Tuesday, October 20
Shadow

របៀបធ្វើសម្លម្ជូរប្រែត

Loading...

គ្រឿងផ្សំ

  • សាច់ ( ត្រី សាច់ជ្រូក មាន់ ទា អន្ទង់ កង្កែបតាមចំណូលចិត្ត)
  • ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់)
  • ផ្សិតចំបើង ពុះជា២
  • គល់ស្លឺកគ្រៃកាត់កង់ៗ ដុំអោយទក់
  • រមៀតចិត្តសំបកចេញដុំអោយទក់
  • រំដេង ហាន់បន្ទះៗ ដុំអោយទក់
  • ខ្ទឹមក្រហម ខ្ទឹមស ម្ទេស ដុំអោយទក់
  • ស្លឹកក្រូចសើច ស្លឹកម្រះព្រៅ បេះជាសន្លឹក
  • ក្រូចឆ្មា ( បើចូលចិត្តជូរដាក់ក្រូចឆ្មាច្រើន )
  • អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប

វិធីធ្វើ

សាច់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម រមៀត ម្ទេស ស្លឹកក្រូចសើច ប្រហុក អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វទុកចោល៥នាទី ទើបចាប់ផ្តើមបើកភ្លើង អោយវាពុះតិចៗ ហើយកូរម្តងទៀតអោយវាចូលជាតិល្អ ទើបចាក់ទឹកចូលទុកអោយពុះ បង់ផ្សិតចំបើង និង ស្លឹកម្រះព្រៅចូល ជាកាស្រេច៕

Facebook Comments
Spread the love
Loading...