Tuesday, October 20
Shadow

របៀបធ្វើ មាន់ដុតទឹកឃ្មុំ

Loading...

គ្រឿងផ្សំមាន់

  • មាន់ 1
  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ
  • អំបិល 1/2 ស្លាបព្រាកាហ្វេ
  • ម្រេច 1 ស្លាបព្រាកាហ្វេ
  • ម្ទេសម៉ដ្ឋ 2 ផ្លែ
  • ខ្ទឹមសចិញ្រ្ចាំ 4 កំពិស
  • ប្រេងខ្យង 1 ស្លាបព្រាបាយ
  • ប្រេងឆា 1 ស្លាបព្រា

គ្រឿងផ្សំទឹកជ្រលក់

  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ
  • ស្ករ 1 ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
  • ទឹកត្រី 2 ស្លាបព្រាបាយ
  • ម្ទេស 2 ផ្លែ
  • ខ្ទឹមសចិញ្រ្ចាំ 4 កំពិស
  • ប្រេងឆា 1 ស្លាបព្រា

វិធីចំអិនសាច់មាន់

  1. លាយ ទឹកឃ្មុំ អំបិល ម្រេច ម្ទេសម៉ដ្ឋ ខ្ទឹមសចិញ្រ្ចាំ ប្រេងខ្យង ចូលគ្នាអោយសព្វ។
  2. យកមាន់ដែលលាងស្អាតមកប្រលាក់ ជាមួយគ្រឿងផ្សំ ដែលលាយរួចអោយសព្វ ទុកចោលយ៉ាងហោចណាស់មួយម៉ោង ដើម្បីអោយចូល ជាតិល្អ។
  3. យកក្រដាស់អាលុយមីញូម រុំមាន់បីបួនជុំ រួចយកថាសមួយដាក់មាន់ ដែលរុំរួច បន្ថែមទឹកបន្តិច រួចយកទៅដាក់ក្នុង ម៉ាស៊ីនដុត ដោយបើកកំដៅ 400c រយៈពេលប្រហែល កន្លះម៉ោង ត្រឡប់មាន់ម្តង រួចហើយ កន្លះម៉ោង ត្រឡប់មាន់ម្តងទៀត។
  4. យកមាន់ដែលដុតរួច ទៅអាំងលើចង្គ្រានធ្យូង រហូតដល់មាន់ក្រហម ល្អ ប្រហែលជា 1/2 ម៉ោង (ការចំអិនមាន់គឺអាស្រ័យលើទំហំមាន់ លៃយ៉ាងណាអោយឆ្អិនល្អ)។

វិធីទឹកជ្រលក់

  1. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស បំពងអោយក្រហម បន្ថែមរសជាតិដោយ ទឹកឃ្មុំ ស្ករ ទឹកក្រូចឆ្មា ទឹកត្រី ម្ទេស ទុកអោយពុះ ភ្លក្ស រសជាតិតាមចំនូលចិត្តជាការស្រេច។
Facebook Comments
Spread the love
Loading...