Thursday, October 1
Shadow

ជ្រូក

របៀបធ្វើប្រហិតឆឹង

របៀបធ្វើប្រហិតឆឹង

គោ, គ្រឿងសមុទ្រ, ជ្រូក, ត្រី, បង្គា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, របៀបធ្វើម្ហូប
គ្រឿងផ្សំ៖ ទឹកម្ទេស ទឹកសៀង ស្ករត្នោត ម្ទេសស្រស់ ម្ទេសឆា ខ្ទឹមស វិធើធ្វើ៖ ដាក់គ្រឿងទាំងអស់លាយចូលគ្នាក្នុងចាន រួចកូរចូលអោយសព្វគ្រឿង។ ប្រហិតត្រូវយកទៅលាងទឹកអោយស្អាត ដាក់អំបិលបន្តិច ដើម្បីអោយស្អាតល្អ ហើយយកទៅស្រុះទឹកក្ដៅប្រហែល២នាទី ទើបស្រង់ដាក់កញ្ច្រែងទុកអោយស្ងួត។ ចាក់ប្រេងឆា ឬខ្លាញ់ទៅក្នុងខ្ទះ ដោយដាក់ខ្ទឹមសរខ្លះ ដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត បន្ទាប់មកចាក់ប្រហិតចូលកូរបន្តិច រួចសឹមចាក់គ្រឿងដែលផ្សំរួច កូរវាអោយសព្វរយៈពេល២ឬ៣នាទីជាការស្រេច។ ...
របៀបធ្វើ ស៊ុបពងទាកូន

របៀបធ្វើ ស៊ុបពងទាកូន

គោ, គ្រឿងសមុទ្រ, ជ្រូក, បង្គា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបខ្មែរ, ម្ហូបទឹក, របៀបធ្វើម្ហូប
គ្រឿងផ្សំ៖ ពងទាកូន ១០ គ្រាប់ ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ) ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ) គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម ស្លឹកក្រូច ៤ សន្លឹក ខ្ទឹមស ៤ កំពិស ដំអោយបែក រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក ស្ករ ២ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន) ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន) ទឹកត្រី ១ស្លាបព្រាបាយ ទឹកដោះគោឆៅ ១ កំប៉ុង ទឹក ២-៣ លីត្រ បន្លែ តាមចំណូលចិត្ត សាច់ តាមចំណូលចិត្ត របៀបធ្វើ៖ ពងទាកូនស្ងោរជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកចេញអោយស្អាត ទុកមួយឡែក។ យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអោយគ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។ ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។ ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះ...
ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

គោ, គំនិត, ជ្រូក, ទា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
ស្ត្រីមេផ្ទះ និយមយកសមចាក់  ឬញរញួរ ដំ សាច់ មុននឹងប្រឡាក់គ្រឿង ព្រោះគិតថា នឹងធ្វើអោយសាច់ទន់ឆ្ងាញ់ និងចូលជាតិគ្រឿងផ្សំបានល្អ ប៉ុន្តែតាមពិតទៅការធ្វើបែបនេះ ធ្វើអោយរសជាតិក្នុងសាច់សត្វចេញអស់ នៅសល់តែរសជាតិផ្សំ ប្រឡាក់សាច់នោះច្រើនជាងរសជាតិផ្អែមចេញពីសាច់ពិតៗ ហើយថែម ទាំងធ្វើអោយសាច់រឹងជាងធម្មតាទៀតផង។ ដូច្នេះ វិធីដែលត្រឹមត្រូវ គឺ គួរជ្រើសរើសទិញសាច់ដែលល្អ ប្រឡាក់ជាមួយគ្រឿងផ្សំ ផ្អាប់ទុកអោយបានយូរបន្តិច ដើម្បីអោយសាច់ស្រួបយកគ្រឿងផ្សំចូលទៅបានល្អ។ ឬអាចប្រើប្រេងអូលីវ ឬប្រេងឆា ឬស្រាទំពាំងបាយជូរ ជួយអោយសាច់ទន់ល្អឡើង។ ម៉្យាងទៀត នៅពេលអាំងសាច់ គួរចាប់ផ្តើមដោយភ្លើងខ្លាំង រួចសឹមបន្ថយអោយខ្សោយៗ រហូតដល់ឆ្អិន។ ...
របៀបធ្វើសម្លម្ជូរប្រែត

របៀបធ្វើសម្លម្ជូរប្រែត

គោ, ជ្រូក, ត្រី, ទា, ប្រភេទម្ហូប, មាន់, ម្ហូបខ្មែរ, ម្ហូបទឹក, របៀបធ្វើម្ហូប
គ្រឿងផ្សំ សាច់ ( ត្រី សាច់ជ្រូក មាន់ ទា អន្ទង់ កង្កែបតាមចំណូលចិត្ត) ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់) ផ្សិតចំបើង ពុះជា២ គល់ស្លឺកគ្រៃកាត់កង់ៗ ដុំអោយទក់ រមៀតចិត្តសំបកចេញដុំអោយទក់ រំដេង ហាន់បន្ទះៗ ដុំអោយទក់ ខ្ទឹមក្រហម ខ្ទឹមស ម្ទេស ដុំអោយទក់ ស្លឹកក្រូចសើច ស្លឹកម្រះព្រៅ បេះជាសន្លឹក ក្រូចឆ្មា ( បើចូលចិត្តជូរដាក់ក្រូចឆ្មាច្រើន ) អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប វិធីធ្វើ សាច់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម រមៀត ម្ទេស ស្លឹកក្រូចសើច ប្រហុក អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វទុកចោល៥នាទី ទើបចាប់ផ្តើមបើកភ្លើង អោយវាពុះតិចៗ ហើយកូរម្តងទៀតអោយវាចូលជាតិល្អ ទើបចាក់ទឹកចូលទុកអោយពុះ បង់ផ្សិតចំបើង និង ស្លឹកម្រះព្រៅចូល ជាកាស្រេច៕...
អ្វីដែលត្រូវបរិភោគក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

អ្វីដែលត្រូវបរិភោគក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

គោ, គ្រឿងសមុទ្រ, ជ្រូក, ត្រី, ទា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, ម្ហូបទឹក
សាយ៉រ សាយ៉ប្រហែលជាមនុស្សភាគច្រើនស្គាល់ថាជាម្ហូបចិន។ ទោះជាយ៉ាងណា, វាត្រូវបានគេហៅថា«វិលនិទាឃរដូវ "។ វាត្រូវបានគេបរិភោគក្នុងអំឡុងពេលបុណ្យនិទាឃរដូវនៅប្រទេសចិនភាគខាងត្បូងដើម្បីអបអរការមកដល់នៃនិទាឃរដូវ។ ពិសេសជាងនេះទៅទៀតនោះវាត្រូវបានគេបរិភោគនៅថ្ងៃដំបូងនៃនិទាឃរដូវ (立春Chun -lì) ។វាត្រូវបានគេចម្អិនសំរាប់ដាក់នៅលើតុម្ហូបអាហារពេលល្ងាច ធ្វើជាអាហារសម្រន់។ (more…)...