Tuesday, October 20
Shadow

របៀបធ្វើ ស៊ុបទាត្រកួន

Loading...

គ្រឿងផ្សំ

  • ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់
  • កាពិ
  • ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់
  • ខ្ទិះដូង 1/2 លីត្រ
  • ទា 3 kg (កាត់ជាដុំៗតូចល្មម)
  • ទឹកត្រី 5 ស្លាបព្រាបាយ
  • អំបិល 1 ស្លាបព្រាបាយ
  • ស្ករ 6 ស្លាបព្រាបាយ
  • ម្សៅស៊ុប 2 ស្លាបព្រាបាយ
  • អំបិល 1 ស្លាបព្រាបាយ
  • ប្រេងឆា 4 ស្លាបព្រាបាយ
  • ជីវ៉ាន់ស៊ុយ កាត់ខ្លីៗ

វិធីធ្វើ

1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ
2- យកត្រាវយកទៅចៀន ឱ្យឡើងក្រឡាតក្រហមល្អ រួចទុកមួយអន្លើ
3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូល រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងម្ទេសឆ្អើរចិញ្រ្ចាំ ឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ
4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អ រួចដាក់ត្រាវចៀនចូល។

គ្រឿងផ្សំ ទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន

– តៅហ៊ូ
– ខ្ទឹមស 10 កំពិស
– ស្ករ 5 ស្លាបព្រាបាយ
– បីចេង
– ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ
– ម្ទេស

វិធីធ្វើទឹកតៅហ៊ូ

– ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់
– យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ីចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។

ការរៀបចំស៊ុបទាត្រកួន

– ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំងមួយ ដាំអោយពុះ បន្ទាប់មកដាក់បន្លែដូចជាត្រកួន និង មី ឬ នំបញ្ចុកតាមការចូលចិត្ត ៕

Facebook Comments
Spread the love
Loading...