Tuesday, September 29
Shadow

របៀបធ្វើស៊ុបម្រះ

Loading...

គ្រឿងផ្សំ៖

  1. ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L
  2. បង្គាស្រស់ 300g
  3. មឹកស្រស់ 300g
  4. ក្ដាមសមុទ្រស្រស់ 500g
  5. សាច់គោស្រស់ 500g
  6. ព្រុយត្រីឆ្លាម 400g
  7. ប្រហិតមូល 200g
  8. ផ្សិតម្ជុលមាស 100g
  9. ម្រះខ្ចី 300g
  10. ពពុះសណ្ដែក 200g
  11. ជីរណា តិចតួច
  12. ជីរវ៉ាន់ស៊ុយ តិចតួច
  13. មីសួ 1កញ្ចប់តូច
  14. មី 1កញ្ចប់តូច

គ្រឿងផ្សំធ្វើទឹកស៊ុប ៖

  1. ឆ្អឹងមាន់ឆៅ 2គីឡូ
  2. ទឹកត្រី 1ស្លាបព្រាបាយ
  3. ម្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ
  4. អំបិល 1ចឹប
  5. ស្ករស 1ចឹប
  6. ទឹកធម្មតា 6L
  7. ខ្ទឹមបារាំង 1មើម
  8. ដើមខ្ទឹមខ្យល់ 20g
  9. ដើមឃិនឆាយធំ 20g

គ្រឿងផ្សំធ្វើទឹកត្រីកោះកុង៖

  1. ទឹកត្រី 2ស្លាបព្រាបាយ
  2. ទឹកក្រូចឆ្មារ 4ស្លាបព្រាបាយ
  3. ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
  4. ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ
  5. ម្ទេសហឹរ 1ស្លាបព្រាកាហ្វេ
  6. ស្ករស 6ស្លាបព្រាបាយ
  7. អំបិល 1ចឹប
  8. ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) 1ចឹប
  9. ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml
  10. ជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ចឹប
  11. ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ

វិធីធ្វើ៖

  • ដំបូងត្រូវធ្វើទឹកត្រីកោះកុងដោយយកគ្រឿងផ្សំ ធ្វើទឹកត្រីកោះកុងទាំងអស់កិនក្រឡុកចូលគ្នាភ្លក្សមើល ថែមថយរសជាតិតាមចំណូលចិត្តរួចទុកមួយឡែកសិន។
  • ដំណាក់កាលបន្ទាប់ យកឆ្អឹងមាន់មករម្ងាស់ធ្វើជា ទឹកស៊ុបដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ស្ករសអំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗ រហូតដល់ពុះ រម្ងាស់ចោល 2ម៉ោង សឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល 3L។
  • បន្ទាប់មកយើងត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំងនៅ លើចង្ក្រានភ្លើង។ នៅពេលដែលទឹកស៊ុបនោះពុះកញ្ជ្រោលត្រូវដាក់បន្លែបង្ការរួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល ។
  • នៅវគ្គបង្ហើយ ពេលដែលទឹកស៊ុបចូលជាតិបន្លែ សាច់ហើយ លោកអ្នកអាចដាក់មីសួ ឬ មី ចូលដើម្បី ទទួលទានជាមួយទឹកត្រីកោះកុងមួយចម្អែត បានយ៉ាងឆ្ងាញ់ពិសា។
Facebook Comments
Spread the love
Loading...