Tuesday, October 20
Shadow

របៀបធ្វើ ត្រីបឹងកញ្ឆែត

Loading...

គ្រឿងផ្សំ

  • ត្រីផ្ទក់ធំ១ បំពងអោយស្រួយ
  • ត្រីផ្ទក់តូច ដាក់ស្ងោរ ដាក់អំបិល១ចិប ពេលឆ្អិនហើយបេះវារួចបុក
  • បន្លែ កញ្ឆែត ស្ពៃបូកគោ
  • គ្រឿងគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច រមៀត ខ្ទឹមស បុកម៉ត់
  • សណ្ដែកដី ដាក់ក៏បាន អត់ក៏បាន
  • ម្ទេសក្រៀម ចិញ្ច្រាំម៉ត់
  • ខ្ទឹមក្រហម ហាន់ស្ដើងៗ ឬបុកម៉ត់
  • កាពិ
  • ខ្ទិះដូង
  • ទឹកអំពិលទុំ២ ឬ ៣ស្លាបព្រា
  • ស្ករស អំបិល ប៊ីចេង ទឹកត្រី ស្ករត្នោត និងម្សៅស៊ុបខ្នរ

វិធីធ្វើ

  1. ដាក់ប្រេងឆាចូលខ្ទះអោយក្ដៅខ្លាំង ដាក់ត្រីដែលវះរួច (ដើម្បីអោយឆ្អិនដល់ខាងក្នុង) បំពងប្រហែល១៥នាទី ទុកដោយឡែកសិន
  2. ដាក់ប្រេងឆាអោយក្ដៅ ដាក់ម្ទេសចិញ្រ្ចាំចូល ខ្ទឹមក្រហម គ្រឿងបុក កាពិ ហើយខ្ទិះដូង អោយពុះតិច ដាក់ទឹកត្រី ស្ករត្នោត ម្សៅសុ៑បខ្នរ១ស្លាបព្រា ដាក់ត្រីបុកចូល កូរអោយសព្វ ថែមខ្ទិះដូងកន្លះកូនចានទៀត ដាក់ទឹកអំពិលទុំ ហើយភ្លក់មើលត្រូវតាមចំនូលចិត្ត ពុះលើកចុះ
  3. រៀបស្ពៃបូកគោ និង កញ្ឆែតលើចាន ហើយដាក់ត្រី ស្រោចទឹកគ្រឿងលើត្រី រោយសណ្ដែកដីពីលើ ដាក់ភ្លើងកំដៅពីក្រោមអោយក្ដៅពុះតិចៗ អោយឆ្អិនកញ្ឆែតតិចៗ ទើបកាន់តែឆ្ងាញ់ ៕
Facebook Comments
Spread the love
Loading...