Tuesday, September 29
Shadow

ម្ហូបគោក

របៀបធ្វើ ត្រីបឹងកញ្ឆែត

របៀបធ្វើ ត្រីបឹងកញ្ឆែត

ត្រី, ប្រភេទម្ហូប, ប្រភេទសាច់, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
គ្រឿងផ្សំ ត្រីផ្ទក់ធំ១ បំពងអោយស្រួយ ត្រីផ្ទក់តូច ដាក់ស្ងោរ ដាក់អំបិល១ចិប ពេលឆ្អិនហើយបេះវារួចបុក បន្លែ កញ្ឆែត ស្ពៃបូកគោ គ្រឿងគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច រមៀត ខ្ទឹមស បុកម៉ត់ សណ្ដែកដី ដាក់ក៏បាន អត់ក៏បាន ម្ទេសក្រៀម ចិញ្ច្រាំម៉ត់ ខ្ទឹមក្រហម ហាន់ស្ដើងៗ ឬបុកម៉ត់ កាពិ ខ្ទិះដូង ទឹកអំពិលទុំ២ ឬ ៣ស្លាបព្រា ស្ករស អំបិល ប៊ីចេង ទឹកត្រី ស្ករត្នោត និងម្សៅស៊ុបខ្នរ វិធីធ្វើ ដាក់ប្រេងឆាចូលខ្ទះអោយក្ដៅខ្លាំង ដាក់ត្រីដែលវះរួច (ដើម្បីអោយឆ្អិនដល់ខាងក្នុង) បំពងប្រហែល១៥នាទី ទុកដោយឡែកសិន ដាក់ប្រេងឆាអោយក្ដៅ ដាក់ម្ទេសចិញ្រ្ចាំចូល ខ្ទឹមក្រហម គ្រឿងបុក កាពិ ហើយខ្ទិះដូង អោយពុះតិច ដាក់ទឹកត្រី ស្ករត្នោត ម្សៅសុ៑បខ្នរ១ស្លាបព្រា ដាក់ត្រីបុកចូល កូរអោយសព្វ ថែមខ្ទិះដូងកន្លះកូនចានទៀត ដាក់ទឹកអំពិលទុំ ហើយភ្លក់មើលត្រូវតាមចំនូលចិត្ត ពុះលើកចុះ រៀបស្ពៃបូកគោ និង កញ្ឆែតលើចាន ហើយដាក់ត្រី ...
ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

គោ, គំនិត, ជ្រូក, ទា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
ស្ត្រីមេផ្ទះ និយមយកសមចាក់  ឬញរញួរ ដំ សាច់ មុននឹងប្រឡាក់គ្រឿង ព្រោះគិតថា នឹងធ្វើអោយសាច់ទន់ឆ្ងាញ់ និងចូលជាតិគ្រឿងផ្សំបានល្អ ប៉ុន្តែតាមពិតទៅការធ្វើបែបនេះ ធ្វើអោយរសជាតិក្នុងសាច់សត្វចេញអស់ នៅសល់តែរសជាតិផ្សំ ប្រឡាក់សាច់នោះច្រើនជាងរសជាតិផ្អែមចេញពីសាច់ពិតៗ ហើយថែម ទាំងធ្វើអោយសាច់រឹងជាងធម្មតាទៀតផង។ ដូច្នេះ វិធីដែលត្រឹមត្រូវ គឺ គួរជ្រើសរើសទិញសាច់ដែលល្អ ប្រឡាក់ជាមួយគ្រឿងផ្សំ ផ្អាប់ទុកអោយបានយូរបន្តិច ដើម្បីអោយសាច់ស្រួបយកគ្រឿងផ្សំចូលទៅបានល្អ។ ឬអាចប្រើប្រេងអូលីវ ឬប្រេងឆា ឬស្រាទំពាំងបាយជូរ ជួយអោយសាច់ទន់ល្អឡើង។ ម៉្យាងទៀត នៅពេលអាំងសាច់ គួរចាប់ផ្តើមដោយភ្លើងខ្លាំង រួចសឹមបន្ថយអោយខ្សោយៗ រហូតដល់ឆ្អិន។ ...
មាន់ដុត ABC

មាន់ដុត ABC

ប្រភេទម្ហូប, មាន់, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
គ្រឿងផ្សំ៖ ប៊ីចេង ១ ស្លាបព្រាកាហ្វេ ស្ករស ១ ស្លាបព្រាកាហ្វេ ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ ប្រេងខ្យង ប្រេងល្ង ប្រេងឆា ទឹកស៊ីអ៊ីវ ABC មួយកំប៉ុង ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង វិធីធ្វើ៖ ដំបូងយកមាន់មួយក្បាលដែលធ្វើរូចមកលាងទឹកអោយស្អាតជាមុនសិន។ យកគ្រឿងផ្សំទាំងអស់មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិចសិនបានហើយ ព្រោះទុកវាពេលដុតក្នុងឆ្នាំងទើបយើងចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់ច្របល់បញ្ចូលគ្នា ហើយយកមាន់មកប្រឡាក់ទុកមួយអន្លើរសិន។ បន្ទាប់មកយកឆ្នាំងមួយដែលមានទំហំធំអាចដាក់មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូលរូចទ្រាប់បាតឆ្នាំង ដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម មុននិងដាក់មាន់ដែលប្រឡាក់...
វិធីចៀនត្រី អោយឆ្ងាញ់

វិធីចៀនត្រី អោយឆ្ងាញ់

គំនិត, ត្រី, ប្រភេទម្ហូប, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
ត្រូវរោយអំបិលមដ្ឋបន្តិចបន្តួច ក្នុងខ្ទះកំពុងក្តៅ រួចដាក់ប្រេងឆា ឬខ្លាញ់ចូលទៅ បើកភ្លើងមធ្យម ដោយដាក់ប្រេងឆា ឬខ្លាញ់អោយច្រើនលិចត្រី នៅពេលក្តៅខ្លាំងហើយ ដាក់ត្រីចូលចៀន ដល់ត្រីប្រែពណ៌លឿង ហើយត្រូវបន្ថយភ្លើងបន្តិច ដើម្បីអោយឆ្អិនដល់សាច់ក្នុង។ នៅពេលត្រីឆ្អិនល្អមែនទែនហើយ ត្រូវបន្ថែមភ្លើងអោយក្តៅខ្លាំងម្តងទៀត ដើម្បីបណ្តេញខ្លាញ់ ឬប្រេងឆា ចេញពីសាច់ ទើបដួសត្រីឡើង ទុកអោយស្រស់ខ្លាញ់។ ...
ម្ហូប បង្គាលង់ខ្លួន

ម្ហូប បង្គាលង់ខ្លួន

បង្គា, ប្រភេទម្ហូប, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប, អត្ថបទចែករំលែក
រៀនរបៀបធ្វើម្លូប បង្គាលង់ខ្លួន រួមមានគ្រឿងផ្សំ និង វិធីធ្វើ ដូចខាងក្រោមៈ គ្រឿងផ្សំ បង្គា ( តាមចំណូលចិត្ត )  ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )  ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )  ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង  ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )  ជីបន្លា ជីអង្គាម វិធីធ្វើ  បកសំបកបង្គាចេញ លាងទឹកអោយស្អាត រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់បង្គាបានល្អ ។  បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត  រួចយកមកចាក់ពីលើបង្គា ( អាចច្របល់ចូលគ្នា រិតតែល្អ ដើម្បីអោយវាចូលសព្វជា...
អ្វីដែលត្រូវបរិភោគក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

អ្វីដែលត្រូវបរិភោគក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន

គោ, គ្រឿងសមុទ្រ, ជ្រូក, ត្រី, ទា, ប្រភេទម្ហូប, ប្រភេទសាច់, មាន់, ម្ហូបគោក, ម្ហូបទឹក
សាយ៉រ សាយ៉ប្រហែលជាមនុស្សភាគច្រើនស្គាល់ថាជាម្ហូបចិន។ ទោះជាយ៉ាងណា, វាត្រូវបានគេហៅថា«វិលនិទាឃរដូវ "។ វាត្រូវបានគេបរិភោគក្នុងអំឡុងពេលបុណ្យនិទាឃរដូវនៅប្រទេសចិនភាគខាងត្បូងដើម្បីអបអរការមកដល់នៃនិទាឃរដូវ។ ពិសេសជាងនេះទៅទៀតនោះវាត្រូវបានគេបរិភោគនៅថ្ងៃដំបូងនៃនិទាឃរដូវ (立春Chun -lì) ។វាត្រូវបានគេចម្អិនសំរាប់ដាក់នៅលើតុម្ហូបអាហារពេលល្ងាច ធ្វើជាអាហារសម្រន់។ (more…)...
ម្ហូបខ្មែរ ទឹកគ្រឿង

ម្ហូបខ្មែរ ទឹកគ្រឿង

ត្រី, ប្រភេទម្ហូប, ប្រភេទសាច់, ម្ហូបខ្មែរ, ម្ហូបគោក, របៀបធ្វើម្ហូប
ទឹក​គ្រឿង​ជា​មុខ​ម្ហូប​មួយ​មុ​ខ​ ​ដែល​ជន​ជាតិ​ខ្មែរ​ចូលចិត្តបរិ ភោគ​មិន​ថា​រស់​នៅ​ក្នុង​ទី​ក្រុង​រឺ​ជន​បទ​និង​ល្បី​ជា​មុខ​ម្ហូប​ប្រ​ចាំ​ត្រកូល​ខ្មែរ​។​តើ​ទឹក​គ្រឿង​ដែល ជន​ជាតិ​ខ្មែរ​ចូល​ចិត្ត​ញ៉ាំ​មាន​គ្រឿង​ផ្សំ​មាន​អ្វី​ខ្លះ?​ (more…)