Tuesday, September 29
Shadow

ត្រី

របៀបធ្វើ ត្រីបឹងកញ្ឆែត

របៀបធ្វើ ត្រីបឹងកញ្ឆែត

ត្រី, ប្រភេទម្ហូប, ប្រភេទសាច់, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
គ្រឿងផ្សំ ត្រីផ្ទក់ធំ១ បំពងអោយស្រួយ ត្រីផ្ទក់តូច ដាក់ស្ងោរ ដាក់អំបិល១ចិប ពេលឆ្អិនហើយបេះវារួចបុក បន្លែ កញ្ឆែត ស្ពៃបូកគោ គ្រឿងគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច រមៀត ខ្ទឹមស បុកម៉ត់ សណ្ដែកដី ដាក់ក៏បាន អត់ក៏បាន ម្ទេសក្រៀម ចិញ្ច្រាំម៉ត់ ខ្ទឹមក្រហម ហាន់ស្ដើងៗ ឬបុកម៉ត់ កាពិ ខ្ទិះដូង ទឹកអំពិលទុំ២ ឬ ៣ស្លាបព្រា ស្ករស អំបិល ប៊ីចេង ទឹកត្រី ស្ករត្នោត និងម្សៅស៊ុបខ្នរ វិធីធ្វើ ដាក់ប្រេងឆាចូលខ្ទះអោយក្ដៅខ្លាំង ដាក់ត្រីដែលវះរួច (ដើម្បីអោយឆ្អិនដល់ខាងក្នុង) បំពងប្រហែល១៥នាទី ទុកដោយឡែកសិន ដាក់ប្រេងឆាអោយក្ដៅ ដាក់ម្ទេសចិញ្រ្ចាំចូល ខ្ទឹមក្រហម គ្រឿងបុក កាពិ ហើយខ្ទិះដូង អោយពុះតិច ដាក់ទឹកត្រី ស្ករត្នោត ម្សៅសុ៑បខ្នរ១ស្លាបព្រា ដាក់ត្រីបុកចូល កូរអោយសព្វ ថែមខ្ទិះដូងកន្លះកូនចានទៀត ដាក់ទឹកអំពិលទុំ ហើយភ្លក់មើលត្រូវតាមចំនូលចិត្ត ពុះលើកចុះ រៀបស្ពៃបូកគោ និង កញ្ឆែតលើចាន ហើយដាក់ត្រី ...
របៀបធ្វើសម្លម្ជូរប្រែត

របៀបធ្វើសម្លម្ជូរប្រែត

គោ, ជ្រូក, ត្រី, ទា, ប្រភេទម្ហូប, មាន់, ម្ហូបខ្មែរ, ម្ហូបទឹក, របៀបធ្វើម្ហូប
គ្រឿងផ្សំ សាច់ ( ត្រី សាច់ជ្រូក មាន់ ទា អន្ទង់ កង្កែបតាមចំណូលចិត្ត) ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់) ផ្សិតចំបើង ពុះជា២ គល់ស្លឺកគ្រៃកាត់កង់ៗ ដុំអោយទក់ រមៀតចិត្តសំបកចេញដុំអោយទក់ រំដេង ហាន់បន្ទះៗ ដុំអោយទក់ ខ្ទឹមក្រហម ខ្ទឹមស ម្ទេស ដុំអោយទក់ ស្លឹកក្រូចសើច ស្លឹកម្រះព្រៅ បេះជាសន្លឹក ក្រូចឆ្មា ( បើចូលចិត្តជូរដាក់ក្រូចឆ្មាច្រើន ) អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប វិធីធ្វើ សាច់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម រមៀត ម្ទេស ស្លឹកក្រូចសើច ប្រហុក អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វទុកចោល៥នាទី ទើបចាប់ផ្តើមបើកភ្លើង អោយវាពុះតិចៗ ហើយកូរម្តងទៀតអោយវាចូលជាតិល្អ ទើបចាក់ទឹកចូលទុកអោយពុះ បង់ផ្សិតចំបើង និង ស្លឹកម្រះព្រៅចូល ជាកាស្រេច៕...
វិធីចៀនត្រី អោយឆ្ងាញ់

វិធីចៀនត្រី អោយឆ្ងាញ់

គំនិត, ត្រី, ប្រភេទម្ហូប, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
ត្រូវរោយអំបិលមដ្ឋបន្តិចបន្តួច ក្នុងខ្ទះកំពុងក្តៅ រួចដាក់ប្រេងឆា ឬខ្លាញ់ចូលទៅ បើកភ្លើងមធ្យម ដោយដាក់ប្រេងឆា ឬខ្លាញ់អោយច្រើនលិចត្រី នៅពេលក្តៅខ្លាំងហើយ ដាក់ត្រីចូលចៀន ដល់ត្រីប្រែពណ៌លឿង ហើយត្រូវបន្ថយភ្លើងបន្តិច ដើម្បីអោយឆ្អិនដល់សាច់ក្នុង។ នៅពេលត្រីឆ្អិនល្អមែនទែនហើយ ត្រូវបន្ថែមភ្លើងអោយក្តៅខ្លាំងម្តងទៀត ដើម្បីបណ្តេញខ្លាញ់ ឬប្រេងឆា ចេញពីសាច់ ទើបដួសត្រីឡើង ទុកអោយស្រស់ខ្លាញ់។ ...
អ្វីដែលត្រូវបរិភោគក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

អ្វីដែលត្រូវបរិភោគក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

គោ, គ្រឿងសមុទ្រ, ជ្រូក, ត្រី, ទា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, ម្ហូបទឹក
សាយ៉រ សាយ៉ប្រហែលជាមនុស្សភាគច្រើនស្គាល់ថាជាម្ហូបចិន។ ទោះជាយ៉ាងណា, វាត្រូវបានគេហៅថា«វិលនិទាឃរដូវ "។ វាត្រូវបានគេបរិភោគក្នុងអំឡុងពេលបុណ្យនិទាឃរដូវនៅប្រទេសចិនភាគខាងត្បូងដើម្បីអបអរការមកដល់នៃនិទាឃរដូវ។ ពិសេសជាងនេះទៅទៀតនោះវាត្រូវបានគេបរិភោគនៅថ្ងៃដំបូងនៃនិទាឃរដូវ (立春Chun -lì) ។វាត្រូវបានគេចម្អិនសំរាប់ដាក់នៅលើតុម្ហូបអាហារពេលល្ងាច ធ្វើជាអាហារសម្រន់។ (more…)...
ម្ហូបខ្មែរ ទឹកគ្រឿង

ម្ហូបខ្មែរ ទឹកគ្រឿង

ត្រី, ប្រភេទម្ហូប, ប្រភេទសាច់, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
ទឹក​គ្រឿង​ជា​មុខ​ម្ហូប​មួយ​មុ​ខ​ ​ដែល​ជន​ជាតិ​ខ្មែរ​ចូលចិត្តបរិ ភោគ​មិន​ថា​រស់​នៅ​ក្នុង​ទី​ក្រុង​រឺ​ជន​បទ​និង​ល្បី​ជា​មុខ​ម្ហូប​ប្រ​ចាំ​ត្រកូល​ខ្មែរ​។​តើ​ទឹក​គ្រឿង​ដែល ជន​ជាតិ​ខ្មែរ​ចូល​ចិត្ត​ញ៉ាំ​មាន​គ្រឿង​ផ្សំ​មាន​អ្វី​ខ្លះ?​ (more…)