៅជាខ្ជះខ្ជាយ។ ការមានលុយកាក់ មិនទាន់គ្រប់គ្រាន់សម្រាប់ជីវិតឡើយ។ ដើម្បីអោយជីវិតរុងរឿង ត្រូវមានវិធីសាស្ត្រក្នុងការគ្រប់គ្រង និងចាត់ចែងលុយកាក់អោយកើតលុយទៀត។ នៅក្នុងជីវិតរស់នៅ យើងត្រូវចេះរៀបចំផែនការ ចំណាយទុកជាមុនសម្រាប់ពេលអនាគត ដើម្បីកុំអោយជួបបញ្ហាលំបាក ឬត្រូវខ្ចីបុលគេ នៅពេលត្រូវការចាំបាច់។ ផែនការចំណាយ មានដូចជាត្រៀមលុយសម្រាប់ការសិក្សា សម្រាប់មើលជំងឺ សម្រាប់ទិញផ្ទះ

Read more

ចំណាយទាបជាងចំណូល

រាល់ការចំណាយគ្រប់បែបយ៉ាង ត្រូវធ្វើឡើងអោយសមស្របទៅនឹងប្រាក់ចំណូលរបស់យើង។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ អាចចំណាយលើសអ្នកមានប្រាក់ចំណូលទាប។ អ្នកខ្លះមានប្រាក់ចំណូលទាប តែចាយវាយដូចជាអ្នកមានប្រាក់ចំណូលខ្ពស់ទៅវិញ។ ជាគោលការណ៍ទូរទៅ រាល់ការចំណាយទាំងអស់ត្រូវតែទាបជាងចំណូលដាច់ខាត។ ចំណាយអាចស្មើនឹងចំនួន 50 ភាគរយ 60 ភាគរយ ឬច្រើនជាង ឬតិចជាងនេះ ទៅតាមការចាំបាច់របស់យើង។ ការចំណាយអោយទាបជាងចំណូលនេះ ទើបធ្វើអោយលុយកាក់យើងមានការកើនឡើង។ កាលណាយើងមានលុយកាក់នៅនឹងខ្លួនច្រើន យើងអាចយកលុយនេះទៅធ្វើអ្វីផ្សេងទៀត

Read more

និទានប្រាជ្ញា

និទានប្រាជ្ញា ជានិទានអប់រំមនុស្ស​ អោយចេះគិតពិចារណារ មានរឿងដូចខាងក្រោមៈ ជីវិត​បត់​បែន នរណា​ជា​អ្នក​ពាក់​កណ្តឹង​ឲ្យ​ឆ្មា? តម្រិះមួយក្បាច់ ចោលលុយ លំពែងក៏មុតខែលក៏រឹង ព្រលែងសត្វយកបុណ្យ ត្រីនៅតាមផ្លូវរទេះ ហេតុអ្វីក៏ដឹងថាត្រីមានសេចក្តីសុខ? លិទ្ធឫសដូងបាតបានរទេះសេះ ស្រួលលួច ល្អរូបល្អឫក កង្កែបក្នុងអណ្តូង ៥០ជំហាន ចំអកឲ្យ ១០០ ជំហាន

Read more

លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​

លក្ខណៈ បុរស គ្រប់ លក្ខណ៍ បុរស ដែល ប្រកប ដោយ លក្ខណៈ ២៦ យ៉ាង ហៅថា ប្រុស គ្រប់ លក្ខណ៌ គឺៈ ឧស្សាហ៍ ខ្នះខ្នែង ធ្វើ ការ

Read more

មួយឆាកជីវិតតើរៀបការបានប៉ុន្នានដង?

អ្នកនៅលាវច្រើនតែងតែសូរសំនូរថា តើធ្វើដូចម្តេចដើម្បីរៀបការបានប្តីល្អ? តើប្តីល្អដែលចង់បាននោះមានគុណសម្បត្តិបែបណា? នៅពេលដែលពួកគេចាប់ផ្តើមពេញវ័យ ព្រោះថាមួយឆាកជីវិតតើរៀបការបានប៉ុន្នានដង?

Read more