Thursday, October 1
Shadow

Tag: បង្កើនប្រាក់ចំណូល

ផែនការចំណាយ

ផែនការចំណាយ

គំនិត, អត្ថបទចែករំលែក
ការចាយវាយគ្មានចេះកំណត់ចំណាយច្បាស់លាស់ តើចំណាយណាដែលចាំបាច់សម្រាប់ជីវិត ចំណាយដែលត្រូវធ្វើមុន ចំណាយដែលត្រូវធ្វើក្រោយ នាំអោយការចាយវាយទៅជាខ្ជះខ្ជាយ។ ការមានលុយកាក់ មិនទាន់គ្រប់គ្រាន់សម្រាប់ជីវិតឡើយ។ ដើម្បីអោយជីវិតរុងរឿង ត្រូវមានវិធីសាស្ត្រក្នុងការគ្រប់គ្រង និងចាត់ចែងលុយកាក់អោយកើតលុយទៀត។ នៅក្នុងជីវិតរស់នៅ យើងត្រូវចេះរៀបចំផែនការ ចំណាយទុកជាមុនសម្រាប់ពេលអនាគត ដើម្បីកុំអោយជួបបញ្ហាលំបាក ឬត្រូវខ្ចីបុលគេ នៅពេលត្រូវការចាំបាច់។ ផែនការចំណាយ មានដូចជាត្រៀមលុយសម្រាប់ការសិក្សា សម្រាប់មើលជំងឺ សម្រាប់ទិញផ្ទះ ទិញដីធ្លី សម្រាប់ការបើកមុខរបរ…។ អ្នកខ្លះមានលុយកាក់យ៉ាងសន្ធឹកសន្ធាប់ ដែលជាកេរមតករបស់ឳពុកម្តាយ តែលុយកាក់ទាំងនេះបាត់បង ទៅវិញអស់ដោយសារខ្វះគំនិតក្នុងការគ្រប់គ្រង និងចាត់ចែងលុយកាក់នេះឯង។ អ្នកខ្លះទៀត ចាប់កសាងសង្គមគ្រួសារឡើងដោយគ្មានលុយកាក់អ្វីទាំងអស់ តែពួកគេយកមុខរបរដែលមានប្រាក់ចំណូលតិចតួចធ្វើជាដើមទុនជីវិត។ គេចេះ...
ចំណាយទាបជាងចំណូល

ចំណាយទាបជាងចំណូល

គំនិត, អត្ថបទចែករំលែក
រាល់ការចំណាយគ្រប់បែបយ៉ាង ត្រូវធ្វើឡើងអោយសមស្របទៅនឹងប្រាក់ចំណូលរបស់យើង។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ អាចចំណាយលើសអ្នកមានប្រាក់ចំណូលទាប។ អ្នកខ្លះមានប្រាក់ចំណូលទាប តែចាយវាយដូចជាអ្នកមានប្រាក់ចំណូលខ្ពស់ទៅវិញ។ ជាគោលការណ៍ទូរទៅ រាល់ការចំណាយទាំងអស់ត្រូវតែទាបជាងចំណូលដាច់ខាត។ ចំណាយអាចស្មើនឹងចំនួន 50 ភាគរយ 60 ភាគរយ ឬច្រើនជាង ឬតិចជាងនេះ ទៅតាមការចាំបាច់របស់យើង។ ការចំណាយអោយទាបជាងចំណូលនេះ ទើបធ្វើអោយលុយកាក់យើងមានការកើនឡើង។ កាលណាយើងមានលុយកាក់នៅនឹងខ្លួនច្រើន យើងអាចយកលុយនេះទៅធ្វើអ្វីផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតបាន ឬយកទៅវិនិយោគធ្វើអ្វីមួយផ្សេងទៀត ដើម្បីបង្កើតប្រាក់ចំណូលមួយទៀត។ អ្នកដែលចំណាយលើសចំណូល អ្នកនោះនឹងមានវិបត្តិលុយកាក់ជាប្រចាំ ហើយធ្វើអោយជីវិតជួបការលំបាកយ៉ាងខ្លាំង ហើយពេលខ្លះរុញជីវិតអោយធ្លាក់ទៅក្នុងភាពក្រីក្រ និងលំបាកលំបិន។ ដើម្បីចៀសវាងវិបត្តិលុយកាក់នេះ យើងត្រូវព្យាយាមត្បិតត្បៀតចំណាយអោយនៅទាបជាង...
ប្រភេទនៃចំណាយ

ប្រភេទនៃចំណាយ

អត្ថបទចែករំលែក
ដើម្បីចៀសវាងកុំអោយការចាយវាយទៅជាឥតប្រយោជន៍ យើងត្រូវដឹងថាអ្វីជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់ និងអ្វីដែលជាចំណាយមានជម្រើស។ មុននឹងធ្វើការចំណាយលុយទៅលើអ្វីមួយ ត្រូវគិតអោយបានច្បាស់ តើចំណាយនេះចាំបាច់ ឬមិនចាំបាច់ ហើយបើចាំបាច់ តើចាំបាច់នៅពេលនេះ ឬនៅពេលក្រោយ។ ជាមួយគ្នានេះដែរ ក៏ត្រូវគិតពីប្រយោជន៍នៃការចំណាយផងដែរ ថាតើចំណាយទៅបានប្រយោជន៍អ្វីខ្លះមកវិញ សម្រាប់ជីវិតយើង ដូចជាសម្រាប់សុខភាព សម្រាប់ការចេះដឹង ការកំសាន្ត ជួយញាតិមិត្ត ជួយជនក្រីក្រ ជួយសង្គម...។ នៅពេលគិតពីប្រយោជន៍បានច្បាស់លាស់ហើយ យើងក៏ត្រូវគិតពីចំនួនដែលត្រូវចំណាយផងដែរ តើត្រូវចំណាយប៉ុណ្ណា តិច ល្មម ឬច្រើន ដែលសក្តិសមនឹងតំរូវការ ឬលទ្ធភាពជាក់ស្តែងរបស់យើង។ ចំណាយចាំបាច់ ចំណាយនេះសំដៅលើចំណាយ សម្រាប់ទ្រង់ការរស់រានមានជីវិត។ ចំណាយនេះរួមមាន ការទិញម្ហូបអាហារ សំលៀកបំពាក់ ផ្ទះ ថ្មាំពេទ្យ ការសិក្សា ទឹក ភ្លើង ការបង្កើតមុខរបរ ជួយអ្នកមានគ្រោះអាសន្នក្នុងជីវត...
មុខរបរ

មុខរបរ

អត្ថបទចែករំលែក
ដើម្បីអោយយើងអាចមានប្រាក់ចំណូលជាប្រចាំ យើងត្រូវតែមានមុខរបរមួយពិតប្រាកដជាមុនសិន ទោះជាមុខរបរនោះតូចតាចក៏ដោយ។ មុខរបររបស់យើងអាចជាអ្នករកស៊ីធ្វើការអង្គការ ជាអ្នករាជការ ធ្វើស្រែចំការ ចិញ្ចឹមមាន់ ទា ជ្រូក ឬជាអ្នកប្រកបមុខរបរសុចរិតផ្សេងៗទៀត។ មុខរបរនេះនឹងផ្តល់ប្រាក់ចំណូលអោយយើង ទោះជាតិច ឬច្រើនក៏ដោយ វាទុនជីវិតរបស់យើង។ មុខរបរតូចក៏ដោយ ធំក៏ដោយ ត្រូវធ្វើតាមលទ្ធភាពរបស់យើង តែរឿងដែលសំខាន់គឺចេះគ្រប់គ្រង និងចាត់ចែងលុយកាក់អោយមានប្រសិទ្ធភាពប៉ុណ្ណោះ។ ការរកការងារធ្វើ ឬការបង្កើតមុខរបរ ជារឿងសំខាន់ បំផុតក្នុងជីវិត។ បើយើងមិនប្រឹងប្រែងរកការងារធ្វើទេ យើងមិនអាចជួយជីវិតយើងបានទេ។ ម្យ៉ាងទៀត នៅពេលដែលមានមុខរបរហើយ ត្រូវចេះខិតខំប្រឹងប្រែងធ្វើការ កុំអោយបាត់បង់ទៅវិញអោយសោះ។ បើយើងគ្មានមុខរបរទេ យើងក៏គ្មានប្រាក់ចំណូលដែរ។ នៅពេលមានមុខអាជីពហើយ ត្រូវចេះអភិវឌ្ឍខ្លួនឯងឡើង កុំអោយនៅដដែល ត្រូវចេះរៀនសូត្របន្ថែម ដើម្បីអោយឋានៈការងារយើងកាន់តែរីកចំរ...