៥. វិធីលាងខាត់ណាអោយអស់ធាតុគីមី

Spread the love

នៅពេលទិញបន្លែខាត់ណា មកធ្វើជាអាហារទទួលទាន ស្ត្រីមេផ្ទះ គួរលាងសម្អាតអោយស្អាត ដើម្បីកម្ចាត់សារធាតុគីមី តាមវិធីងាយៗដូចខាងក្រោម:

  1. បេះធាងខាត់ណា រួចយកទៅត្រាំក្នុងទឹក ដែលលាយទឹកខ្មេះ ០.៥% ក្នុងសមាមាត្រ
  2. ខាត់ណា ១/២ គីឡូក្រាម ក្នុងទឹក ១លីត្រ និងទឹកខ្មេះ ១ស្លាបព្រាបាយ
  3. ត្រាំខាត់ណា ក្នុងទឹកលាយទឹកខ្មេះ ១៥នាទី រួចលាងជម្រះដោយទឹកស្អាត ដោយបើកទឹកអោយហូរលើខាត់ណា។ វិធីនេះអាចជម្រះសារធាតុគីមី បានពី ៦០-៨៥% និងជួយសម្លាប់មេរោគ រួមទាំងពងសត្វល្អិតបាន។
  4. យកខាត់ណាមកត្រាំក្នុងទឹកមួយចានដែក លាយម្សៅស្រួយ ឬសូដ្យូមប៊ីកាបូណាត ១ស្លាបព្រាបាយ ត្រាំទុក ១៥នាទី រួចលាងជម្រះចេញដោយទឹកស្អាត ដោយបើកទឹកអោយហូរលើ។ វិធីនេះជួយជម្រះសារធាតុពុលបានពី ៩០-៩៥%។
Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *