Tuesday, September 29
Shadow

អត្ថបទចែករំលែក

ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

គោ, គំនិត, ជ្រូក, ទា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
ស្ត្រីមេផ្ទះ និយមយកសមចាក់  ឬញរញួរ ដំ សាច់ មុននឹងប្រឡាក់គ្រឿង ព្រោះគិតថា នឹងធ្វើអោយសាច់ទន់ឆ្ងាញ់ និងចូលជាតិគ្រឿងផ្សំបានល្អ ប៉ុន្តែតាមពិតទៅការធ្វើបែបនេះ ធ្វើអោយរសជាតិក្នុងសាច់សត្វចេញអស់ នៅសល់តែរសជាតិផ្សំ ប្រឡាក់សាច់នោះច្រើនជាងរសជាតិផ្អែមចេញពីសាច់ពិតៗ ហើយថែម ទាំងធ្វើអោយសាច់រឹងជាងធម្មតាទៀតផង។ ដូច្នេះ វិធីដែលត្រឹមត្រូវ គឺ គួរជ្រើសរើសទិញសាច់ដែលល្អ ប្រឡាក់ជាមួយគ្រឿងផ្សំ ផ្អាប់ទុកអោយបានយូរបន្តិច ដើម្បីអោយសាច់ស្រួបយកគ្រឿងផ្សំចូលទៅបានល្អ។ ឬអាចប្រើប្រេងអូលីវ ឬប្រេងឆា ឬស្រាទំពាំងបាយជូរ ជួយអោយសាច់ទន់ល្អឡើង។ ម៉្យាងទៀត នៅពេលអាំងសាច់ គួរចាប់ផ្តើមដោយភ្លើងខ្លាំង រួចសឹមបន្ថយអោយខ្សោយៗ រហូតដល់ឆ្អិន។ ...
ម្ហូប បង្គាលង់ខ្លួន

ម្ហូប បង្គាលង់ខ្លួន

បង្គា, ប្រភេទម្ហូប, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
រៀនរបៀបធ្វើម្លូប បង្គាលង់ខ្លួន រួមមានគ្រឿងផ្សំ និង វិធីធ្វើ ដូចខាងក្រោមៈ គ្រឿងផ្សំ បង្គា ( តាមចំណូលចិត្ត )  ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )  ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )  ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង  ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )  ជីបន្លា ជីអង្គាម វិធីធ្វើ  បកសំបកបង្គាចេញ លាងទឹកអោយស្អាត រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់បង្គាបានល្អ ។  បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត  រួចយកមកចាក់ពីលើបង្គា ( អាចច្របល់ចូលគ្នា រិតតែល្អ ដើម្បីអោយវាចូលសព្វជា...
៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

គំនិត, របៀបធ្វើម្ហូប, សុខភាព, អត្ថបទចែករំលែក
នៅពេលទិញបន្លែខាត់ណា មកធ្វើជាអាហារទទួលទាន ស្ត្រីមេផ្ទះ គួរលាងសម្អាតអោយស្អាត ដើម្បីកម្ចាត់សារធាតុគីមី តាមវិធីងាយៗដូចខាងក្រោម: បេះធាងខាត់ណា រួចយកទៅត្រាំក្នុងទឹក ដែលលាយទឹកខ្មេះ ០.៥% ក្នុងសមាមាត្រ ខាត់ណា ១/២ គីឡូក្រាម ក្នុងទឹក ១លីត្រ និងទឹកខ្មេះ ១ស្លាបព្រាបាយ ត្រាំខាត់ណា ក្នុងទឹកលាយទឹកខ្មេះ ១៥នាទី រួចលាងជម្រះដោយទឹកស្អាត ដោយបើកទឹកអោយហូរលើខាត់ណា។ វិធីនេះអាចជម្រះសារធាតុគីមី បានពី ៦០-៨៥% និងជួយសម្លាប់មេរោគ រួមទាំងពងសត្វល្អិតបាន។ យកខាត់ណាមកត្រាំក្នុងទឹកមួយចានដែក លាយម្សៅស្រួយ ឬសូដ្យូមប៊ីកាបូណាត ១ស្លាបព្រាបាយ ត្រាំទុក ១៥នាទី រួចលាងជម្រះចេញដោយទឹកស្អាត ដោយបើកទឹកអោយហូរលើ។ វិធីនេះជួយជម្រះសារធាតុពុលបានពី ៩០-៩៥%។ ...
៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

គំនិត, គ្រួសារ, អត្ថបទចែករំលែក
សំលៀកបំពាក់ ប្រសិនបើអ្នកពាក់ទៅមានរមាស់ ឬស្កៀបស្បែក នោះបញ្ជាក់ថា អ្នកចាញ់សារធាតុគីមី ឬមានប្រតិកម្ម នឹងសារធាតុគីមី ដែលនៅក្នុងក្រណាត់សំលៀកបំពាក់ទាំងនោះ។ ដូច្នេះស្រ្តីមេផ្ទះគួរជ្រើសរើសទិញសំលៀកបំពាក់ណា ដែលគ្មានជាតិគីមី។ ប្រភពផលិត : អ្នកជំនាញបានអោយដឹងថា ថ្នាំពណ៌សារធាតុគីមី តែងតែមានបញ្ហាជាមួយស្បែក ដោយសារធាតុគីមីប្រភេទខ្លះមានការហាម ប៉ុន្តែក្នុងកម្លាំងពលកម្មថោក ពុំមានការហាមប្រើថ្នាំពណ៌គ្រោះថ្នាក់នោះទេ។ ចៀសវាងក្រណាត់ផូលីមីដ (POLYMID): ព្រោះក្រណាត់ដែលធ្វើអំពីសរសៃអំបោះផូលីមីដនេះ មិនសូវជាប់ពណ៌ប៉ុន្មានទេ វានឹងចេញពណ៌ នៅពេលត្រូវញើស ហើយនឹងជា្របចូលទៅក្នុងរាងកាយ របស់មនុស្សបាន។ យកល្អ គួរជ្រើសរើសក្រណាត់ប្រភេទផូលីយេស្ទើរ (POLYESTER) វានឹងជាប់ពណ៌បានល្អ ទើបវាមានសុវត្ថិភាពជាង។ ពណ៌ស្រាល ប្រសើរជាងពណ៌ចាស់: ប្រសិនបើក្រណាត់កាន់តែមានពណ៌ចាស់ វាកាន់តែឆាប់ចេញពណ៌ ពេលដែលត្រូវញើស ដូចជាពណ៌ខ្មៅ និងពណ៌ទឹកប៊ិច ងាយនឹងឆា...
៣. សម្អាតគ្រឿងសង្ហារឹមឈើ ដោយស្រាបៀរ

៣. សម្អាតគ្រឿងសង្ហារឹមឈើ ដោយស្រាបៀរ

គំនិត, អត្ថបទចែករំលែក
យកក្រណាត់ទន់ៗ មកជ្រលក់ទឹកស្រាបៀរ ហើយជូតសម្អាតគ្រឿងសង្ហារឹមឈើរបស់អ្នក ជូតសម្អាតម្តងទៀត ដោយប្រើក្រណាត់ស្ងួត។ គ្រឿងសង្ហារឹមរបស់អ្នក នឹងភ្លឺស្អាតឡើងវិញជាមិនខាន។
ម្នាស់ជូរ ធ្វើយ៉ាងណាផ្អែមឆ្ងាញ់?

ម្នាស់ជូរ ធ្វើយ៉ាងណាផ្អែមឆ្ងាញ់?

គំនិត, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
ត្រូវចិតសំបកម្នាស់ចេញអោយស្អាត ប្រឡាក់អំបិលអោយសព្វទុកចោល ២-៣នាទី រួចលាងទឹកចេញអោយស្អាត ហាន់ជាបន្ទះទទឹងៗ ដោយពុំចាំបាច់ចិតបណ្តូលចេញនោះទេ យកកំបោរ ស ប្រហែលមួយកំប៉ុងលាយជាមួយទឹកស្អាត យកម្នាស់ដែលហាន់រួច មកដាក់ត្រាំក្នុងទឹកកំបោរ ប្រហែល ២០-៣០នាទី រួចលាងទឹកចេញ។ ធ្វើបែបនេះម្នាស់នឹងប្រែក្លាយទៅជាពណ៌លឿងស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ ហើយអ្នកក៏ពុំចាំបាច់ភ័យខ្លាចថា ជាតិកំបោរជ្រាបចូលទៅក្នុងសាច់ម្នាស់នោះទេ ព្រោះវាពុំអាចជ្រាបចូលបានឡើយ វាបានត្រឹមតែស្រូបយកជាតិជូរ ចេញពីសាច់ម្នាស់ប៉ុណ្ណោះ។​ ប៉ុន្តែអ្នកមិនត្រូវត្រាំវាយូរពេកនោះទេ ព្រោះវាអាចធ្វើអោយម្នាស់ប្រែជាមានរសជាតិសាប លែងឆ្ងាញ់ទៅវិញ។...
វិធីធ្វើអោយ ផ្លែទំពាំងបាយជូរ ស្រួយឆ្ងាញ់

វិធីធ្វើអោយ ផ្លែទំពាំងបាយជូរ ស្រួយឆ្ងាញ់

របៀបធ្វើម្ហូប, អត្ថបទចែករំលែក
ត្រូវប្រឡេះផ្លែទំពាំងបាយជូរ ពីចង្កោម ម្តងមួយគ្រាប់ៗ លាងទឹកអោយស្អាត រួចដាក់ក្នុងចាន យកទឹកកកឈូសមកដាក់ពីលើផ្លែទំពាំងបាយជូរ ដាក់អំបិលម៉ដ្ឋចូលទៅច្រើន ឬតិច តាមបរិមាណរបស់ផ្លែទំពាំងបាយជូរ ប្រើស្លាបព្រា កូរអោយសព្វ រហូតសង្កេតឃើញថា​ ផ្លែទំពាំងបាយជូរចាប់ទឹកកកជាពណ៌សៗ នោះអាចទទួលបានហើយ ដោយសាច់របស់វា នឹងស្រួយឆ្ងាញ់មិនខាន។ ...
ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

គ្រួសារ, អត្ថបទចែករំលែក
យោង ទៅ តាម ការ សិក្សា ថ្មី មួយ បាន ឲ្យ ដឹង ថា ការ ដែល ទារក កើតមក ហើយ មាន រូបរាង ដូច ឪពុក ច្រើន ប្រហែលជា រឿង មួយ ដែល ជួយ ពង្រឹង ដល់ សុខភាព គេ ។ នេះ ដោយសារ តែ ឪពុក ក្មេង ទំនងជា ត្រូវ ចំណាយ ពេលវេលា ច្រើន នៅ ជាមួយ កូន ។ ការ សិក្សា នេះ គឺ ធ្វើ ទៅ លើ ម្តាយ ៧១៥ នាក់ និង កូន របស់ ពួក គេ ។ ទារក ដែល មើលទៅ មាន រូបរាង ដូច ឪពុក របស់ ពួក គេ តាំងពី កំណើត គឺ មាន សុខភាព ល្អ នៅ ពេល ពួក កេ អាយុ បាន មួយ ឆ្នាំ ។ ឪពុក របស់ ក្មេង ទាំងនោះ បាន ចំណាយ ពេលវេលា ជា មធ្យម ច្រើន ជាង ២,៥ ថ្ងៃ ក្នុង មួយ ខែ នៅ ជាមួយ កូន របស់ ពួក គេ ច្រើន ជាង ឪពុក ដទៃ ។ ឪពុក គឺជា មនុស្ស ដ៏ សំខាន់ ក្នុង ការ ចិញ្ចឹម កូន ហើយ វា ក៏ ជា របៀប ដែល បង្ហាញ អំពី សុខភាព របស់ កូន ក្មេង ដែរ។ ការ ពន្យល់ ដ៏ សំខាន់ សម្រាប់ រឿង នេះ គឺថា ឪពុក គឺ ឧស្សាហ៍ យក កូន ទៅ ពិនិត្យ ជាមួយ គ្រូពេទ្យ តាម ការ កំណត់ និង មើលថែ ច្រើន ជាង ធម្មតា ។ ទោះបីជា យ៉ាងណា ក៏ ដោយ ការ សិក...
របៀប​ស្វែងរក និង​អភិវឌ្ឍ «​ទេព​កោសល្យ​»​ ពី​កំណើត​កូន​របស់​អ្នក

របៀប​ស្វែងរក និង​អភិវឌ្ឍ «​ទេព​កោសល្យ​»​ ពី​កំណើត​កូន​របស់​អ្នក

សុខភាព, អត្ថបទចែករំលែក
មិន ថា កូន របស់ អ្នក ស្រឡាញ់ ឬ ស្អប់ សកម្មភាព ដែល អ្នក ចង់ ឲ្យ គាត់ ធ្វើ វា មិនមែន ជា ការ ឆ្លុះ បញ្ចាំង ពី រូប អ្នក ទេ ។ ការណ៍ ពិត វា មិនមែន ទាក់ទង នឹង អ្នក ឡើយ ។ ជា សំណាងល្អ អ្នក មិន ត្រូវការ ការ ធ្វើតេស្ត ថ្លៃ ៗ ដើម្បី តាមដាន ការ យកចិត្តទុកដាក់ របស់ កូន អ្នក ថា តើ គេ មានការ ស្រមើល ស្រមៃ ឬ ចាប់អារម្មណ៍ ខ្លាំង ទៅ លើ អ្វី ហើយ មិន ចូល ចិត្ត ធ្វើ អ្វីខ្លះ ។ អ្នក គ្រាន់តែ សង្កេត មើល ដោយ ខ្លួនឯង គឺ អាច ដឹង បាន ខ្លះ ៗ ហើយ ។ « ឪពុក ម្តាយ គ្រប់ រូប ចង់ ឲ្យ កូន ៗ របស់ ពួក គេ ទទួល បាន ជោគជ័យ តាម របៀប ផ្សេង ៗ គ្នា ហើយ កុមារ ទាំងនោះ ក៏ ចង់បាន អ្វី លើស ពី អ្វី ដែល គេ អាច ធ្វើ បាន ដើម្បី បំពេញចិត្ត ឪពុក ម្តាយ វិញ ដែល កត្តា នេះ ហើយ គឺជា មូលហេតុ ធ្វើ ឲ្យ ពួក គេ នៅ តែ ផ្តោតអារម្មណ៍ ឬ ចង់ ធ្វើ ការងារ ទាំងនោះ ក្នុង រយៈពេល យូរ ណាមួយ បើ ទោះជា ពួក គេ មិន ចូល ចិត្ត វា ក៏ ដោយ ” នេះ ជា ប្រសាសន៍ របស់ អតីត នាយក សា...
តោះពុកម៉ែ បងប្អូន ជួយស៊ែរម្នាក់មួយមក

តោះពុកម៉ែ បងប្អូន ជួយស៊ែរម្នាក់មួយមក

គំនិត, អត្ថបទចែករំលែក
តើទាំងអស់គ្នាមកពីខេត្តក្រុងណាដែរ ? តោះ Save រូបភាពដែលអ្នកស្រលាញ់ហើយខំមិនខាងក្រោមណា ជួយស៊ែរម្នាក់មួយមក។ ប្រភពរូប khmernews.news ឆ្នៃម៉ូតដោយនិសិ្សត ធឿន សុជាតិ