Thursday, October 1
Shadow

Tag: គ្រួសារ

៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

គំនិត, របៀបធ្វើម្ហូប, សុខភាព, អត្ថបទចែករំលែក
នៅពេលទិញបន្លែខាត់ណា មកធ្វើជាអាហារទទួលទាន ស្ត្រីមេផ្ទះ គួរលាងសម្អាតអោយស្អាត ដើម្បីកម្ចាត់សារធាតុគីមី តាមវិធីងាយៗដូចខាងក្រោម: បេះធាងខាត់ណា រួចយកទៅត្រាំក្នុងទឹក ដែលលាយទឹកខ្មេះ ០.៥% ក្នុងសមាមាត្រ ខាត់ណា ១/២ គីឡូក្រាម ក្នុងទឹក ១លីត្រ និងទឹកខ្មេះ ១ស្លាបព្រាបាយ ត្រាំខាត់ណា ក្នុងទឹកលាយទឹកខ្មេះ ១៥នាទី រួចលាងជម្រះដោយទឹកស្អាត ដោយបើកទឹកអោយហូរលើខាត់ណា។ វិធីនេះអាចជម្រះសារធាតុគីមី បានពី ៦០-៨៥% និងជួយសម្លាប់មេរោគ រួមទាំងពងសត្វល្អិតបាន។ យកខាត់ណាមកត្រាំក្នុងទឹកមួយចានដែក លាយម្សៅស្រួយ ឬសូដ្យូមប៊ីកាបូណាត ១ស្លាបព្រាបាយ ត្រាំទុក ១៥នាទី រួចលាងជម្រះចេញដោយទឹកស្អាត ដោយបើកទឹកអោយហូរលើ។ វិធីនេះជួយជម្រះសារធាតុពុលបានពី ៩០-៩៥%។ ...
៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

គំនិត, គ្រួសារ, អត្ថបទចែករំលែក
សំលៀកបំពាក់ ប្រសិនបើអ្នកពាក់ទៅមានរមាស់ ឬស្កៀបស្បែក នោះបញ្ជាក់ថា អ្នកចាញ់សារធាតុគីមី ឬមានប្រតិកម្ម នឹងសារធាតុគីមី ដែលនៅក្នុងក្រណាត់សំលៀកបំពាក់ទាំងនោះ។ ដូច្នេះស្រ្តីមេផ្ទះគួរជ្រើសរើសទិញសំលៀកបំពាក់ណា ដែលគ្មានជាតិគីមី។ ប្រភពផលិត : អ្នកជំនាញបានអោយដឹងថា ថ្នាំពណ៌សារធាតុគីមី តែងតែមានបញ្ហាជាមួយស្បែក ដោយសារធាតុគីមីប្រភេទខ្លះមានការហាម ប៉ុន្តែក្នុងកម្លាំងពលកម្មថោក ពុំមានការហាមប្រើថ្នាំពណ៌គ្រោះថ្នាក់នោះទេ។ ចៀសវាងក្រណាត់ផូលីមីដ (POLYMID): ព្រោះក្រណាត់ដែលធ្វើអំពីសរសៃអំបោះផូលីមីដនេះ មិនសូវជាប់ពណ៌ប៉ុន្មានទេ វានឹងចេញពណ៌ នៅពេលត្រូវញើស ហើយនឹងជា្របចូលទៅក្នុងរាងកាយ របស់មនុស្សបាន។ យកល្អ គួរជ្រើសរើសក្រណាត់ប្រភេទផូលីយេស្ទើរ (POLYESTER) វានឹងជាប់ពណ៌បានល្អ ទើបវាមានសុវត្ថិភាពជាង។ ពណ៌ស្រាល ប្រសើរជាងពណ៌ចាស់: ប្រសិនបើក្រណាត់កាន់តែមានពណ៌ចាស់ វាកាន់តែឆាប់ចេញពណ៌ ពេលដែលត្រូវញើស ដូចជាពណ៌ខ្មៅ និងពណ៌ទឹកប៊ិច ងាយនឹងឆា...
ម្នាស់ជូរ ធ្វើយ៉ាងណាផ្អែមឆ្ងាញ់?

ម្នាស់ជូរ ធ្វើយ៉ាងណាផ្អែមឆ្ងាញ់?

គំនិត, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
ត្រូវចិតសំបកម្នាស់ចេញអោយស្អាត ប្រឡាក់អំបិលអោយសព្វទុកចោល ២-៣នាទី រួចលាងទឹកចេញអោយស្អាត ហាន់ជាបន្ទះទទឹងៗ ដោយពុំចាំបាច់ចិតបណ្តូលចេញនោះទេ យកកំបោរ ស ប្រហែលមួយកំប៉ុងលាយជាមួយទឹកស្អាត យកម្នាស់ដែលហាន់រួច មកដាក់ត្រាំក្នុងទឹកកំបោរ ប្រហែល ២០-៣០នាទី រួចលាងទឹកចេញ។ ធ្វើបែបនេះម្នាស់នឹងប្រែក្លាយទៅជាពណ៌លឿងស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ ហើយអ្នកក៏ពុំចាំបាច់ភ័យខ្លាចថា ជាតិកំបោរជ្រាបចូលទៅក្នុងសាច់ម្នាស់នោះទេ ព្រោះវាពុំអាចជ្រាបចូលបានឡើយ វាបានត្រឹមតែស្រូបយកជាតិជូរ ចេញពីសាច់ម្នាស់ប៉ុណ្ណោះ។​ ប៉ុន្តែអ្នកមិនត្រូវត្រាំវាយូរពេកនោះទេ ព្រោះវាអាចធ្វើអោយម្នាស់ប្រែជាមានរសជាតិសាប លែងឆ្ងាញ់ទៅវិញ។...
ទម្លាប់អនាម័យល្អៗទាំង៩ ដែលមាតាបិតាគ្រប់រូប គួរបង្រៀនកូនរបស់ខ្លួនឱ្យចេះតាំងពីតូចទៅ!

ទម្លាប់អនាម័យល្អៗទាំង៩ ដែលមាតាបិតាគ្រប់រូប គួរបង្រៀនកូនរបស់ខ្លួនឱ្យចេះតាំងពីតូចទៅ!

គ្រួសារ
ការអនាម័យខ្លួនប្រាណមិនមែនគ្រាន់តែអាចរក្សារូបរាងឲ្យបានស្អាតនោះទេ ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ និងបាក់តេរី។ ជាពិសេសទម្លាប់ឲ្យកូនជាទីស្រលាញ់របស់អ្នកមានអនាម័យផ្ទាល់ខ្លួនល្អ គឺនឹងជួយឲ្យពួកគេមានសុខភាពល្អ និងទប់ស្កាត់ពីជំងឺឆ្លងផ្សេងៗផងដែរ។ ជាការពិតកុមារពុំទាន់មានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយល់អំពីការធ្វើអនាម័យអ្វីទាំងអស់។ ដូច្នេះវាជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបក្នុងការបង្រៀនកូនៗ អំពីសារៈសំខាន់នៃអនាម័យ និង ទម្លាប់អនាម័យល្អដូចខាងក្រោម៖ ១/ អនាម័យមាត់ធ្មេញ ការអនុវត្តអនាម័យមាត់ធ្មេញល្អគួរតែជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់កុមារ។ តាមការពិតឪពុកម្ដាយគួរថែរក្សាអនាម័យមាត់ធ្មេញ ឱ្យបានត្រឹមត្រូវចាប់ពីពេលដែលកូនដុះធ្មេញដំបូង។ តាមរយៈការសម្អាតធ្មេញ និងអញ្ចាញធ្មេញរបស់កុមារ អាចជួយបង្ការបញ្ហាសុខភាពជាច្រើនរួមទាំងដង្ហើមមិនល្អ ធ្មេញប្រហោង និងជំងឺបេះដូងនៅពេលខាងមុខផងដែរ។ ដូច្នេះ...
ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

គ្រួសារ, អត្ថបទចែករំលែក
យោង ទៅ តាម ការ សិក្សា ថ្មី មួយ បាន ឲ្យ ដឹង ថា ការ ដែល ទារក កើតមក ហើយ មាន រូបរាង ដូច ឪពុក ច្រើន ប្រហែលជា រឿង មួយ ដែល ជួយ ពង្រឹង ដល់ សុខភាព គេ ។ នេះ ដោយសារ តែ ឪពុក ក្មេង ទំនងជា ត្រូវ ចំណាយ ពេលវេលា ច្រើន នៅ ជាមួយ កូន ។ ការ សិក្សា នេះ គឺ ធ្វើ ទៅ លើ ម្តាយ ៧១៥ នាក់ និង កូន របស់ ពួក គេ ។ ទារក ដែល មើលទៅ មាន រូបរាង ដូច ឪពុក របស់ ពួក គេ តាំងពី កំណើត គឺ មាន សុខភាព ល្អ នៅ ពេល ពួក កេ អាយុ បាន មួយ ឆ្នាំ ។ ឪពុក របស់ ក្មេង ទាំងនោះ បាន ចំណាយ ពេលវេលា ជា មធ្យម ច្រើន ជាង ២,៥ ថ្ងៃ ក្នុង មួយ ខែ នៅ ជាមួយ កូន របស់ ពួក គេ ច្រើន ជាង ឪពុក ដទៃ ។ ឪពុក គឺជា មនុស្ស ដ៏ សំខាន់ ក្នុង ការ ចិញ្ចឹម កូន ហើយ វា ក៏ ជា របៀប ដែល បង្ហាញ អំពី សុខភាព របស់ កូន ក្មេង ដែរ។ ការ ពន្យល់ ដ៏ សំខាន់ សម្រាប់ រឿង នេះ គឺថា ឪពុក គឺ ឧស្សាហ៍ យក កូន ទៅ ពិនិត្យ ជាមួយ គ្រូពេទ្យ តាម ការ កំណត់ និង មើលថែ ច្រើន ជាង ធម្មតា ។ ទោះបីជា យ៉ាងណា ក៏ ដោយ ការ សិក...
មួយឆាកជីវិតតើរៀបការបានប៉ុន្នានដង?

មួយឆាកជីវិតតើរៀបការបានប៉ុន្នានដង?

គំនិត, គ្រួសារ
អ្នកនៅលាវច្រើនតែងតែសូរសំនូរថា តើធ្វើដូចម្តេចដើម្បីរៀបការបានប្តីល្អ? តើប្តីល្អដែលចង់បាននោះមានគុណសម្បត្តិបែបណា? នៅពេលដែលពួកគេចាប់ផ្តើមពេញវ័យ ព្រោះថាមួយឆាកជីវិតតើរៀបការបានប៉ុន្នានដង? (more…)