ហោរាសាស្ត្រប្រចាំឆ្នាំ ២០១៩ សម្រាប់បុគ្គលឆ្នាំជូត ចាំបាច់ត្រូវតែដឹង

Spread the love

សភាពទូទៅប្រចាំឆ្នាំសម្រាប់បុគ្គលឆ្នាំជូត

មនុស្សឆ្នាំជូតក្នុងឆ្នាំ ២០១៩ មានប្រជាប្រិយភាពខ្ពស់ មានគេគាំទ្រ ជួយយកអាសា និងមានមិត្តភក្តិច្រើន។ ភាពឡូយសង្ហា រួសរាយរាក់ទាក់និងបានសម្តីរបស់មនុស្សនេះ គឺជាទីចាប់អារម្មណ៍នៃអ្នកផងទាំងពួង។ ក្នុងឆ្នាំនេះ គេមានលាភខាងទំនាក់ទំនង។ បុគ្គលនៅលីវមានជោគខ្ពស់រឿងគូគ្រង ប៉ុន្តែមនុស្សឆ្នាំជូតគួរចៀសវាងងាករេលេងសើចច្រើនក្នុងរឿងស្នេហា ព្រោះជាហេតុអាចធ្វើឱ្យក្តីសប្បាយក្លាយជាការប្រេះស្រាំក្នុងជីវិតគូររបស់ខ្លួន ។

ថ្វីបើបុគ្គលឆ្នាំជូតជាមនុស្សមានគេរាប់អាន និងជួយយកអាសាច្រើន តែមនុស្សនេះហាក់មានសភាពទន់ជ្រាយ ខ្វះជំនឿលើខ្លួនឯង។ជោគសំ់ណាងការងារ និងលុយកាក់បង្ហាញខ្លួនច្រើន ប៉ុន្តែភាពខ្វះជំនឿលើខ្លួនឯង និងអាការៈខ្វល់ខ្វាយចិត្ត អាចធ្វើឱ្យគេរំលងឱកាសល្អៗទាំងនោះ។ ដូច្នេះមនុស្សឆ្នាំជូតមិនគួរបណ្តែតបណ្តោយ ហើយពឹងលើន្លួនឯងតែម្នាក់នោះទេ គេគួរសេព្វគប់ និងចាប់ដៃគូបំពេញការងារ និងការរកស៊ី ជាពិសេសគួរស្វែងរកមនុស្សឆ្នាំឆ្លូវ និងឆ្នាំវកមកជួយជ្រោមជ្រែងខ្លួន។ បុគ្គលទាំង ២ នេះមានសន្ទុះចិត្តរឹងមាំ ហ៊ានអារកាត ដែលអាចធ្វើឱ្យកិច្ចការទាំងឡាយទាំងពួងមានដំណើរការបានល្អ។ ម្ស៉ាងវិញទៀត បុគ្គលជូត។ នៅក្នុងកិច្ចសហការរកស៊ី ឬការបំពេញការងារនានា មនុស្សឆ្នាំជួតគួរដើរតួជាអ្នកទំនាក់ទំនង ឬអ្នកដើរទីផ្សារវិញទើបប្រសើរ។

បុគ្គលវ័យក្មេងដែលកំពុងសិក្សារៀនសូត្រ មានជោគលាភខ្ពស់ក្នុងការសិក្សា និងការប្រលងប្រជែងរបស់ខ្លួន។ រីឯអ្នកប្រកបរបរជាអ្នកនិពន្ធ សិល្បៈករ ឬអ្នកច្នៃប្រឌិតនានា នឹងទទួលបានការគាំទ្រ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីសុសសាយ។

បុគ្គលឆ្នាំជូតធាតុភ្លើងអាយុ ៨៣ និង ២៣ឆ្នាំ បុគ្គលទាំង ២ មានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ។ គេងាយធ្លាក់ខ្លួនឈឺជាទីបំផុត ជាហេតុរាំងស្ទះ ដល់ដំណើរការងារនានា។ ភារកិច្ចទាំងឡាយទាំងពួងអាចសម្រេចបានជោគជ័យលុះត្រាណាមានការជួយជ្រោមជ្រែងពីមនុស្សដទៃ។ជោគលាភ ទៀតសោត ក៏នឹងពាំនាំមកឱ្យដោយដោយសារអ្នកនៅជុំវិញមិនមែនដោយសារកម្លាំងរបស់ខ្លួននោះទេ។ មនុស្សឆ្នាំជូតវ័យនេះមានជោគសំណាងខាងលុយកាក់ខ្លះ ប៉ុន្តែចំណាយក៏មានច្រើនទៅវិញដែរ។

បុគ្គលឆ្នាំជូតធាតុដីអាយុ ៧១ឆ្នាំ សុខភាពនៅចោទជាបញ្ហា។សម្ពាធតានតឹងខាងផ្លូវអារម្មណ៍កាន់តែច្រើនធ្វើឱ្យរាងកាយទ្រុឌទ្រោម។ក្នុងអំឡុងឆ្នាំនេះ មនុស្សឆ្នាំជូតវ័យ ៧១ គួរសម្រាកលម្ហែ ថែរក្សាខ្លួន និងធ្វើដំណើរកម្សាន្តឱ្យបានច្រើន។ ការរក្សារាងកាយបានមាំមួនជាហេតុនាំឱ្យមានលាភទ្រព្យជាបន្ត បន្ទាប់។
បុគ្គលឆ្នាំជូតធាតុដែកអាយុ ៥៩ឆ្នាំ ជាបុគ្គលឆ្នាំជូតដែលមានរាសីខ្ពស់មួយក្នុងចំណោមអំបូររបស់ខ្លួន ទាំងសុខភាព និងលាភសំណាងនានាកើតមានជាបន្តបន្ទាប់។ បុគ្គលនេះមានទំនាក់ទំនងល្អ និងមានការជួយជ្រោមជ្រែងពីបណ្តាញរបស់ខ្លួន។ គេគួរចាប់យកឱកាសល្អៗដែលកើតមានឡើង និងគួរចេះរក្សាមនុស្សឬមិត្តល្អៗដែលបានជួយ ជ្រោមជ្រែង ខ្លួនកន្លងមក។ ចំពោះបុគ្គលដែលប្រកបរបររកស៊ីវិញ មានឱកាសកើបមាសកើបប្រាក់និងការវិនិយោគថ្មីជាច្រើនបន្ថែមទៀត។ ផលចំណេញក៍កើតមានច្រើនសន្ទឹកសម្រាប់រូបគេដែរ។
បុគ្គលឆ្នាំជូតធាតុទឹកអាយុ ៤៧ឆ្នាំ ចំពោះអ្នកដែលប្រកបការងារ មានសញ្ញាណបង្ហាញពការជួយជ្រោមជ្រែង និងការពាំនាំឱកាសល្អៗពី អ្នកនៅជុំវិញខ្លួន ជាហេតុធ្វេឱ្យកច្ចការទាំងឡាយទាំងពួងអាចទទួលបាន ផលសម្រេចជាទីគាប់ចិត្ត។ ប៉ុន្តែចំពោះអ្នកប្រកបរបររកស៊ី មានសញ្ញាណបង្ហាញពីការខាតបង់លុយកាក់ដោយប្រការណាមួយ។ ហេតុនេះគេគួរចៀសវាងការសម្រេចចិត្តដាក់ទុនវិនិយោគទាំងប្រថុយប្រថាន។ ចំពោះអ្នកដែលប្រកបការងារមានសញ្ញាណបង្ហាញពការជួយជ្រោមជ្រែង និងការពាំនាំឱកាសល្អៗពីអ្នកនៅជុំវិញខ្លួន ជាហេតុធ្វេឱ្យកច្ចការទាំងឡាយទាំងពួងអាចទទួលបាន
ផលសម្រេចជាទីគាប់ចិត្ត។ ប៉ុន្តែចំពោះអ្នកប្រកបរបររកស៊ី មានសញ្ញាណបង្ហាញពីការខាតបង់លុយកាក់ដោយប្រការណាមួយ។ ហេតុនេះគេគួរចៀសវាងការសម្រេចចិត្តដាក់ទុនវិនិយោគទាំងប្រថុយប្រថាន។
បុគ្គលឆ្នាំជូតធាតុឈើអាយុ ៣៥ឆ្នាំ នេះជាបុគ្គលដែលមានរាសីខ្តស់ម្នាក់ទៀតក្នុងចំណោមអំបូរកណ្តុរ។ បុគ្គលវ័យក្មេងមានភាពរស់រវើក មានប្រជាប្រិយខ្ពស់ និងទទួលការស្រលាញ់រាប់អានពីអ្នកផងទាំង

ពួង។ ទាំងអ្នកប្រកបរបររកស៊ី និងការងារសុទ្ធតែអាចភប់ប្រទះផលសម្រេច និងទទួលបានកំណើនលាភសម្បត្តិជាទីគាប់ចិត្ត។ បុគ្គលវ័យនេះគួរចូលរួមកម្មវិធី និងបង្អើតបណា្ពញទំនាក់ទំនងឱ្យបានច្រើន។

ទំនាយប្រចាំខែ

៤ កុម្ភៈ ដល់ ៥ មីនា ក្នុងឆ្នាំ២០១៩ នេះ បុគ្គលឆ្នាំជូតមានរាសីងើបឡើងខ្ពស់នៅពាក់កណ្តាលឆ្នាំចុងក្រោយ។ នាខែដំបូងនេះ គេគួររក្សាភាពស្ងៀមស្ងាត់ រៀបចំការងារ ជាជាងបញ្ចេញសកម្មភាព។ ការ
សម្រេចចិត្តលឿន និងធំដុំពេក អាចបណ្តាលឱ្យមានការខាតបង់។ យកល្អមនុស្សឆ្នាំជូតគួរថយមួយជំហ៊ាន គិតគូរ និងប្រមើលឱ្យបានដិតដល់ជាពិសេសលើការវំនិយោគ ការទិញរបស់របរ ការឱ្យអ្នកដទៃខ្ចីបុល ឬការសម្រេចចិត្តរើសគូស្រករ ព្រោះថាមានសញ្ញាណដែលត្រូវចាញ់បោកមនុស្សភេទផ្ទុយគ្នា។ បុគ្គលនេះគួរផ្អាករាល់ការធ្វើដំណើរផ្លូវឆ្ងាយ ការដើរហើរនាពេលយប់ព្រលប់ ដោយហេតុតែអាចជួបគ្រោះថ្នាក់មើលមិនឃើញនានា ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬចោរឆក់ប្លន់ជាដើម។ ម៉ាងវិញទៀត គេងាយនឹងត្រូវរលាត់ស្បែកចេញឈាម ឈឺពោះ។ល។ ហេតុនេះត្រូវប្រុងប្រយ័ត្នសកម្មភាពទាំងឡាយណាដែលងាយបង្កគ្រោះដល់រាងកាយ ។

៦ មីនា ដល់ ៤មេសា មនុស្សនេះមានរាសីខ្ពស់ មានការគាំទ្រ និងការជួយជ្រោមជ្រែងពីសំណាក់មេកើយ និងអ្នកមានឥទ្ទពលទាំងឡាយ។ទបសគ្គទាំងឡាយរលាយបាត់ខ្លួន ឱកាសល្អៗថ្មីៗចាប់ផ្តើមបង្ហាញខ្លួនឡើង។ មនុស្សឆ្នាំជូតត្រូវប្រឹងប្រែងចាប់យកឱកាសបន្ថែម ហ៊ានហាស្ដីសុំជំនួយដើម្បីដោះ:ស្រាយបញ្ហាដែលខ្លួនមាន។ លាភខាងផ្នែកលុយកាក់ការឡើងបុណ្យស័ក្តិ និងការទទួលបានរង្វាន់ អាចកើតមានឡើងក្នុងអំឡុងខែនេះ។ ពេលនេះជារយៈ កាលដែលមនុស្សឆ្នាំជូតត្រូវបង្ហាញខ្លួន
ក្នុងសង្គមញឹកញាប់ ព្រោះគេអាចជួបមនុស្សប្លែកមុខជាច្រើន ដែលសុទ្ធតែពាំនាំមកនូវលាភសំណាង និងឱកាសល្អៗបន្ថែមទៀតដល់គេ។ ខែនេះជាវេលាមង្គលសម្រាប់មនុស្សឆ្នាំជូតក្នងការរៀបចំពិធី
សំខាន់ៗ ដូចជាពិធីបើកសម្ពោធហាងថ្មី ពង្រីកសាខា ឡើងគេហដ្ឋាននិងរៀបអាពាហ៍ពិពាហ៍ជាដើម។

៥ មេសា ដល់ ៥ ឧសភា ឧបសគ្គ និងភាពមិនសមបំណងជាច្រើនកើតមានឡើងដោយមិនរំពឹងទុក។ កិច្ចការដែលធ្លាប់ដំណើរការទៅមុខដោយរលូនត្រូវរាំងស្ទះ។ បញ្ហាដែលកើតមានឡើងប៉ះពាល់ដល់សតិអារម្មណ៍ និងជំនឿចិត្តរបស់មនុស្សឆ្នាំជូតជាខ្លាំង។ ក្នុងអំឡុងពេលនេះមនុស្សឆ្នាំជូតគួរពឹងពាក់អ្នកផ្សេងមកជួយ ជាពិសេសអ្នកកើតឆ្នាំវក។គេគួរសម្ងំ និងសម្រាកលម្ហែកាយ ចៀសវាងរាល់ការសម្រេចចិត្ត និងការដាក់សម្ពាធដល់ខ្លួនឯង។

៦ ឧសភា ដល់ ៥មិថុនាក្នុងអំឡងខែនេះ មនុស្សឆ្នាំជូតពោរពេញទៅដោយគំនិតច្នៃប្រឌិតខ្ពស់។ គេអាចបំពេញការងារប្រកបដោយយុទ្ធសាស្ត្រ និងទទួលផលសម្រេចជាទីពេញចិត្ត។ បុគ្គលដែលធ្វើការក្នុងវិស័យសិល្បៈ ការតែងនិពន្ធ ឬការបង្កើតថ្មី អាចបង្កើតស្នាដៃប្លែកថ្មីមិនធ្លាប់មានពីមុនមក និងទទួលបានការពេញនិយមពីសំណាក់អ្នកផងទាំងពួង។មនុស្សវ័យក្មេងកំពុងសិក្សារៀនសូត្រ មានជោគលាភក្នងការប្រលងប្រជែងនានា។ អំឡុងទែនេះក៏ជារយៈពេលកសាងមិត្ត និងបង្កើតបណ្តាញ
ទំនាក់ទំនង។ មនុស្សឆ្នាំជូតមានមន្តស្នេហ៍ប្លែក ងាយនឹងទាក់ភ្នែកមនុស្សភេទផ្ទុយគ្នា។ អ្នកនៅលីវអាចប្រទះឃើញគូស្នេហ៍គូជីវិតក្នុងអំឡុងពេលនេះ។

៦ មិថុនា ដល់ ៦ កក្កដា រយៈពេលនេះជាវេលាដ៏តានតឹងមួយ។ ស្របពេលដែលថាមពលប្រចាំឆ្នាំទន់ទាបផង មនុស្សឆ្នាំជូតអាចមានអារម្មណ៍តានតឹង មួម៉ៅ ភ័យព្រួយច្រើនក្នងអំឡុងនេះ។ ស្ថានភាព
អវិជ្ជមានខាងផ្លូវចិត្តរបស់ខ្លួន អាចជះឥទ្ធិពលមិនសូវល្អដល់អ្នកជុំវិញនិងអាចបង្កជម្លោះមិនសមទំនង។ ហេតុនេះ គេគួរផ្អាកការងារជាក្រុមសម្ងំស្ងៀមស្ងាត់ ធ្វើការម្នាក់ឯង។ គេគួរចៀសវាងការបញ្ចេញមតិយោបល់ច្រើនដែលអាចលើសលស់រពាក្យសម្តី បង្កជាជម្លោះមិនសមទំនង។ បុគ្គលនេះគួររៀនស្មឹងស្មាធ អត់ធ្មត់សង្កត់ចិត្ត និងអនុគ្រោះដល់អ្នកផងទាំងពួង។ ការរៀនហ្វឹកហាត់ចិត្តខ្លួនឯងបាន អាចធ្វើឱ្យរឿងធំក្លាយជាតូច រឿងតូចបែរជារលត់សាបសូន្យ មិនបង្កបញ្ហាទៅថ្ងៃក្រោយទៀត។ មិនដូច្នោះ ជម្លោះ និងរឿងក្តីក្តាំអាចនឹងកើតមាន អូសសបន្លាយយូរអង្វែង។

៧ កក្កដា ដល់ ៧ សីហា បុគ្គលនេះងាយធ្លាក់ខ្លួនឈឺ រើជងឺចាស់ឡើងវិញក្នុងអំឡុងនេះ។ គេគួរហាត់ប្រាណបន្ទូរអារម្មណ៍ នងតមចំណីឱ្យបានជាប់លាប់ ដើម្បីរក្សាសុខភាពរបស់ខ្លន។ មនុស្សឆ្នាំជូតត្រូវចៀសឱ្យឆ្ងាយពីកន្លែងដែលមានថាមពលមិនល្អ ដូចជាមន្ទីរពេទ្យ តំបន់ផ្នូរខ្មោច ដែលអាចជះឥទ្ធិពលប៉ះពាល់ដល់សុខភាព និងសតិអារម្មណ៍។ អ្នកដែលមានស្នេហាក្រៅចំណងនងលេចនូវបញ្ហាជាច្រើន ដែលត្រូវខ្វាយខ្វល់ដោះស្រាយ។ ជាទូទៅអំឡងខែនេះ មានរឿងច្រេនដែលកើតអំពល់ដល់មនុស្សឆ្នាំជូត។ ដើម្បីរក្សាលំហូរការងារបន្តទៅមុខ គេគួរស្វែងរកមិត្តភ័ក្តិ ឬអ្នករួមអាជីពដែលទុកចិត្តបានមកជួយជំនួសដៃជើង។

៨ សីហា ដល់ ៧ កញ្ញា មានរឿងវិជ្ជមានជាច្រើនកើតឡើងក្នុងអំឡុងខែនេះ ហើយនឹងបន្តកើតមានក្នុងពេល ៣ ខែជាប់គ្នា។ បើមានការថ្លាស់ ប្តូរ ឬប្រែប្រួលអ្វីមួយ ដំណើរទាំងអស់នោះផ្លាស់ប្តូរទៅរកសេចក្តីរុងរឿងរីកចម្រើន។ អ្នកប្រឹងប្រែងធ្វើការងារកន្លងមក ត្រូវបានគេទទួលស្គាល់ស្នាដៃ និងមានឱកាសទទួលបានតំណែងថ្មី។ អ្នករកស៊ីអាចចាប់បានឱកាសមាសប្រាក់ ឈ្នះគូប្រកួតប្រជែងរបស់ខ្លន។ សិស្សនិស្សិតក៏មានជោគលាភខ្ពស់ក្នុងការប្រលងនានាដែរ។ អ្នកកើតឆ្នាជូតអាចប្រថុយពង្រីករបរឬបង្កើតអ្វីមួយ ដែលអាចទទួលផលល្អប្រសើរទៅថ្ងៃមុខ។ថ្វីបើមានរាសីល្អក៏ពិតមែន តែអំឡុងខែនេះមិនសមប្រកបក្នុងការរៀបចំពិធីមង្គលនោះទេ។

៨ កញ្ញា ដល់ ៧ តុលា នេះជារយៈកាលល្អប្រសើរមួយសម្រាប់មនុស្សឆ្នាំជូត ដោយហេតុថាគេមានមិត្តភក្តិ និងអ្នកគាំទ្រច្រើន។ បុគ្គលឆ្នាំជូតអាចប្រើប្រាស់ពេលវេលានេះ បង្កើតបណ្តាញទំនាក់ទំនងក្នុងជួរសង្គម និងការងារ។ មិនត្រឹមតែប៉ុណ្ណោះ ភាពលេចធ្លោរបស់គេអាចទាក់ក្រសែភ្នែករបស់មេកើយ ទទួលបានការកោតសរសើរលើស្មាដៃ និងការប្រឹងប្រែងកន្លងមក។ ឱកាសលុយកាក់ក៏បង្ហាញខ្លួនឡើងបណ្តើរៗ។មនុស្សវ័យក្មេងមានជោគខ្ពស់ក្នុងការប្រលងប្រជែង។ បុគ្គលឆ្នាំជូតគួរចាប់យកឱកាសការងារ និងការរកស៊ីឱ្យបានច្រើន ប៉ុន្តែត្រូវប្រុងប្រយ័ត្នលើសម្ព័ន្ធស្នេហា។ មនុស្សនេះទំនងមានចិត្តងាករេច្រើន ដែលអាចបង្កភាពប្រេះស្រាំលើទំនាក់ទំនងដែលគេកំពុងមានស្រាប់។

៨ តុលា ដល់ ៦ វិច្ឆិកា នេះជាពេលវេលាមង្គលសម្រាប់រៀបចំពិធីសំខាន់ៗ ដែលអាចពាំនាំមកនូវលាកសំណាងមហិមា។ វេលានេះមានមាសប្រាក់ហូរចូលសន្ទឹក កើតចេញពីការវិនិយោគ ឬបានមកពីផលចំណេញនៃមុខរបរ។ មនុស្សឆ្នាំជូតគួរមានចិត្តក្លាហាន ហ៊ានប្រថុយប្រថាននាខែនេះ ព្រោះឱកាសមាសប្រាក់កើតឡើងច្រើនសន្ទឹកទន្ទឹងរង់ចាំរូបគេ។ ការងារទៀតសោតមានលទ្ធផលល្អ ជាហេតុដែលគេអាចទទួលបានការងារសំខាន់បន្ថែមទៀត។ ចំពោះរឿងគូគ្រងវិញ អ្នកនៅលីវអាចនឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ពិធីមង្គលកើតឡើងក្នុងខែនេះពាំនាំមកនូវជោគលាភបន្ថែមដល់ជីវិតរបស់គេ។

៧ វិច្ឆិកា ដល់៦ ធ្នូ បុគ្គលឆ្នាំជូតអាចជួបគ្រោះថ្នាក់ដោយសារការលួចឆក់ប្លន់ ការបាត់បង់របស់របរ និងរបួសរាងកាយ។ គេគួររៀបចំប្រព័ន្ធការពារផ្ទះសម្បែង ចិញ្ចឹមឆ្កែយាមផ្ទះ ដើម្បីការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ខ្លួន។ ការចំណាយកើនច្រើនជាងចំណូល ហេតុនេះត្រូវរឹតត្បិតសន្សំសំចៃលើមុខចំណាយដែលមិនចាំបាច់នានា។ ចៀសវាងរាល់ការដើរហើរយប់ព្រលប់ ដែលអាចភប់នឹងគ្រោះថ្នាក់មើលមិនឃើញ។រាល់ការងារ និងការរកស៊ីសំខាន់ៗគួរផ្អាកក្នុងអំឡុងខែនេះ ព្រោះអាចខាត
បង់ប្រយោជន៍។ គេគួររង់ចាំឱកាសល្អៗនៅអំឡងខែក្រោយវិញ។

៧ ធ្នូ ដល់ ៥ មករា ២០២០ នេះជាវេលាមង្គល នាំលាភជោគធំដល់មនុស្សឆ្នាំជូត។ កិច្ចការទាំងឡាយទាំងពួងបានសម្រេចជោគជ័យជាទីគាប់ចិត្ត។ បុគ្គលនេះអាចឡើងឋានៈបុណ្យស័ក្តិ ដោយមានអ្នកជួយផ្តុងផ្តើមគគ្រឹកគគ្រេង។ មនុស្សឆ្នាំជូតគួរចូលរួមកម្មវិធីសង្គមឱ្យបានច្រើនដើម្បីជួបមនុស្សប្លែកមុខបន្ថែមទៀត។ មនុស្សមានឥទ្ធិពលផ្សេងៗនឹងពាំនាំមកនូវឱកាសមាសប្រាក់ និងរបររកស៊ីបន្ថែមដល់រូបគេ។ បុគ្គលឆ្នាំជូតមិនគួររុញរា ក្នុងការចាប់យកឱកាស ដលបង្ហាញ ខ្លួនក្នុងអំឡុងខែនេះទេ ព្រោះអ្វីៗទាំងឡាយដែលកើតឡើងក្នុងអំឡុងនេះ សុទ្ធតែពាំនាំមកនូវជោគលាភដល់រូបគេ។ ខែនេះក៏ជាខែមង្គលសម្រាប់ប្រារព្ធពិធីសំខាន់ៗ ដូចជាការបើកហាងថ្មី ពិធីឡើងគេហដ្ឋាន ពិធីអាពាហ៍ពិពាហ៍ និងការចុះកិច្ចសន្យារកស៊ី។ល។ពិធីមង្គលនាំលាភបន្ថែមដល់មនុស្សឆ្នាំជូត។ នេះជាវេលាមង្គល នាំលាភជោគធំដល់មនុស្សឆ្នាំជូត។ កិច្ចការទាំងឡាយទាំងពួងបានសម្រេចជោគជ័យជាទីគាប់ចិត្ត។ បុគ្គលនេះអាចឡើងឋានៈបុណ្យស័ក្តិ ដោយមានអ្នកជួយផ្តុងផ្តើមគគ្រឹកគគ្រេង។ មនុស្សឆ្នាំជូតគួរចូលរួមកម្មវិធីសង្គមឱ្យបានច្រើនដើម្បីជួបមនុស្សប្លែកមុខបន្ថែមទៀត។ មនុស្សមានឥទ្ធិពលផ្សេងៗនឹងពាំនាំមកនូវឱកាសមាសប្រាក់ និងរបររកស៊ីបន្ថែមដល់រូបគេ។ បុគ្គលឆ្នាំជូតមិនគួររុញរា ក្នុងការចាប់យកឱកាស ដលបង្ហាញ ខ្លួនក្នុងអំឡុងខែនេះទេ ព្រោះអ្វីៗទាំងឡាយដែលកើតឡើងក្នុងអំឡុងនេះ សុទ្ធតែពាំនាំមកនូវជោគលាភដល់រូបគេ។ ខែនេះក៏ជាខែមង្គលសម្រាប់ប្រារព្ធពិធីសំខាន់ៗ ដូចជាការបើកហាងថ្មី ពិធីឡើងគេហដ្ឋាន ពិធីអាពាហ៍ពិពាហ៍ និងការចុះកិច្ចសន្យារកស៊ី។ល។ពិធីមង្គលនាំលាភបន្ថែមដល់មនុស្សឆ្នាំជូត។

៦ មករា ដល់ ៣ កុម្ភៈ ២០២០ ក្នងអំឡុងខែនេះ អាចមានរឿងមិនសមបំណងកើតឡើង។ ដំណើរការការងារ និងការរកស៊ីដែលធ្លាប់រលូនត្រូវរាំងស្ទះដោយឧបសគ្គមិនសមទំនង។ បុគ្គលឆ្នាំជូតអាចភប់ប្រទះបញ្ហាសុខភាព ភាពស៊យ គ្រោះថ្នាក់ ឬរឿងអាស្រូវនានា។ ចៀសវាងរាល់ការធ្វើដំណើរផ្លូវឆ្ងាយ ឬការសេពគប់មនុស្សប្លែកមុខដែលនាំមកនូវបញ្ហា និងការខាតបង់។ មនុស្សឆ្នាំជូតគួរសម្រាកលម្ហែនាពេលដើមឆ្នាំ ចៀសវាងចាប់ផ្តើមកិច្ចការសំខាន់ៗនាពេលនេះ។ គេគួររៀបចំផែនការរង់ចាំពេលវេលាអំណោយផលនាថ្ងៃមុខ។

ទំនាក់ទំនងរវាងមនុស្សកើតឆ្នាំជូត និងតារានិករដទៃទៀតក្នុងឆ្នាំនេះ

ជូត និងជូត បុគ្ភលទាំង ២ មិនអាចចុះសម្រុងគ្នាបានទេក្នងឆ្នាំនេះ មិនថាក្នងទំនាក់ទំនងពាហ៍ពិពាហ៍ ការងារឬការរកស៊ី ព្រោះថាមពលប្រចាំឆ្នាំបង្កជាការមិនទុកចិត្តគ្នា ខ្វះជំនឿរៀងខ្លួន។ គេអាចប្រឈមការផិតក្បត់ ងាករេទៅរកដៃគូផ្សេង។. នេះជាឆ្នាំដ៏លំបាកមួយសម្រាប់សម្ព័ន្ធនេះ។

ជូត និងឆ្កូវ ការពិតជាក់ស្តែង ជូត និងឆ្លវគឺជាមិត្តនឹងគ្នា។ ប៉ុន្តែក្នុងឆ្នាំ២០១៩ ទំនាក់ទំនងនេះមិនអាចជួយយោងគ្នាដូចឆ្នាំមុនទេ។ បុគ្គលឆ្នាំជូតទទួលបានថាមពលទន់ខ្សោយ ជះឥទ្ធិពលដល់សភាពចិត្ត។ ចំណែកឯបុគ្គលឆ្នាំឆ្លូវវិញរងឥទ្ធិពលផ្កាយជំងឺ មានសុខភាពផ្លូវកាយទន់ខ្សោយរដែរ។ ម្នាក់ៗមានរឿងត្រូវប្រឈមរៀងខ្លន មិនអាចជួយគ្នាទៅវិញទៅមកបាន។

ជូត និងខាល មនុស្សឆ្នាំជូតមិនអាចស៊ូទ្រាំជាមួយភាពហ៊ឹកហ៊ាក់ ព្រមទាំងភាពឆេវឆាវរបស់មនុស្សឆ្នាំខាលបានទេក្នុងឆ្នាំនេះ ទោះបីពីមុនមក គេអាចនៅមានគំនិតកោតសរសើរចំពោះគ្នាទៅវិញទៅមកក៏ដោយ។បុគ្គលឆ្នាំជូតខ្វះជំនឿចិត្ត និងភ័យខ្លាចច្រើន។ រីឯមនុស្សឆ្នាំខាលវិញក៏មានបញ្ហាសុខភាព គេមិនចាប់អារម្មណ៍នឹងភាពទាក់ទាញរបស់មនុស្សឆ្នាំជូតទៀតទេ។

ជូត និងថោះ មនុស្សឆ្នាំជូតដែលមានសភាពចិត្តទន់ខ្សោយអាចមានចិត្តច្រណែននឹងលាភសំណាងដែលមនុស្សឆ្នាំថោះទទួលបាន។ បុគ្គលឆ្នាំថោះមិនខ្ទីរវល់នឹងមនុស្សឆ្នាំជូតឡើយ គេមមាញឹក ហើយរីករាយក្នុងការចាប់យកជោគលាភនានាដែលកើតមានក្នុងឆ្នាំនេះ។ នេះជាទំនាក់ទំនងសោះកក្រោះ ហើយកាន់តែជះឥទ្ធិពលអាក្រក់ដល់សភាពចិត្តរបស់មនុស្សឆ្នាំជូតបន្តេមទៀត។

ជូត និងរោង បុគ្គលទាំង ២ គឺជាសម្ព័ន្ធមិត្តនឹងគ្នា។ នៅក្នុងឆ្នានេះ ទោះបីគេទាំងពីរទទួលរងបញ្ហារៀងខ្លួន ក៏គេនៅអាចជួយគ្នាទៅវរញទៅមកបានដែរ។ បុគ្គលឆ្នាំជូតមានទំនាក់ទំនងល្អ មានប្រជាប្រិយភាពខ្ពស់អាចជួយដោះស្រាយបញ្ហា ឬធ្វើជាភ្នែកច្រមុះសម្រាប់បុគ្គលឆ្នាំរោងដែលទទួលរងឥទ្ធិពលផ្កាយគ្រោះលេខ ៧ បាន។ មនុស្សឆ្នាំរោងមានថាមពលជីវិតរឹងមាំ និងខ្លាំងក្លា អាចជួយលើកទឹកចិត្ត និងជាទីប្រឹក្សាដ៏កក់ក្តៅសម្រាប់មនុស្សឆ្នាំជូត។ នេះជាសម័្ពន្ធបំពេញបន្ថែម សមប្រកបសម្រាប់ទំនាក់
ទំនងរយៈពេលវែង។

ជូតនិងម្សាញ់ ទំនាក់ទំនងនេះពោរពេញទៅដោយភាពសង្ស័យ ជាពិសេសពីសំណាក់មនុស្សឆ្នាំម្សាញ់។ មនុស្សឆ្នាំម្សាញ់មិនចូលចិត្តការជ្រៀតជ្រែក និងការចង់ចេះចង់ដឹងលឺរឿងរបស់ខ្លួន ពីសំណាក់មនុស្សឆ្នាំជូតនោះទេ។ គេនិយមលាក់ការសម្ងាត់ ខុសពីមនុស្សឆ្នាំជូតដែលចូលចិត្តបើកចំហ។មនុស្សឆ្នាំម្យាញ់ទៀតសោតទទួលរងឥទ្ធិពលផ្កាយគ្រោះលេខ៧ប្រចាំឆ្នាំ គេរឹតតែបង្កើនការប្រុងប្រយ័ត្នមួយមនុស្សជុំវិញ ដែលនេះអាចបង្កជាបញ្ហាសតិអារម្មណ៍ថែមទៀតដល់មនុសុ្សឆ្នាំជូត។

ជូត និងមមី ជាសត្រូវស៊ីសាច់ហុតឈាមដូចសព្វមួយដង។ ទំនាក់ទំនងនេះគឺជាទំនាក់ទំនងពោរពេញដោយជម្លោះ ការខ្វែងគំនិត និងការប្រកួតប្រជែង។ ស្របពេលនឹងឆ្នាំនេះ រាសីរបស់បុគ្គលទាំង ២ មិនអំណោយផលផងនោះ ដោយសារមនុស្សឆ្នាំមមីទទួលរងឥទ្ទិពលផ្កាយជម្លោះ បានធ្វើឱ្យគេកាន់តែប្រជែងខ្លាំងឡើងជាមួយបុគ្គលឆ្នាំជូត។ មនុស្សឆ្នាំជូតដែលមានសភាពចិត្តទន់ខ្សោយស្រាប់ មិនអាចទទួលកំហឹង ព្រមទាំងទ្រាំទ្រនឹងឥរិយាបថរបស់មនុស្សឆ្នាំមមីបាន។ យូរឬឆាប់បុគ្គលទាំង ២ នឹងសម្រេចបញ្ចប់ទំនាក់ទំនងរបស់ខ្លន។

ជូត និងមមែ បុគ្គលឆ្នាំមមែមានរាសីខ្ពស់ចាប់បានជោគលាភច្រើន និងចំណាយលុយកាក់ដៃលខ្លួនរកបានទៅវិញក្នុងឆ្នាំនេះ។ គេនឹងព្យាយាមគេចចេញពីមនុស្សឆ្នាំជូតដែលតែងតែគិតគូរសន្សំសំចៃ និងរអ៊ូរទាំលើការចំណាយលុយកាក់ទាំងនោះ។ ម្យ៉ាងវិញទៀត បុគ្គលទាំង ២ ខ្វែងគំនិតគ្នាលើរឿងរ៉ាវជាច្រើន។ ទំនាក់ទំនងនេះមានទំនាស់ឥរិយាបថហើយជាសម្ព័ន្ធដែលមិនគួរបង្កើតឡើងសម្រាប់រយៈពេលវែងនោះទេ។

ជូត និងវក ក្នុងចំណោមតារានិករទាំងអស់ មានតែបុគ្គលឆ្នាំវកទេ ដែលអាចជួយយិតយោងមនុស្សឆ្នាំជូតបាន។ បុគ្គលឆ្នាំវកមានថាមពលរស់រវើកចិត្តរឹងមាំ ជាបង្អែក និងជាទីប្រឹក្សាដ៏កក់ក្តៅរបស់មនុស្សឆ្នាំជូត។ បុគ្គលឆ្នាំជូតទៀតសោត ពេញចិត្តពេញថ្លើមក្នុងការជួយយកអាស្រ័យមនុស្សឆ្នាំវក។សម្ព័ន្ធនេះមានដំណើរការល្អ អាចបង្កើតជាទំនាក់ទំនងយូរអង្វែង មានជោគមានលាភតទៅថ្ងៃមុខ។

ជូត និងរកា នេះជាទំនាក់ទំនងមិនចុះសម្រុង ពោរពេញទៅដោយជម្លោះ។ គេទាំង ២ មានឥរិយាបថនៃការរស់នៅផ្សេងគ្នា និងនិយមយកឈ្នះរៀងៗ ខ្លួនដោយគ្មានថ្ងៃបញ្ឈប់។ ដោយសារតែបែបនេះ គេពិបាកនឹងសហការ បំពេញការងារជាមួយគ្នាដោយជោគជ័យណាស់។ ឆ្នាំនេះទៀតសោត ការ ចងសម្ព័ន្ធរវាងបុគ្គលទាំង ២ អាចបង្កបញ្ហា រហូតទាល់តែអស់កម្លាំ ងរៀងខ្លួន។

ជូត និងច ជាសម្ព័ន្ធដែលពោរពេញទៅដោយភាពសង្ស័យ ជាពិសេសពីសំណាក់មនុស្សឆ្នាំជូត។ ក្នុងឆ្នាំនេះដែរ ថាមពលរបស់មនុស្សឆ្នាំជូតមិនមានអំណោយផល ខ្វះជំនឿកាន់តែខ្លាំង។ ទោះបុគ្គលឆ្នាំចព្យាយាម ចែករំលែក និងបង្ហាញការយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏មនុស្សឆ្នាំជូត
នៅតែមិនទុកចិត្តទុកថ្លើមលើមនុស្សឆ្នាំចដដែល។ មនុស្សឆ្នាំចវិញត្រូវស៊ូទ្រាំ ទាំងអស់កម្លាំងកាយចិត្តជាមួយឥរិយាបថសោះអង្គើយរបស់មនុស្សឆ្នាំជូត។ សម្ព័ន្ធនេះគឺជាសម្ព័ន្ធមិនរីករាយ ដោយសារតែមានការតាំងចិត្តនិងបើកចំហតែម្ខាង។

ជូត និងកុរ សម្ព័ន្ធនេះអាចដំណើរការបានដោយសារតែមនុស្សទាំង ២ អាចដាក់ចុះចំនុចខុសគ្នា និងទទួលយកការរិះគន់កែលំអ។ មនុស្សឆ្នាំជូត មានចិត្តគំនិតបើកចំហច្រើន ហើយជួយការពារ និងថែរក្សាទ្រព្យសម្បត្តិរបស់មនុស្សកុរដែលចាយខ្ជះខ្ជាយ។ បុគ្គលឆ្នាំកុរក៏មិនរវល់គិតខ្វល់ច្រើនគេពេញចិត្តនឹងការជួយជ្រោមជ្រែងរបស់មនុស្សឆ្នាំជូត។ បុគ្គលទាំង ២អាចបង្កើតទំនាក់ទំនងបំពេញឱ្យគ្នាទៅវិញទៅមក។

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *