Tuesday, October 20
Shadow

ដំ សាច់មុនពេលប្រឡាក់គ្រឿង សាច់ទន់ឆ្ងាញ់មែន ឬ?

Loading...

ស្ត្រីមេផ្ទះ និយមយកសមចាក់  ឬញរញួរ ដំ សាច់ មុននឹងប្រឡាក់គ្រឿង ព្រោះគិតថា នឹងធ្វើអោយសាច់ទន់ឆ្ងាញ់ និងចូលជាតិគ្រឿងផ្សំបានល្អ ប៉ុន្តែតាមពិតទៅការធ្វើបែបនេះ ធ្វើអោយរសជាតិក្នុងសាច់សត្វចេញអស់ នៅសល់តែរសជាតិផ្សំ ប្រឡាក់សាច់នោះច្រើនជាងរសជាតិផ្អែមចេញពីសាច់ពិតៗ ហើយថែម ទាំងធ្វើអោយសាច់រឹងជាងធម្មតាទៀតផង។

ដូច្នេះ វិធីដែលត្រឹមត្រូវ គឺ

  • គួរជ្រើសរើសទិញសាច់ដែលល្អ ប្រឡាក់ជាមួយគ្រឿងផ្សំ ផ្អាប់ទុកអោយបានយូរបន្តិច ដើម្បីអោយសាច់ស្រួបយកគ្រឿងផ្សំចូលទៅបានល្អ។
  • ឬអាចប្រើប្រេងអូលីវ ឬប្រេងឆា ឬស្រាទំពាំងបាយជូរ ជួយអោយសាច់ទន់ល្អឡើង។
  • ម៉្យាងទៀត នៅពេលអាំងសាច់ គួរចាប់ផ្តើមដោយភ្លើងខ្លាំង រួចសឹមបន្ថយអោយខ្សោយៗ រហូតដល់ឆ្អិន។
Facebook Comments
Spread the love
Loading...