ម្នាស់ជូរ ធ្វើយ៉ាងណាផ្អែមឆ្ងាញ់?

Loading...
Spread the love
  1. ត្រូវចិតសំបកម្នាស់ចេញអោយស្អាត
  2. ប្រឡាក់អំបិលអោយសព្វទុកចោល ២-៣នាទី រួចលាងទឹកចេញអោយស្អាត
  3. ហាន់ជាបន្ទះទទឹងៗ ដោយពុំចាំបាច់ចិតបណ្តូលចេញនោះទេ
  4. យកកំបោរ ស ប្រហែលមួយកំប៉ុងលាយជាមួយទឹកស្អាត
  5. យកម្នាស់ដែលហាន់រួច មកដាក់ត្រាំក្នុងទឹកកំបោរ ប្រហែល ២០-៣០នាទី រួចលាងទឹកចេញ។

ធ្វើបែបនេះម្នាស់នឹងប្រែក្លាយទៅជាពណ៌លឿងស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ ហើយអ្នកក៏ពុំចាំបាច់ភ័យខ្លាចថា ជាតិកំបោរជ្រាបចូលទៅក្នុងសាច់ម្នាស់នោះទេ ព្រោះវាពុំអាចជ្រាបចូលបានឡើយ វាបានត្រឹមតែស្រូបយកជាតិជូរ ចេញពីសាច់ម្នាស់ប៉ុណ្ណោះ។​ ប៉ុន្តែអ្នកមិនត្រូវត្រាំវាយូរពេកនោះទេ ព្រោះវាអាចធ្វើអោយម្នាស់ប្រែជាមានរសជាតិសាប លែងឆ្ងាញ់ទៅវិញ។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *