Tuesday, September 29
Shadow

សុខភាព

៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

គំនិត, របៀបធ្វើម្ហូប, សុខភាព, អត្ថបទចែករំលែក
នៅពេលទិញបន្លែខាត់ណា មកធ្វើជាអាហារទទួលទាន ស្ត្រីមេផ្ទះ គួរលាងសម្អាតអោយស្អាត ដើម្បីកម្ចាត់សារធាតុគីមី តាមវិធីងាយៗដូចខាងក្រោម: បេះធាងខាត់ណា រួចយកទៅត្រាំក្នុងទឹក ដែលលាយទឹកខ្មេះ ០.៥% ក្នុងសមាមាត្រ ខាត់ណា ១/២ គីឡូក្រាម ក្នុងទឹក ១លីត្រ និងទឹកខ្មេះ ១ស្លាបព្រាបាយ ត្រាំខាត់ណា ក្នុងទឹកលាយទឹកខ្មេះ ១៥នាទី រួចលាងជម្រះដោយទឹកស្អាត ដោយបើកទឹកអោយហូរលើខាត់ណា។ វិធីនេះអាចជម្រះសារធាតុគីមី បានពី ៦០-៨៥% និងជួយសម្លាប់មេរោគ រួមទាំងពងសត្វល្អិតបាន។ យកខាត់ណាមកត្រាំក្នុងទឹកមួយចានដែក លាយម្សៅស្រួយ ឬសូដ្យូមប៊ីកាបូណាត ១ស្លាបព្រាបាយ ត្រាំទុក ១៥នាទី រួចលាងជម្រះចេញដោយទឹកស្អាត ដោយបើកទឹកអោយហូរលើ។ វិធីនេះជួយជម្រះសារធាតុពុលបានពី ៩០-៩៥%។ ...
៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

គំនិត, គ្រួសារ, អត្ថបទចែករំលែក
សំលៀកបំពាក់ ប្រសិនបើអ្នកពាក់ទៅមានរមាស់ ឬស្កៀបស្បែក នោះបញ្ជាក់ថា អ្នកចាញ់សារធាតុគីមី ឬមានប្រតិកម្ម នឹងសារធាតុគីមី ដែលនៅក្នុងក្រណាត់សំលៀកបំពាក់ទាំងនោះ។ ដូច្នេះស្រ្តីមេផ្ទះគួរជ្រើសរើសទិញសំលៀកបំពាក់ណា ដែលគ្មានជាតិគីមី។ ប្រភពផលិត : អ្នកជំនាញបានអោយដឹងថា ថ្នាំពណ៌សារធាតុគីមី តែងតែមានបញ្ហាជាមួយស្បែក ដោយសារធាតុគីមីប្រភេទខ្លះមានការហាម ប៉ុន្តែក្នុងកម្លាំងពលកម្មថោក ពុំមានការហាមប្រើថ្នាំពណ៌គ្រោះថ្នាក់នោះទេ។ ចៀសវាងក្រណាត់ផូលីមីដ (POLYMID): ព្រោះក្រណាត់ដែលធ្វើអំពីសរសៃអំបោះផូលីមីដនេះ មិនសូវជាប់ពណ៌ប៉ុន្មានទេ វានឹងចេញពណ៌ នៅពេលត្រូវញើស ហើយនឹងជា្របចូលទៅក្នុងរាងកាយ របស់មនុស្សបាន។ យកល្អ គួរជ្រើសរើសក្រណាត់ប្រភេទផូលីយេស្ទើរ (POLYESTER) វានឹងជាប់ពណ៌បានល្អ ទើបវាមានសុវត្ថិភាពជាង។ ពណ៌ស្រាល ប្រសើរជាងពណ៌ចាស់: ប្រសិនបើក្រណាត់កាន់តែមានពណ៌ចាស់ វាកាន់តែឆាប់ចេញពណ៌ ពេលដែលត្រូវញើស ដូចជាពណ៌ខ្មៅ និងពណ៌ទឹកប៊ិច ងាយនឹងឆា...
តើ​វិលមុខ​គឺជា​រោគ​សញ្ញា​ខ្វះ​ឈាម​ឬ ?

តើ​វិលមុខ​គឺជា​រោគ​សញ្ញា​ខ្វះ​ឈាម​ឬ ?

សុខភាព
លោក​អ្នកមួយ​ចំនួន​ដែល​ឧស្សាហ៍​វិលមុខ អស់​ក​កម្លាំង តែង​តែង​គិត​ថា​ខ្លួន​ប្រហែលជា​ខ្វះ​ឈាម ។ ដើម្បី​កាន់តែ​ច្បាស់​សូម​លោក​អ្នក​ឈ្វេងយល់​នូវ​អត្ថបទ​ខាងក្រោម​នេះ៖ មនុស្ស​ដែល​មាន​រោគ​ខ្វះ​ឈាម គឺ​មិន​មាន​ជាតិ​ក្រហម​នៃ​ឈាម​គ្រប់គ្រាន់​ទេ ដោយសារ​តែ​រាង​កាយ​របស់​អ្នក​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់ ដើម្បី​បង្កើត​ជាតិ​ក្រហម​នៃ​ឈាម។ អ្នក​ប្រឈម​ទៅ​នឹង​បញ្ហា​ខ្វះ​ឈាម​ច្រើន​ជា​កុមារ​ដែល​មិនសូវ​ចូល​ចិត្ត​អាហារ​មាន​ជាតិ​ដែក ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក៏​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​ស្ត្រី​ដែល​មិន​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​មិន​បាន​បំបៅ​ដោះ​កូន​ជាដើម ។ ការ​បាត់បង់​ឈាម​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ ។ ចំពោះ​រោគ​សញ្ញា​នៃ​រោគ​ខ្វះ​ឈាម​នេះ​មាន​ដូច​ជា​៖ មាន​ភាពស្លេកស្លាំង​, អស់កម្លាំង ល្ហិតល្ហៃ​, ឧស្សាហ៍​វិលមុខ​, ឈឺក្បាល​, រវើរវាយ​, ដង្ហើម​មិន​ប្រក្រតី​អំឡុង​ពេល​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​ធ្ងន់​,...
ទម្លាប់អនាម័យល្អៗទាំង៩ ដែលមាតាបិតាគ្រប់រូប គួរបង្រៀនកូនរបស់ខ្លួនឱ្យចេះតាំងពីតូចទៅ!

ទម្លាប់អនាម័យល្អៗទាំង៩ ដែលមាតាបិតាគ្រប់រូប គួរបង្រៀនកូនរបស់ខ្លួនឱ្យចេះតាំងពីតូចទៅ!

គ្រួសារ
ការអនាម័យខ្លួនប្រាណមិនមែនគ្រាន់តែអាចរក្សារូបរាងឲ្យបានស្អាតនោះទេ ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ និងបាក់តេរី។ ជាពិសេសទម្លាប់ឲ្យកូនជាទីស្រលាញ់របស់អ្នកមានអនាម័យផ្ទាល់ខ្លួនល្អ គឺនឹងជួយឲ្យពួកគេមានសុខភាពល្អ និងទប់ស្កាត់ពីជំងឺឆ្លងផ្សេងៗផងដែរ។ ជាការពិតកុមារពុំទាន់មានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយល់អំពីការធ្វើអនាម័យអ្វីទាំងអស់។ ដូច្នេះវាជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបក្នុងការបង្រៀនកូនៗ អំពីសារៈសំខាន់នៃអនាម័យ និង ទម្លាប់អនាម័យល្អដូចខាងក្រោម៖ ១/ អនាម័យមាត់ធ្មេញ ការអនុវត្តអនាម័យមាត់ធ្មេញល្អគួរតែជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់កុមារ។ តាមការពិតឪពុកម្ដាយគួរថែរក្សាអនាម័យមាត់ធ្មេញ ឱ្យបានត្រឹមត្រូវចាប់ពីពេលដែលកូនដុះធ្មេញដំបូង។ តាមរយៈការសម្អាតធ្មេញ និងអញ្ចាញធ្មេញរបស់កុមារ អាចជួយបង្ការបញ្ហាសុខភាពជាច្រើនរួមទាំងដង្ហើមមិនល្អ ធ្មេញប្រហោង និងជំងឺបេះដូងនៅពេលខាងមុខផងដែរ។ ដូច្នេះ...
ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

គ្រួសារ, អត្ថបទចែករំលែក
យោង ទៅ តាម ការ សិក្សា ថ្មី មួយ បាន ឲ្យ ដឹង ថា ការ ដែល ទារក កើតមក ហើយ មាន រូបរាង ដូច ឪពុក ច្រើន ប្រហែលជា រឿង មួយ ដែល ជួយ ពង្រឹង ដល់ សុខភាព គេ ។ នេះ ដោយសារ តែ ឪពុក ក្មេង ទំនងជា ត្រូវ ចំណាយ ពេលវេលា ច្រើន នៅ ជាមួយ កូន ។ ការ សិក្សា នេះ គឺ ធ្វើ ទៅ លើ ម្តាយ ៧១៥ នាក់ និង កូន របស់ ពួក គេ ។ ទារក ដែល មើលទៅ មាន រូបរាង ដូច ឪពុក របស់ ពួក គេ តាំងពី កំណើត គឺ មាន សុខភាព ល្អ នៅ ពេល ពួក កេ អាយុ បាន មួយ ឆ្នាំ ។ ឪពុក របស់ ក្មេង ទាំងនោះ បាន ចំណាយ ពេលវេលា ជា មធ្យម ច្រើន ជាង ២,៥ ថ្ងៃ ក្នុង មួយ ខែ នៅ ជាមួយ កូន របស់ ពួក គេ ច្រើន ជាង ឪពុក ដទៃ ។ ឪពុក គឺជា មនុស្ស ដ៏ សំខាន់ ក្នុង ការ ចិញ្ចឹម កូន ហើយ វា ក៏ ជា របៀប ដែល បង្ហាញ អំពី សុខភាព របស់ កូន ក្មេង ដែរ។ ការ ពន្យល់ ដ៏ សំខាន់ សម្រាប់ រឿង នេះ គឺថា ឪពុក គឺ ឧស្សាហ៍ យក កូន ទៅ ពិនិត្យ ជាមួយ គ្រូពេទ្យ តាម ការ កំណត់ និង មើលថែ ច្រើន ជាង ធម្មតា ។ ទោះបីជា យ៉ាងណា ក៏ ដោយ ការ សិក...
របៀប​ស្វែងរក និង​អភិវឌ្ឍ «​ទេព​កោសល្យ​»​ ពី​កំណើត​កូន​របស់​អ្នក

របៀប​ស្វែងរក និង​អភិវឌ្ឍ «​ទេព​កោសល្យ​»​ ពី​កំណើត​កូន​របស់​អ្នក

សុខភាព, អត្ថបទចែករំលែក
មិន ថា កូន របស់ អ្នក ស្រឡាញ់ ឬ ស្អប់ សកម្មភាព ដែល អ្នក ចង់ ឲ្យ គាត់ ធ្វើ វា មិនមែន ជា ការ ឆ្លុះ បញ្ចាំង ពី រូប អ្នក ទេ ។ ការណ៍ ពិត វា មិនមែន ទាក់ទង នឹង អ្នក ឡើយ ។ ជា សំណាងល្អ អ្នក មិន ត្រូវការ ការ ធ្វើតេស្ត ថ្លៃ ៗ ដើម្បី តាមដាន ការ យកចិត្តទុកដាក់ របស់ កូន អ្នក ថា តើ គេ មានការ ស្រមើល ស្រមៃ ឬ ចាប់អារម្មណ៍ ខ្លាំង ទៅ លើ អ្វី ហើយ មិន ចូល ចិត្ត ធ្វើ អ្វីខ្លះ ។ អ្នក គ្រាន់តែ សង្កេត មើល ដោយ ខ្លួនឯង គឺ អាច ដឹង បាន ខ្លះ ៗ ហើយ ។ « ឪពុក ម្តាយ គ្រប់ រូប ចង់ ឲ្យ កូន ៗ របស់ ពួក គេ ទទួល បាន ជោគជ័យ តាម របៀប ផ្សេង ៗ គ្នា ហើយ កុមារ ទាំងនោះ ក៏ ចង់បាន អ្វី លើស ពី អ្វី ដែល គេ អាច ធ្វើ បាន ដើម្បី បំពេញចិត្ត ឪពុក ម្តាយ វិញ ដែល កត្តា នេះ ហើយ គឺជា មូលហេតុ ធ្វើ ឲ្យ ពួក គេ នៅ តែ ផ្តោតអារម្មណ៍ ឬ ចង់ ធ្វើ ការងារ ទាំងនោះ ក្នុង រយៈពេល យូរ ណាមួយ បើ ទោះជា ពួក គេ មិន ចូល ចិត្ត វា ក៏ ដោយ ” នេះ ជា ប្រសាសន៍ របស់ អតីត នាយក សា...
១៣ចំនុច​ដែល​ប្តី​គួរធ្វើ​ពេល​ប្រពន្ធពរពោះ

១៣ចំនុច​ដែល​ប្តី​គួរធ្វើ​ពេល​ប្រពន្ធពរពោះ

គ្រួសារ, សុខភាព
ក្រោយ រៀប ការរួច គូស្វាមី ភរិយា ថ្មី នឹង សំរេច បំណង ប្រាថ្នា យកកូន ដើម្បី បន្ត ពូជពង្ស វង្ស ត្រកូល របស់ ខ្លួន ។ តែអ្នក ដែល ត្រូវ ទ្រាំទ្រ លំបាក នោះ ជាស្ត្រី ជា ភរិយា ។ ហេតុ នេះ ហើយ តំរូវ អោយ ប្រុស ជាស្វាមី យល់ ដឹង នូវ ចំនុច មួយ ចំនួន ។ ១៣ ចំនុច ដែល ប្តី គួរ ធ្វើ ពេល ប្រពន្ធ មាន ផ្ទៃពោះ ៖ ទៅ ទិញ អាហារ ពេល ដែល ប្រពន្ធ ចង់ញ៉ាំ គង់ ច្របាច់ ជើង អោយ ប្រពន្ធ ស្វែង រក ព័ត៌មាន និង យល់ ដឹង ពី អាការៈ ចាញ់ កូន របស់ ប្រពន្ធ នាំ ប្រពន្ធ ទៅឆ្លុះអេកូ ពិនិត្យ ផ្ទៃពោះ សំអាត បន្ទប់ ទឹក អោយស្អាត រក្សា អនាម័យ ណែនាំ ប្រពន្ធ អោយ ទទួល ទាន អាហារ ត្រឹមត្រូវ សរសើរប្រពន្ធ ម៉ាស្សា អោយរាងកាយ អោយ ប្រពន្ធ នាំប្រពន្ធ ទៅញ៉ាំនៅ អាហារដ្ឋាន ធ្វើ អោយ ប្រពន្ធ សើច ឆ្លៀត ពេល ជួយ ការងារប្រពន្ធ គ្រប់ ទីកន្លែង គ្រប់ ពេលវេលា រៀប ចំ សំភារៈ ដល់ កូន ត្រៀម ខ្លួន ធ្វើជាឪពុក ល្អ យ៉ាង ណា ដែរ ១៣ ចំ...
លំហាត់​ប្រាណ​​​​​​៣​យ៉ាង​​ ជួយ​​​កាត់​បន្ថយ​​ចុក​រោយ​ឆ្អឹង​​ខ្នង​​យ៉ាង​មាន​ប្រសិទ្ធភាព

លំហាត់​ប្រាណ​​​​​​៣​យ៉ាង​​ ជួយ​​​កាត់​បន្ថយ​​ចុក​រោយ​ឆ្អឹង​​ខ្នង​​យ៉ាង​មាន​ប្រសិទ្ធភាព

សុខភាព
ការ​ឈឺ​ចុក​រោយ​ឆ្អឹង​ខ្នង​ភាគច្រើន​តែង​កើត​មាន​ចំពោះ​មនុស្ស​ក្នុង​វ័យ​ចំណាស់ តែ​ក៏​មិន​ចម្លែក​នោះ​ដែរ​ដែល​មនុស្ស​ក្នុង​វ័យ​ជំទង់​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​នោះ ព្រោះ​អាការ​នេះ​អាច​ជា​លទ្ធផល​មក​ពី​ការ​លើក​របស់​ធ្ងន់ៗ ឬ​ចាប់​ពរ​ក្មេងៗ​ច្រើន​ម៉ោង អង្គុយ​ច្រើន​ម៉ោង ដែល​សកម្មភាព​ទាំងនេះ​បាន​ទាញ​សាច់ដុំ​ខុស​ពី​ធម្មតា ហើយ​ក៏​បង្ក​ជា​ការ​រលាក​ដល់​សាច់ដុំ ដែល​នាំឲ្យ​អ្នក​ទទួល​អារម្មណ៍​ថា​ឈឺ​ចុក​រោយ​រកាំ​នៅ​ត្រង់​ឆ្អឹង​ខ្នង​របស់​អ្នក​នេះ​ឯង។ ប៉ុន្តែ​អាការ​នេះ​ក៏​អាច​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ឡើង​ទម្ងន់​របស់​អ្នក ដែល​បណ្ដាល​ឲ្យ​ខូច​ទ្រង់ទ្រាយ​ឆ្អឹង​របស់​អ្នក​នៅ​ពេល​សាច់ដុំ​និង​សន្លាក់​ត្រូវ​ទ្រ​ទម្ងន់​របស់​អ្នក​ខ្លាំង​ជាង​មុន។ ទោះជាយ៉ាងណា វិធីសាស្ត្រ​ខាងក្រោម​នេះ​នឹង​អាច​ជួយ​ព្យាបាល​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​បាន៖ ១) ធ្វើ​លំហាត់ប្រាណ៖ អ្នក​អាច​នឹង​យល់​ថា បើ​អ្នក​ឈឺ​ចុក​រោយ​ខ្នង នោះ​អ្នក​គួរតែ​សម្រ...
លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​

លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​

គំនិត, គ្រួសារ, អត្ថបទចែករំលែក
លក្ខណៈ បុរស គ្រប់ លក្ខណ៍ បុរស ដែល ប្រកប ដោយ លក្ខណៈ ២៦ យ៉ាង ហៅថា ប្រុស គ្រប់ លក្ខណ៌ គឺៈ ឧស្សាហ៍ ខ្នះខ្នែង ធ្វើ ការ រៀនសូត្រ មិន ប្រកាន់ ខ្លួន មិន ចេះលួច ប្លន់ កេង កិប ឆរបោក មិន ឈ្លានពាន ចំពោះ កូន ប្រពន្ធ អ្នកដទៃ មិន រំភើប ញាប់ ញ័រ ភ័យ អរ ផ្តេសផ្តាស មិន កុហកភូត ភរ ឲលើស ពីការពិត មិន និយាយ ត្រាប់ ឲ អៀន ខ្មាស់  បាន ឮ ដំណឹង ហើយ វិនិច្ឆ័យ សិន ទើប ជឿ ជា ក្រោយ ធ្វើ ការ មិន រួស រាន់ ពេក មិន យឺត យូរ ពេក មិន ចេះ និយាយ បំភ្លើស សើច លេង ចេះ ទទួល ភ្ញៀវ ពន្លឺ មិន លាក់ មុខ មាន ថ្នាំ កែ រោគ បំរុង ទុក មិន ឲខ្វះ ពេល ត្រូវ ការ មិន ប្រាប់ ការសម្ងាត់ ដល់ អ្នក ដទៃ មិន ផ្ញើរបស់ ទុក នឹង បុគ្គល មិន គួរ ផ្ញើ មាន ចិត្ត អត់ធន់ តស៊ូ មិន ញ៉ាក មាន ភក្តី ភាព ចំពោះ ចៅហ្វាយ នាយ មិន ចេះ ឡឹក ឡក់ ចំពោះ ស្រី ក្រមុំ ស្គាល់ ចំនេញ ស្គាល់ ខាត រក ប្រដាប់ តុប តែង ខ្លួន ឲ ភរិយា ...
កង្វល់ទាំង ១០ យ៉ាងរបស់បុរសក្នុងពេលឡើងលើគ្រែ មិនដែលទម្លាយឲ្យស្រីៗដឹង

កង្វល់ទាំង ១០ យ៉ាងរបស់បុរសក្នុងពេលឡើងលើគ្រែ មិនដែលទម្លាយឲ្យស្រីៗដឹង

Uncategorized, គ្រួសារ, សុខភាព
បុរសក៏មានការបារម្ភ សម្រាប់ប្រតិបត្តិការ ពេលរួមភេទផងដែរ មិនចាញ់ស្រីៗប៉ុន្មាននោះទេ ព្រោះរាប់សតវត្សរ៍មកហើយ គ្មានមនុស្សប្រុសណាម្នាក់ ដែលត្រូវស្លាប់នោះទេ នៅពេលមានការ បារម្ភអំពីការរួមភេទ ហើយក៏គ្មានបុរសណាម្នាក់ អាចឆ្លងផុតដំណាក់កាល ស្រីស្អាតបានដែរ។ ដូច្នេះហើយបានជា បុរសជាច្រើនបង្ហាញក្តីបារម្ភ អំពីរឿងរ៉ាវ នៃការរួមភេទ និងព្យាយាមស្វែងរករូបមន្តល្អៗ ដើម្បីផ្គាប់ចិត្តដៃគូផងដែរ។ អ្នកជំនាញក៏បានលើកយក ការព្រួយបារម្ភទាំង ១០ យ៉ាង របស់បុរសអំពីការរួមភេទ និងធ្វើឲ្យពួកគេមិនអាចដេកលក់ នៅពេលយប់ បានដូចមនុស្សធម្មតា។ ការអត្ថាធិប្បាយ ខាងក្រោមនេះ មិនត្រឹមតែបំបាត់ ការឆ្ងល់របស់បុរសតែមួយមុខទេ ប៉ុន្តែយើងក៏នឹងប្រាប់អ្នក អំពីរបៀប ដែលអាចជួយខ្លួនឯងបានកុំឲ្យបារម្ភ អំពីការរួមភេទទៀត។ ១- បុរសបរិសុទ្ធ ៖ បុរសភាគច្រើននឹងមិនដែល ប្រាប់មិត្តភក្តិ ឬដៃគូរួមភេទ ខាងស្រីរបស់គេថា ពួកគេមិនដែលរួមភេទ ទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលម...