Tuesday, October 20
Shadow

របៀបធ្វើ តៅហ៊ូស្រូបទឹកស្ករ

Loading...

គ្រឿងផ្សំ

  • សណ្តែកសៀង៣ខាំ
  • ម្សៅសារាយ 1/2ស្លាបព្រាបាយ
  • ស្ករត្នោត ឬ ស្ករស
  • ខ្ញី ហាន់ជាបន្ទះស្ដើងៗ
  • ស្លឹកតយ 2 សន្លឹក

វិធីធ្វើ

  1. យកសណ្តែកសៀង៣ខាំ ត្រាំជាមួយទឹកក្តៅ ចំនួន8ម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
  2. យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
  3. យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅសារាយ ១ស្លាបព្រា កូរអោយសព្វ។
  4. បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។
  5. នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីបន្ទះ ដើម្បីយកក្លិន។
  6. អ្នកចូលចិត្តតៅហ៊ូក្តៅ អាចស្រូបទឹកស្ករក្តៅបាន។ បើចង់ត្រជាក់ សូមរង់ចាំអោយទឹកស្ករត្រជាក់ ដួសស្រូបតៅហ៊ូរឹតតែឆ្ងាញ់។

ប្រភព: KBuzzFood

Facebook Comments
Spread the love
Loading...