Tuesday, September 29
Shadow

មាន់ដុត ABC

Loading...

គ្រឿងផ្សំ៖

  • ប៊ីចេង ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង
  • ប្រេងល្ង
  • ប្រេងឆា
  • ទឹកស៊ីអ៊ីវ
  • ABC មួយកំប៉ុង
  • ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង

វិធីធ្វើ៖

  • ដំបូងយកមាន់មួយក្បាលដែលធ្វើរូចមកលាងទឹកអោយស្អាតជាមុនសិន។
  • យកគ្រឿងផ្សំទាំងអស់មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិចសិនបានហើយ ព្រោះទុកវាពេលដុតក្នុងឆ្នាំងទើបយើងចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់ច្របល់បញ្ចូលគ្នា ហើយយកមាន់មកប្រឡាក់ទុកមួយអន្លើរសិន។
  • បន្ទាប់មកយកឆ្នាំងមួយដែលមានទំហំធំអាចដាក់មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូលរូចទ្រាប់បាតឆ្នាំង ដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម មុននិងដាក់មាន់ដែលប្រឡាក់គ្រឿងចូល។
  • ចំណែកគ្រឿងក្នុងមាន់វិញ យកមកប្រលាក់គ្រឿង ដែលមានស្រាប់ និងផ្សឹតក្រៀម ត្រចៀកកណ្តុល ហើយបានញាត់ចូលក្នុងពោះរបស់មាន់។
  • ចុងក្រោយពេលដុតមាន់ត្រូវចាក់ស្រាបៀរ ABC ចូលបន្ថែមទៀតផង អោយអស់មួយកំប៉ុង៕
Facebook Comments
Spread the love
Loading...