ហោរាសាស្ត្រប្រចាំឆ្នាំ ២០១៩ សម្រាប់បុគ្គលឆ្នាំឆ្លូវ ចាំបាច់ត្រូវតែដឹង

Loading...
Spread the love

សភាពទូទៅប្រចាំឆ្នាំសម្រាប់បុគ្គលឆ្នាំឆ្លូវ
បុគ្គលឆ្នាំឆ្លូវមានរាសីងើបឡើងនៅក្នុងឆ្នាំកុរ ២០១៩ នេះ ដោយ ហេតុតែឥទ្ធិពលផ្កាយជម្លោះបានរសាត់បាត់ ជំនួសមកដោយផ្កាយជំងឺ។ ទោះជាបៃបនេះក្តី ឥទ្ធិពលផ្កាយជំងឺប្រចាំឆ្នាំ មិនសូវមានសភាពខ្លាំងក្លាបង្កជាគ្រោះកាចដល់រូបគេនោះទេ។ ថាមពលចក្រវាឡមានភាពរឹងមាំរស់រវើក ការពារគ្រោះដែលកើតឡើងដោយសាររោគ។ មនុស្សឆ្នាំឆ្លវភាគច្រើនអាចជម្នះជំងឺតម្កាត់បាន លើកលែងតែបុគ្គលអាយុ ៨២ និង២២ឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងណា គ្រប់គ្នាមិនគួរធ្វេសប្រហែសក្នុងការរក្សាសុខភាពផ្លូវកាយ និងចិត្តនោះទេ។

មនុស្សឆ្នាំឆ្លូវមានភាពរឹងប៉ឹងខាងផ្លូវចិត្ត ស្របពេលដែលបុគ្គលនេះជាមនុស្សឧស្សាហ៍ព្យាយាម មិនស្អឹកស្រពន់ មានក្រសែភ្នែកល្អផងនោះ គេអាចចាប់យកឱកាសមាសប្រាក់ និងការវិនិយោគនានាបាន។

ជោគលាភខាងលុយកាក់បង្ហាញខ្លួនឡើងច្រើន សម្រាប់អំបូរឆ្លូវក្នុងឆ្នាំនេះ។ ប៉ុន្តែបញ្ច្រាសវិញ អ្នកធ្វើការងារបែរពិបាកទទួលបានជោគជ័យនិងការឡើងតំណែងជាទីបំផុត។

មនុស្សឆ្លូវជាមនុស្សស្មោះត្រង់ តែរឹងរូស មិនងាញប្តូរនិងប្រកាន់តឹងគំនិតបែបបុរាណរបស់ខ្លួន។ គេមិននិយមចូលក្នុងកម្មវិធីជំនុំចំណោមអ្នកដទៃ ជាហេតុធ្វើឱ្យពេលខ្លះ គេមិនងាយចុះសម្រុងជាមួយអ្នករួមការងារ ជាពិសេសរបៀបរបបការងារក្នុងសម័យថ្មីទំនើបដែលត្រូវការបណ្តាញទំនាក់ទំនង និងគំនិតបែបថ្មី។ ទាំងនេះជាឧបសគ្គមួយដែលរាំងស្ទះ ដល់ការចាប់យកជោគសំណាងខាងការងាររបស់គេ ។

ដើម្បីអាចបង្កើននូវជោគលាភ ជាពិសេសខាងការងារ មនុស្សឆ្នាំឆ្លូវគួរសេពគប់មនុស្សឆ្នាំរកា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ មនុស្សឆ្នាំរកាមានរាសីខ្ពស់ មានទំនាក់ទំនងល្អ អាចជួយពាំនាំនូវជោគសំណាងបន្ថែមដល់រូបគេ។ មនុស្សឆ្នាំឆ្លូវមានរាសីខ្ពស់នាពេលពាក់កណ្តាលឆ្នាំ។ហេតុនេះគេអាចរៀបចំកិច្ចការ ឬបំពេញការងារក្នុងខែទាំងនោះបានប្រសើរ។ រយៈកាលដើមឆ្នាំ និងចុងឆ្នាំ មិនសូវមានអំណោយផលឡើយ។

បុគ្គលឆ្នាំឆ្លូវធាតុភ្លើងអាយុ ៨២ និង ២២ឆ្នាំ មនុស្សនេះត្រូវប្រុងប្រយ័ត្នបញ្ហាសុខភាពជាចម្បង ព្រោះមានសញ្ញាណបង្ហាញពីភាពមិនប្រក្រតីនៃសុខភាពរាងកាយ ជាពិសេសក្នុងអំឡុង ៣ ខែដើមឆ្នាំ និង ៣ ខែចុងឆ្នាំ។ បញ្ហ្ជាសុខភាពជះឥទ្ធិពលដល់ការចាប់យកឱកាសលាភសំណាងផេ្សងៗទៀត។ មនុស្សវ័យក្មេងគួរហាត់ប្រាណឱ្យទៀងទាត់បរិភោគអាហារសុខភាព និងមិនគួរអស់សង្ឃឹមពេកនោះទេ។ ឱកាសល្អៗនឹងបង្ហាញខ្លួនជាបន្តបន្ទាប់នៅឆ្នាំក្រោយ។ ក្នុងអំឡុងនេះ ការរក្សាសុខភាពបានល្អអាចរក្សាលំនឹងការងារ និងការរកស៊ីរបស់ខ្លួន។

បុគ្គលឆ្នាំឆ្លូវធាតុដីអាយុ ៧០ឆ្នាំ មនុស្សនេះមានលំនឹងផ្លូវចិត្តជាហេតុ ដែលគេអាចរក្សាសុខភាពផ្លូវកាយបានប្រសើរ។ បុគ្គលឆ្នាំឆ្លូវរ័យនេះគួរបន្តរក្សាខ្លួន តមចំណី និងពិនិត្យសុខភាពឱ្យបានទៀងទាត់។ចំណូលមានជាហូរហែ ដែលអាចឱ្យគេរីករាយធ្វើបុណ្យទានបានពេញមួយឆ្នាំ។

បុគ្គលឆ្នាំឆ្លូវធាតុដែកអាយុ ៥៨ឆ្នាំ អ្នកប្រកបរបររកស៊ី មានលាភសំណាងខ្ពស់ លុយហូរចូលច្រើន កើនពីផលចំណេញមុខរបរ ឬការវិនិយោគពីមុនមក។ បុគ្គលនេះជាមនុស្សឆ្នាំឆ្លូវដ៏មានជោគសំណាងមួយក្នុងចំណោមឆ្លូវទាំងអស់។ ឱកាសរកលុយ ឬពង្រីករបរក៏បង្ហាញខ្លួនជាបន្តបន្ទាប់។ គេគួររៀបចំខ្លួនចាប់យកឱកាសល្អៗឱ្យជាប់ មិនគួរបង្អែបង្អង់យូរនោះទេ។

បុគ្គលឆ្នាំឆ្លូវធាតុទឹកអាយុ ៤៦ឆ្នាំ មនុស្សនេះអាចបាត់បង់លុយកាក់ខ្លះ ដោយសាររកស៊ីខាត ឬចាយវាយច្រើនខុសទំនង។ ការវិនិយោគការពង្រីករបរក្នុងពេលនេះ អាចនាំមកនូវផលចំណេញនាពេលក្រោយៗ។គេគួរសម្លឹងមើលផលរយៈពេលវែងជាជាងលទ្ធផលហុចឱ្យភ្លាមៗ។ ក្នុងឆ្នាំនេះ បញ្ហាសុខភាពមិនមែនជាឧបសគ្គធំដុំដល់រូបគេទេ ទោះជាយ៉ាងណាមនុស្សឆ្នាំឆ្លូវត្រូវ(ប្នុងប្រយ័ត្នរក្សាខ្លួនឱ្យបានមាំមួន។ ការធ្វេសប្រហែសដោយប្រការណាមួយ អាចជះឥទ្ធិពលរយៈពេលវែងដល់រាងកាយរបស់ខ្លួនដែរ។

បុគ្គលឆ្នាំឆ្លូវធាតុឈើអាយុ ៣៤ឆ្នាំ មនុស្សនេះគួរប្រឹងប្រែងចាប់ឱកាសការងារ ការរកស៊ីដែលកើតឡើងក្នុងឆ្នាំនេះ ព្រោះមានសញ្ញាណបង្ហាញពីផលដែលហុចឱ្យនៅអំឡុងប៉ុន្មានឆ្នាំក្រោយទៀត។បុគ្គលវ័យក្មេងមានរាងកាយរឹងមាំ ចិត្តជ្រះថ្លា អាចបន្តគិតបែបវិជ្ជមានទោះមានរឿងរ៉ាវ ឬឧបសគ្គកើតឡើងក្នុងឆ្នាំនេះក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណា ការប្រឹងប្រែងមិនអត់ប្រយោជន៍នោះទេ លាភសំណាងខាងលុយកាក់ជាច្រើននឹងកើតឡើងនៅក្នុងឆ្នាំនេះដែរ ដែលអាចជាកម្លាំងជុំរុញឱ្យគេប្រឹងប្រែងបន្តការងារ ឬការរកស៊ីទៅមុខទៀត។

ទំនាយប្រចាំខែ
៤ កុម្ភៈ ដល់ ៥ មីនា រយៈពេលប៉ុន្មានខែដំបូងនាដើមឆ្នាំនេះមិនសូវមានអំណោយផលដល់មនុស្សឆ្នាំឆ្លូវទេ។ មានឧបសគ្គមិនសមទំនងកើតឡើងច្រើនជាពិសេសអំឡុងខែកុម្ភៈ ។ គ្រោះថ្នាក់ ការបាត់បង់ទ្រព្យ ភាពតានតឹងខាងផ្លវអារម្មណ៍ ការយល់ខុស ឬជំងឺឈឺផ្កាត់អាចកើតឡើងភ្លាមៗគ្រប់ពេលវេលា។ ហេតុនេះ មនុស្សឆ្នាំឆ្លូវត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផ្អាករាល់កិច្ចការ ឬការសម្រេចចិត្តសំខាន់ៗក្នុងពេលនេះ ។ ដោយហេតុតែអំឡុងខែនេះជាពេលដើមឆ្នាំផង មនុស្សឆ្នាំឆ្លូវគួរយកឱកាសនេះសម្រាកលម្ហែ ដើម្បីពង្រឹកផ្លូវចិត្តបន្ថែមទៀត។ នៅពេលដៃលមានកម្លាំងចិត្តមាំមួននិងជ្រះថ្លា គេអាចប្រឈមជាមួយបញ្ហាបានដោយជោគជ័យ។

៦ មីនាដល់ ៤មេសា មនុស្សឆ្នាំឆ្លូវមានលាភក្នុងរឿងទំនាក់ទំនង។ គេអាចចុះសម្រុងជាមួយអ្នកដទៃកម្រិតខ្ពស់ និងមានភា ភាពរីករាយក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផងទាំងពួង។ បុគ្គលនេះប្រែក្លាយជាមានប្រជាប្រិយភាព ជាទីចាប់អារម្មណ៍នៃអ្នកផងទាំងពួង។ ដោយសារអំឡុងខែនេះមានអំណោយផល មនុស្សនេះគួរចូលរួមការងារសង្គម ពិធីជប់លៀងជួបជុំ ស្គាល់គេឯងឱ្យបានច្រើន ដែលចម្រើនដល់ការបង្កើតបណ្តាញការងារ និងការរកស៊ីបន្ថែមទៀត។ មានសញ្ញាណបង្ហាញពីការរីកសាយភាយនៃកេរ្តិ៍ឈ្មោះ និងស្នាដៃរបស់បុគ្គលឆ្នាំឆ្លូវដែលប្រកបរបរសិល្បៈច្នៃប្រឌិត និពន្ធរឿង។ល។ រីឯមនុស្សវ័យក្មេងក៏មានជោគលាភក្នងការសិក្សារបស់ខ្លន។ ដោយឡែកមនុស្សឆ្នាំឆ្លូវនៅលីវអាចភប់ប្រទះគូគ្រងក្នុងខែនេះដែរ។

៥ មេសា ដល់ ៥ ឧសភា រឿងរ៉ាវយល់ខុសមិនសមទំនងកើតមានឡើងចំពោះមនុស្សឆ្នាំឆ្លូវ។ រឿងតូចអាចក្លាយជារឿងធំ រឿងធំនឹងបែកផ្ទុះកាន់តែខ្លាំង នាំឱ្យកើតវិបត្តិនៅថ្ងៃក្រោយទៀត ហើយរឿងទាំងអស់នោះកើតឡើងដោយសារមាត់ ដោយសារចិត្តឆេវឆាវខុសប្រក្រតីរបស់មនុស្សឆ្នាំឆ្លូវខ្លួនឯង។ មនុស្សឆ្នាំឆ្លូវគួរលេងកីឡាហែលទឹក ត្រូវប្រើប្រាស់សម្លៀកបំពាក់ពណ៌ស ឬក្រហម និងពាក់គ្រឿងមាសឱ្យបានច្រើនដើម្បីបង្ក្រាបឥទ្ធិពលផ្កាយជម្លោះ ។ បុគ្គលនេះ គួរចៀសវាងដាច់ខាតក្នុងការប្រឈមមុខឈ្លោះប្រកែកជាមួយអ្នកដទៃ។ គេគួរសម្ងំនៅស្នៀម។

៦ ឧសភា ដល់ ៥ មិថុនា បញ្ហាសុខភាពជាបញ្ហាចំពោះមុខ។ បុគ្គលដែលមានរោគប្រចាំកាយត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាខ្លួន ព្រោះជំងឺតម្កាត់ងាយនឹងរើឡើងវិញជាទីបំផុត។ បុគ្គលដែលមានសុខភាពល្អក៏ងាយនឹងឆ្លង ឬធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។ មនុស្សឆ្នាំឆ្លូវត្រូវចៀសវាងរស់នៅ ឬធ្វើដំណើរទៅកន្លែងដែលមានបរិស្ថានមិនល្អ ដូចជាមន្ទីរពេទ្យ ផ្នូរកប់ខ្មោច ចូលរួមពិធីបុណ្យសពជាដើម ព្រោះគេងាយនឹងរងឥទ្ធិពលមិនល្អ ជាហេតុបណ្តាលឱ្យធ្លាក់ខ្លួនឈឺ។ មនុស្សឆ្នាំឆ្លូវគួរបន្តស្លៀកពាក់ពណ៌ស ពាក់គ្រឿងអលង្ការមាសជាប់ខ្លួន ដើម្បីកាត់បន្ថយភាពស៊យខាងផ្នែកសុខភាព។លើសពីនេះ គេមិនគួរដាក់សម្ពាធលើខ្លនឯងពេកនោះទេ។ ការសម្រាកលម្ហែបន្ធូរបន្ថយផ្លូវអារម្មណ៍ និងការហាត់ប្រាណទៀងទាត់ គឺជាមធ្យោបាយប្រសើរបំផុតសម្រាប់រក្សាលំនឹងជីវិតរស់នៅក្នុងខែនេះ។

៦ មិថុនាដល់ ៦កក្កដា ជោគលាភចាប់ផ្តើមបង្ហាញខ្លនជាបណ្តើរៗ ហើយដំណឹងលក៏លេចឡើងជាបន្តបន្ទាប់ក្នុងអំទុងប៉ុន្មានខែតទៅនេះ។ អ្នកដែលបំពេញការងារ និងអ្នកដែលប្រឹងប្រែងកន្លងមក ត្រូវបានគេកោតសរសើរ ទទួលស្តាល់ស្នាដៃ និងផ្តល់រង្វាន់។ កិច្ចការទាំងឡាយទាំងពួងដំណើរការទៅមុខរលូន និងមានផលខ្ពស់។ បុគ្គលដែលប្រកបរបររកស៊ីអាចទទួលបានផលចំណេញ និងរីកដុះដាលជាបន្តបន្ទាប់។ នេះជារយៈពេលដែលមនុស្សឆ្នាំឆ្លូវអាចសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬចាប់ផ្តើមកិច្ចការសំខាន់ណាមួយដែលនឹងពាំនាំមកនូវផលចំណេញនៅពេលក្រោយទៀត។ នេះក៏ជាពេលល្អប្រសើរសម្រាប់រៀបចំពិធីមង្គលផេ្សងៗប្រចាំជីវិតដែរ។

៧ កក្កដា ដល់ ៧ សីហា ជារយៈពេលល្អប្រសើរក្នុងការរៀបចំផែនការថ្ងៃអនាគត និងផែនការបណ្តាក់ទុនរកស៊ីបន្ថៃមទៀត។ ការចាប់ផ្តើមនាពេលនេះមានឫសគល់រឹងមាំសម្រាប់ថ្ងៃក្រោយ។ មនុស្សឆ្នាំឆ្លូវគួរចំណាយពេលប្រមើមើលលទ្ធផល និងបទពិសោធន៍ពេលកន្លងមក ហើយរៀបចំយុទ្ធសាស្ត្របន្ត។ រាសីនៅពេលនេះមានភាពល្អប្រសើរភ្នែកមុតភ្លឺថ្លា អាចឃើញឱកាសច្រើននៅថ្ងៃមុខ។ គេគួរជឿជាក់លើខ្លួនឯង ក្លាហានក្នុងការផ្ដួចផ្តើម និងវិនិយោគបន្ត។ ផលនៅមានច្រើនសម្រាប់មនុស្សឆ្នាំឆ្លូវបេះនៅឆ្នាំខាងមុខបន្តបន្ទាប់។ ប៉ុន្តៃពេលនេះក៏ទំនងជាមានបញ្ហាសុខភាពកើតឡើងដៃរ។ គេមិនគួរដាក់សម្ពាធលើខ្លួនឯងពេកនោះទេ បើមិនដូច្នោះគេងាយនឹងធ្លាក់ខ្លួនឈឺជាទីបំផុត។

៨ សីហា ដល់ ៧ កញ្ញា ការងារកន្លងមក បានឈានចូលដល់ទីបញ្ចប់ដោយជោគជ័យ មានលទ្ធផល និងផលចំណេញខ្ពស់ជាទីគាប់ចិត្ត។ ក្នុងខែនេះ មនុស្សឆ្នាំឆ្លូវមានរាសីខ្ពស់ មានលាភ ទទួលបានជោគសម្បត្តិច្រើន អាចជាផលចំណេញពីរបររកស៊ី ការវិនិយោគ ឬក៏រង្វាន់ពីកន្លែងការងារ។ល។ បុគ្គលនេះគួរក្តាប់ឱកាសឱ្យជាប់លាប់ បន្តពង្រីកមុខរបរ ដែលអាចផ្តល់ផលច្រើនសន្ធឹកនាពេលក្រោយ ។ ទោះជាទទួលបានលាភសម្បត្តិក្នុងខែនេះក៏ដោយ ក៏វេលានេះមិនសមប្រកបសម្រាប់រៀបចំពិធីមង្គលនោះទេ។

៨ កញ្ញា ដល់ ៧តុលា បន្សំរវាងផ្កាយប្រចាំឆ្នាំ និងខែ នៅតេអាចបន្តផ្តល់លាភសំណាងដល់មនុស្សឆ្នាំឆ្លូវ ជាពិសេសនោះគឺជោគលាភខាងទំនាក់ទនង និងកេរ្តិ៍ឈ្មោះ។ ប៉ុន្តែបុគ្គលនេះត្រូវចេះប្រើប្រាស់ឱកាសក្នុងផ្លូវដែលនាំមកនូវផលចំណេញដល់ខ្លន។ ទោះជាយ៉ាងណា ចៀសវាងដាច់ខាតក្នុងការឱ្យគេខ្ចីបុល ព្រោះមានសញ្ញាណពីការខាតបង់លុយកាក់។មនុស្សឆ្នាំឆ្លូវត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួនព្រោះអាចត្រូវប្រទះនឹងការឆក់ប្លន់ ឬគ្រោះថ្នាក់ដល់រាងកាយ។

៨ តុលា ដល់ ៦ វិច្ឆិកា បុគ្គលនេះមានគេជួយជ្រោមជ្រែងច្រើននិងមានគេនាំលាភសំណាងមកឱ្យ។ កិច្ចការទាំងឡាយទាំងពួងដំណើរការទៅមុខដោយរលូន ប្រកបដោយជោគជ័យ ព្រមទាំងមានឱកាសល្អៗបង្ហាញខ្លួនឡើងដែរ។ មនុស្សឆ្នាំឆ្លូវគួរព្យាយាមស្តាប់គំនិតយោបល់ និងការណែនាំរបស់មនុស្សចាស់ឬអ្នកផ្សេងៗ ព្រោះបុគ្គលទាំងនោះអាចជាអ្នកនាំលាភសំណាងមកឱ្យ។ គេគួរចូលរួមកម្មវិធីជួបជុំមនុស្សថ្មី ឱ្យបានច្រើនក្នុងអំឡុងខែនេះ។

៧ វិច្ឆិកា ដល់ ៦ ធ្នូ អំឡុងចុងឆ្នាំរយៈពេល ៣ ខែនេះ មនុស្សឆ្នាំឆ្លូវជួបប្រទះបញ្ហាច្រើន។ គេគួរផ្អាករាល់កិច្ចការសំខាន់ៗ សម្ងំបន្តអ្វីដែលខ្លួនបានធ្វើកន្លងមកឱ្យបានរួចស្រេច។ ក្នុងខែនេះ ឧបសគ្គមិនសមទំនងរាំងស្ទះដល់កិច្ចការដែលធ្លាប់តែដំណើរការរលូន។ ការបាត់បង់អ្វីមួយអាចនឹងកើតមានឡើង។ ម្យ៉ាងទៀតមនុស្សនេះមានអារម្មណ៍មិនជ្រះស្រឡះ និងតានតឹងខុសធម្មតា។ ប្រសិនបើអាច មនុស្សឆ្នាំឆ្លូវគួររៀបផៃនការឈប់សម្រាកលមែ្ហអារម្មណ៍នារដូវកាលចុងឆ្មាំ។

៧ ធ្នូ ដល់ ៥ មករា ២០២០ បុគ្គលនេះអាចមានអារម្មណ៍រវើរវាយមិនមូល ប៉ុន្តែមានទំនាក់ទំនងល្អ និងប្រជាប្រិយភាពខ្ពស់។ ជម្លោះឬរឿងរ៉ាវអាចកើតឡើងក្នុងក្រុមគ្រួសារសាច់ថ្លៃដែលបង្កជាបញ្ហាមិនសប្បាយចិត្តដល់រូបគេ។ គេគួរឆ្លៀតឱកាសទំនាក់ទំនងជាមួយមនុស្សប្លែកមុខនិងមនុស្សដទៃទៀតឱ្យបានច្រើន។ លាភខាងទំនាក់ទំនងនាពេលនេះអាចផ្តល់ផលប្រយោជន៍ច្រើនដល់រូបគេនៅពេលអនាគត។ ប្រសិនបើមនុស្សឆ្នាំឆ្លូវជាអ្នកសិល្បៈឬអ្នកនិពន្ធ កិច្ចការឬស្នាដៃរបស់គេនឹងល្បីសុសសាយ មានការទទួលស្គាល់ និងមានកេរ្តិ៍ឈ្មោះល្អ។

៦ មករា ដល់ ៣ កុម្ភៈ ២០២០ ឥទ្ធិពលផ្កាយជម្លោះកើតមានឡើងបង្កភាពក្រហល់ក្រហាយ ការយល់ខុស និងរឿងក្តីក្តាំមិនសមទំនង។ មនុស្សឆ្នាំ ឆ្នាំឆ្លូវអាចត្រូវគេនិយាយដើម បង្ហូចកេរ្តិ៍ឈ្មោះ ឬប្រទះរឿងរ៉ាវដែលអាចបង្កជាជម្លោះធំដុំ។ មនុស្សនេះគួរព្យាយាមអត់ធ្មត់ សង្កត់ចិត្ត ចៀសវាងដាច់ខាតក្នុងការតបត ដែលអាចបង្កជាបញ្ហាដល់ថ្ងៃក្រោយ។ គេគួរផ្អាករឿងចរចា ចុះកិច្ចសន្យា និងចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងអំឡុងនេះ ព្រោះអាចប្រឈមជាមួយបញ្ហាមិនចុះសម្រុង និងយល់ខុសទាំងឡាយ។ ទំនាក់ទំនងព្រមទាំងការប្រាស្រ័យទាក់ទងក្នុងក្រុមគ្រួសារ មិត្តភ័ក្តិ សុទ្ធតែអាចលើសលស់ពាក្យសម្តីរ។ រក្សាភាពស្ងៀមស្ងាត់ កុំមាត់កច្រើន អាចជាមធ្យោបាយកែខៃបញ្ហាបានមួយគ្រា។

ទំនាក់ទំនងរវាងមនុស្សកើតឆ្នាំឆ្លូវ និងតារានិករដទៃទៀតក្នុងឆ្នាំនេះ
ឆ្លូវ និងជូត ការពិតជាក់ស្តែង ជូត និងឆ្លូវគឺជាមិត្តនឹងគ្នា។ ប៉ុន្តៃក្នុងឆ្នាំ២០១៩ ទំនាក់ទំនងនេះមិនអាចជួយយោងគ្នាដូចឆ្នាំមុនទេ។ បុគ្គលឆ្នាំជូតទទួលបានថាមពលទន់ខ្សោយ .ជះឥទ្ធិពលដល់សភាពចិត្ត។ ចំណែកឯបុគ្គលឆ្នាំឆ្លូវវិញរងឥទ្ធិពលផ្កាយជំងឺ មានសុខភាពផ្លូវកាយទន់ខ្សោយដែរ។ ម្នាក់ៗមានរឿងត្រូវប្រឈមរៀងខ្លួន មិនអាចជួយគ្នាទៅវិញទៅមកបាន។

ឆ្លូវ និងឆ្លូវ ទំនាក់ទំនងនេះមានការយោគយល់កម្រិតខ្ពស់។ សម្ព័ន្ធនេះមានលំនឹង អាចជឿជាក់គ្នា ហើយមានទឹកចិត្ត និងទំនោរលើការផ្លាស់ប្តូរដូចគ្នា។ ថ្វីបើឆ្នាំនេះគេទាំង ២ ទទួលរងឥទ្ធិពលផ្កាយជំងឺ តែគេនៅមានសន្តានចិត្ត ហើយអាចមើលថែគ្នាប្រកបដោយភាពកក់ក្តៅ។

ឆ្លូវ និងខាល ជាធម្មតា សម្ព័ន្ធនេះមិនជោគជ័យនោះទេ តែក្នុងឆ្នាំ២០១៩ បុគ្គលឆ្នាំខាល និងឆ្លូវអាចរកឃើញចំនុចចុះសម្រុងនឹងគ្នាខ្លះ។ ស្ថានភាពប្រចាំឆ្នាំមានអំណោយផលដល់ទឹកចិត្តរបស់គេទាំង ២។ គេអាចអត់ធ្មត់មិនសូវខឹងសម្បា និងចូលរួមធ្វើកិច្ចការជាមួយគ្នាបាន។ ប៉ុន្តែទោះជាយ៉ាងណា សម្ព័ន្ធនេះ មិនគួរបង្កើតសម្រាប់ទំនាក់ទំនងយូរអង្វែងទេ។

ឆ្លូវ និងថោះ ក្នុងឆ្នាំនេះ សម្ព័ន្ធនេះអាចកើតចេញជាផ្លែផ្កា។ ថាមពលប្រចាំឆ្នាំបង្កើតនូវភាពទាក់ទាញកម្រិតខ្ពស់ ធ្វើឱ្យគេខិតជិតក្បែរគ្នា និងអាចបំពេញកិច្ចការ ព្រមទាំងចែករំលែកលាភសំណាងជាមួយគ្នាបាន។ បុគ្គលឆ្នាំឆ្លូវមិនសូវរឹងទទឹង ឬប្រកាន់មាំលើគំនិតរបស់ខ្លួនឡើយ។ លក្ខណៈបែបនេះធ្វើឱ្យមនុស្សឆ្នាំថោ អាចធូរចិត្តច្រើន ងាយស្រួលប្រាស្រ័យទាក់ទងនិងបំពេពាការងារ។

ឆ្លូវ និងរោង ទំនាក់ទំនងនេះអាចដំណើរការទៅបាន ហើយក្នុងឆ្នាំនេះគេអាចបង្កើតជាក្រុមការងារដែលមានអំណាច និងការយោគយល់។បុគ្គលទាំង ២ អាចសហការ កំណត់គោលដៅ និងផ្តល់សេរីភាពចំពោះគ្នាទៅវិញទៅមក។ ថាមពលចក្រវាឡ ព្រមទាំងសភាពប្រចាំឆ្នាំមានអំណោយផលខ្ពស់ មិនជំរុញឱ្យគេប្រជែងឬប្រយុទ្ធប្រឆាំងនឹងគ្នានោះទេ។ហេតុដូច្នេះ សម្ព័ន្ធមួយនេះអាចដំណើរការទៅមុខបានរលូន ។

ឆ្លូវ និងម្សាញ់ នៅក្នុងឆ្នាំនេះ បុគ្គលឆ្នាំឆ្លូវគឺជាទីបង្អែករបស់មនុស្សឆ្នាំម្សាញ់។ ទោះ :ជាទទួលឥទ្ធិពលផ្កាយជំងឺក៏ដោយ ក៏បុគ្គលឆ្នាំឆ្លូវនៅមានភាពរឹងប៉ឹងខាងផ្លូវចិត្តខ្លះ។ ផ្ទុយទៅវិញ បុគ្គលឆ្នាំម្សាញ់មានរឿងរ៉ាវលំបាកជាច្រើនដែលត្រូវប្រឈម។ ថ្វីបើមនុស្សឆ្នាំឆ្លូវពិបាកនឹងជួយជ្រោមជ្រែងមនុស្សឆ្នាំម្សាញ់បន្តិចមែន តែគេក៏មិនបោះបង់សម្ព័ន្ធមិត្តនេះដែរ។ នេះជាសម្ព័ន្ធដែលដំណើរការទៅមុខ ទោះជាគ្មានលាភសំណាងនិងយ៉ាប់យឺនបន្តិចក្តីក្នុងឆ្នាំនេះ។

ឆ្លូវ និងមមែ សម្ព័ន្ធនេះមានបញ្ហាក្នុងការទំនាក់ទំនង និងទំនាស់ឥរិយាបថជាហេតុដែលមិនអាចដំណើរការទៅមុខបាន ឬអាចឈានដល់ទីបញ្ចប់ក្នុងឆ្នាំនេះ។ ឥទ្ធិពលរបស់ផ្កាយប្រចាំឆ្នាំមិនអំណោយផលសម្រាប់ពួកគេទេព្រោះម្នាក់ទទួលរងផ្កាយជំងឺ មានសភាពទន់ខ្សោយស្រាប់ ឯម្នាក់ទៀតទទួលរងឥទ្ធពលផ្កាយជម្លោះ ដែលនឹងបង្កបញ្ហាយល់ខុសជាច្រើនបន្ថែមទៀត។ គេមិនអាចសហការគ្នាចាប់យកឱកាសអ្វីបានទាំងអស់។

ឆ្លូវ និងមមែ នេះជាសម្ព័ន្ធឆុង ប៉ុន្តែក្នុងឆ្នាំនេះ សម្ព័ន្ធនេះអាចដំណើរការបានខ្លះ ដោយហេតុតែថាមពលប្រចាំឆ្នាំមានអំណោយផលដែលធ្វើឱ្យគេទាំង ២ អាចស្វែងរកចំនុចរួមមួយចំនួនជាមួយគ្នាបាន។ មនុស្សឆ្នាំមមែតែងមានសន្តានចិត្តទន់ភ្លន់ និងអាណិតមេត្តា គេអាចថែរក្សាមនុស្សនឆ្នាំឆ្លូវដែលមានសុខភាពមិនអំណោយផល។ មនុស្សឆ្នាំឆ្លូវកំពុងទន់ខ្សោយ ក៏ភ្ញាក់រលឹក និងមិនសូវប្រកែប្រកាន់ចំពោះមនុស្សឆ្នាំមមែដែរ។ ទោះជាសម្ព័ន្ធនេះអាចដំណើរការក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងឆ្លូវ និងមមែ មិនគួរជាទំនាក់ទំនងរយៈពេលវែងឡើយ។

ឆ្លូវ និងវក បុគ្គលទាំង ២ គឺជាបុគ្គលដែលមានលក្ខណៈខុសគ្នា ប៉ុន្តែគេកោតសរសើរគ្នាទៅវញទៅមក ហើយពេញចិត្តនឹងសហការគ្នានៅពេលដែលគេមើលឃើញការបើកចំហពីភាគីម្ខាងទៀត។ ក្នុងឆ្នាំនេះ ទាំងបុគ្គលឆ្នាំឆ្លូវ និងវក មានថាមពលរឹងមាំ គេអាចបើកចំហចិត្ត ចូលរួមទំនាក់ទំនងបំពេញការងារជាមួយគ្នាបាន ជាហេតុធ្វើឱ្យសម្ព័ន្ធនេះអាចដំណើរការទៅបានដោយជោគជ័យ។

ឆ្លូវ និងរកា ជាក់ស្តែងបុគ្គលឆ្នាំឆ្លូវ និងរការគឺជាសម្ព័ន្ធមិត្តស្រាប់ទៅហើយ។ក្នុងឆ្នាំ២០១៩ រាសីរបស់មនុស្សឆ្នាំរកាឡើងខ្ពស់ គេជាបង្អែក និងទីពឹងពាក់ដឹកក់ក្តៅរបស់មនុស្សឆ្នាំឆ្លូវ។ មនុស្សឆ្នាំរកាក៏ពេញចិត្តនឹងបោះដៃជួយមិត្តរបស់ខ្លួនដែរ ដរាបណាបុគ្គលឆ្នាំឆ្លូវមិនកេងប្រវ័ញ្ជលើផលចំណេញដែលបុគ្គលឆ្នាំរកាជាអ្នកខិតខំ។ ទំនាក់ទំនងនេះជាទំនាក់ទំនងកក់ក្ដៅហើយជួយគ្នាទៅវិញទៅមកបាន។

ឆ្លូវ និងច ក្នុងឆ្នាំនេះ បុគ្គលទាំង ២ អាចបើកចំហចិត្តរបស់ខ្លួនឯងទូលំទូលាយជាងមុន ហើយអាចសហការជាមួយគ្នាដើម្បីចាប់យកជោគសំណាងនានាបានដោយជោគជ័យ។ ថ្វីបើដំបូងឡើង បុគ្គលទាំង ២ មានគម្លាតគ្នាបន្តិចក៏ដោយ តែនៅចុងបញ្ចប់ ភាពចុះសម្រុងកម្រិតខ្ពស់ក៏កើតមានឡើង។ មនុស្សឆ្នាំចនឹងពាំនាំជោគសំណាងមហិមាដល់ដៃគូ។

ឆ្លូវ និងកុរ ទំនាក់ទំនងនេះមានបញ្ហាកើតឡើងព្រោះមនុស្សឆ្នាំឆ្លូវមានសុខភាពមិនសូវរីងមាំ មិនអាចទ្រការចំណាយខ្ជះខ្ជាយ ព្រមទាំងភាពរួញរា និងខ្វះជំនឿរបស់មនុស្សឆ្នាំកុរបាន។ មនុស្សឆ្នាំឆ្លូវមិនទ្រាំទ្រទ្រង់ជាបង្គោលនៃទំនាក់ទំនងនេះ។ ហេតុនេះគេអាចនឹងបោះបង់ចោលនូវបន្ទុកទាំងឡាយដោយប្រការណាមួយ។

ប្រភពពី​​​Page: សុខភាព សម្រស់ មុខម្ហូប និង គំនិតច្នៃប្រឌិតថ្មី

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *