៤. វិធីជ្រើសរើសទិញសំលៀកបំពាក់ គ្មានជាតិគីមី

Spread the love

សំលៀកបំពាក់ ប្រសិនបើអ្នកពាក់ទៅមានរមាស់ ឬស្កៀបស្បែក នោះបញ្ជាក់ថា អ្នកចាញ់សារធាតុគីមី ឬមានប្រតិកម្ម នឹងសារធាតុគីមី ដែលនៅក្នុងក្រណាត់សំលៀកបំពាក់ទាំងនោះ។ ដូច្នេះស្រ្តីមេផ្ទះគួរជ្រើសរើសទិញសំលៀកបំពាក់ណា ដែលគ្មានជាតិគីមី។

  • ប្រភពផលិត : អ្នកជំនាញបានអោយដឹងថា ថ្នាំពណ៌សារធាតុគីមី តែងតែមានបញ្ហាជាមួយស្បែក ដោយសារធាតុគីមីប្រភេទខ្លះមានការហាម ប៉ុន្តែក្នុងកម្លាំងពលកម្មថោក ពុំមានការហាមប្រើថ្នាំពណ៌គ្រោះថ្នាក់នោះទេ។
  • ចៀសវាងក្រណាត់ផូលីមីដ (POLYMID): ព្រោះក្រណាត់ដែលធ្វើអំពីសរសៃអំបោះផូលីមីដនេះ មិនសូវជាប់ពណ៌ប៉ុន្មានទេ វានឹងចេញពណ៌ នៅពេលត្រូវញើស ហើយនឹងជា្របចូលទៅក្នុងរាងកាយ របស់មនុស្សបាន។ យកល្អ គួរជ្រើសរើសក្រណាត់ប្រភេទផូលីយេស្ទើរ (POLYESTER) វានឹងជាប់ពណ៌បានល្អ ទើបវាមានសុវត្ថិភាពជាង។
  • ពណ៌ស្រាល ប្រសើរជាងពណ៌ចាស់: ប្រសិនបើក្រណាត់កាន់តែមានពណ៌ចាស់ វាកាន់តែឆាប់ចេញពណ៌ ពេលដែលត្រូវញើស ដូចជាពណ៌ខ្មៅ និងពណ៌ទឹកប៊ិច ងាយនឹងឆាប់ចេញពណ៌។
  • អានវិធីប្រើ: ប្រសិនបើនៅលើស្លាកអាវ មានបញ្ជាក់ថា អោយញែកការបោកគក់រវាងសំលៀកបំពាក់ពណ៌ស និងសំលៀកបំពាក់ពណ៌ មានន័យថា ថ្នាំពណ៌ជាប់មិនបានល្អ វានឹងចេញពណ៌ ពេលយកមប្រើប្រាស់មិនខាន។
  • ក្រណាត់មិនបាច់អ៊ុត: ក្រណាត់ដែលពុំមានស្នាមជ្រួញ តែងតែជាទីពេញនិយមប៉ុន្តែនៅពេលយកមកប្រើប្រាស់ អាចធ្វើអោយក្រហមស្បែក ដោយសារប្រតិកម្មនឹងសារធាតុគីមី។
  • រូបភាពបោះពុម្ព: រូបភាពដែលបោះពុម្ព ដោយពណ៌ផ្សេងៗ របស់អាវយឺតមើលទៅស្អាត គួរអោយគយគន់ ប៉ុន្តែវាធ្វើពីធាតុភីវីស៊ី (PVC) ដែលអាចធ្វើអោយអ័រម៉ូនរបស់មនុស្ស មានការប្រែប្រួលបាន។ ដូច្នេះ អ្នកគួរប្រើអាវស្តើងទ្រាប់ខាងក្នុងមួយជាន់សិន សឹមពាក់អាវយឺតមានរូបភាពពីក្រៅ។
  • ក្រណាត់អំបោះធម្មតា: ជៀសវាងក្រណាត់អំបោះធម្មជាតិ ដែលមានសារធាតុធ្វើអោយស។ ដូច្នេះអ្នកត្រូវបោកគក់អោយញឹកញាប់បន្តិច ដើម្បីជម្រះសារធាតុគីមីនោះចេញអោយអស់សិន មុននឹងយកមកស្លៀកពាក់។
Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *