ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន

Loading...
Spread the love

យោង ទៅ តាម ការ សិក្សា ថ្មី មួយ បាន ឲ្យ ដឹង ថា ការ ដែល ទារក កើតមក ហើយ មាន រូបរាង ដូច ឪពុក ច្រើន ប្រហែលជា រឿង មួយ ដែល ជួយ ពង្រឹង ដល់ សុខភាព គេ ។ នេះ ដោយសារ តែ ឪពុក ក្មេង ទំនងជា ត្រូវ ចំណាយ ពេលវេលា ច្រើន នៅ ជាមួយ កូន ។

ការ សិក្សា នេះ គឺ ធ្វើ ទៅ លើ ម្តាយ ៧១៥ នាក់ និង កូន របស់ ពួក គេ ។ ទារក ដែល មើលទៅ មាន រូបរាង ដូច ឪពុក របស់ ពួក គេ តាំងពី កំណើត គឺ មាន សុខភាព ល្អ នៅ ពេល ពួក កេ អាយុ បាន មួយ ឆ្នាំ ។ ឪពុក របស់ ក្មេង ទាំងនោះ បាន ចំណាយ ពេលវេលា ជា មធ្យម ច្រើន ជាង ២,៥ ថ្ងៃ ក្នុង មួយ ខែ នៅ ជាមួយ កូន របស់ ពួក គេ ច្រើន ជាង ឪពុក ដទៃ ។ ឪពុក គឺជា មនុស្ស ដ៏ សំខាន់ ក្នុង ការ ចិញ្ចឹម កូន ហើយ វា ក៏ ជា របៀប ដែល បង្ហាញ អំពី សុខភាព របស់ កូន ក្មេង ដែរ។ ការ ពន្យល់ ដ៏ សំខាន់ សម្រាប់ រឿង នេះ គឺថា ឪពុក គឺ ឧស្សាហ៍ យក កូន ទៅ ពិនិត្យ ជាមួយ គ្រូពេទ្យ តាម ការ កំណត់ និង មើលថែ ច្រើន ជាង ធម្មតា ។

ទោះបីជា យ៉ាងណា ក៏ ដោយ ការ សិក្សា នេះ មិន បាន អះអាង ថា ឲ្យ តែ មាន ឪពុក គឺ សុទ្ធតែ ធ្វើ ឲ្យ ទារក មាន សុខភាព ល្អ ជាង ធម្មតា នោះ ទេ ។ ការ រក ឃើញ មួយ នេះ ត្រូវ បាន ចុះ ផ្សាយ ក្នុង សារព័ត៌មាន Journal of Health Economic ៕

ប្រភព kohsantepheapdaily

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *