Tuesday, September 29
Shadow

របៀបធ្វើសម្លខួរក្តាម

Loading...

គ្រឿងផ្សំ

  • ក្តាម (ស្រែ) ១គីឡូក្រាម
  • ប្រហុក ៤ចង្វា (តាមចំនូលចិត្ត)
  • ម្ទេស ៤គ្រាប់
  • ម្អម តាមចំនូលចិត្ត
  • ស្ករស ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ទឹក ៥០០មីលីលីត្រ (តាមចំនូលចិត្ត)
  • បន្លែ: ននោង ឬ ល្ហុង

វិធីធ្វើ

  • ក្តាមលាងទឹកអោយស្អាត បកអោយស្អាត រួចកាត់ដង្កៀបធំៗ និងស្នូកទុកមួយអន្លើ។
  • យកក្តាមដែលបករួចទៅបុកអោយម៉ត់ (ដង្កៀបធំៗ និងស្នូកអត់បុកទេ) រួចយកមកលាយទឹកបន្តិច (ដើម្បី ច្របាច់យកខួរ) ច្របាច់អោយសព្វ ស្រង់កាកចេញអោយអស់ទុកទឹកសម្រាប់ស្លរ។ ធ្វើបែបនេះពីរបីដងរហូតដល់អស់ទឹក ៤០០មីលីលីត្រ។
  • ខ្វេះយកខួរចេញដាក់ក្នុងទឹកខួរ។
  • ដាក់ទឹកដែលនៅសស់ដាំអោយពុះ រួចជ្រុំប្រហុកដាក់ (ដួសពពុះចោល) ​ដាក់ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប និងដង្កៀបក្តាមចូល រំងាស់ប្រហែល ៥នាទី។
  • ដាក់បន្លែននោង ឬ ល្ហុងចូល ទុក១នាទី រួចចាក់ទឹកខួរចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ម្អមចូលទុក១នាទីជាការស្រេច៕
Facebook Comments
Spread the love
Loading...