របៀប​ស្វែងរក និង​អភិវឌ្ឍ «​ទេព​កោសល្យ​»​ ពី​កំណើត​កូន​របស់​អ្នក

Loading...
Spread the love

មិន ថា កូន របស់ អ្នក ស្រឡាញ់ ឬ ស្អប់ សកម្មភាព ដែល អ្នក ចង់ ឲ្យ គាត់ ធ្វើ វា មិនមែន ជា ការ ឆ្លុះ បញ្ចាំង ពី រូប អ្នក ទេ ។ ការណ៍ ពិត វា មិនមែន ទាក់ទង នឹង អ្នក ឡើយ ។

ជា សំណាងល្អ អ្នក មិន ត្រូវការ ការ ធ្វើតេស្ត ថ្លៃ ៗ ដើម្បី តាមដាន ការ យកចិត្តទុកដាក់ របស់ កូន អ្នក ថា តើ គេ មានការ ស្រមើល ស្រមៃ ឬ ចាប់អារម្មណ៍ ខ្លាំង ទៅ លើ អ្វី ហើយ មិន ចូល ចិត្ត ធ្វើ អ្វីខ្លះ ។ អ្នក គ្រាន់តែ សង្កេត មើល ដោយ ខ្លួនឯង គឺ អាច ដឹង បាន ខ្លះ ៗ ហើយ ។

« ឪពុក ម្តាយ គ្រប់ រូប ចង់ ឲ្យ កូន ៗ របស់ ពួក គេ ទទួល បាន ជោគជ័យ តាម របៀប ផ្សេង ៗ គ្នា ហើយ កុមារ ទាំងនោះ ក៏ ចង់បាន អ្វី លើស ពី អ្វី ដែល គេ អាច ធ្វើ បាន ដើម្បី បំពេញចិត្ត ឪពុក ម្តាយ វិញ ដែល កត្តា នេះ ហើយ គឺជា មូលហេតុ ធ្វើ ឲ្យ ពួក គេ នៅ តែ ផ្តោតអារម្មណ៍ ឬ ចង់ ធ្វើ ការងារ ទាំងនោះ ក្នុង រយៈពេល យូរ ណាមួយ បើ ទោះជា ពួក គេ មិន ចូល ចិត្ត វា ក៏ ដោយ ” នេះ ជា ប្រសាសន៍ របស់ អតីត នាយក សាលា លោក ជេ នី ហ្វា ហ្វ ក (Jennifer Fox) ដែល អ្នកនិពន្ធ សៀវភៅ កម្លាំង របស់ កូន អ្នក Your Child’s Strengths» ។

យោង តាម លោក Fox បាន ឲ្យ ដឹង ថា រឿង នេះ ពិតជា ធ្វើ ឲ្យ ក្មេង ៗ មិន អាច អភិវឌ្ឍ ទេព កោសល្យ និង ចំណាប់អារម្មណ៍ របស់ ពួក គេ បាន ល្អ ឡើយ ។ ដូច្នេះ ដើម្បី ថែរក្សា ជំនាញ ធម្មជាតិ របស់ ពួក គេ « ឪពុក ម្តាយ គ្រប់ រូប ត្រូវ យកចិត្តទុកដាក់ លើ អ្វី ដែល កូន ៗ របស់ ពួក គេ សម្រេចចិត្ត ធ្វើ នៅ ពេល ដែល ពួក គេ មិន ត្រូវ ផ្គាប់ចិត្ត អ្នក ណា ម្នាក់ » ។

នៅ ទី នេះ មាន វិធីសាស្ត្រ ចំនួន ប្រាំ ដើម្បី រក ឲ្យ ឃើញ ចិញ្ចឹម បីបាច់ និង អភិវឌ្ឍ ទេព កោសល្យ ធម្មជាតិ របស់ កូន អ្នក ។

១. មើល គេ លេង

តើ កូន របស់ អ្នក នឹង ងាក ទៅ រក សកម្មភាព ជា ក្រុម ឬ ចង់ នៅ ម្នាក់ឯង? តើ គេ ចូល ចិត្ត រត់ ជុំវិញ ឬ អង្គុយ ស្ងាត់ស្ងៀម? តើ គេ នឹង ចង់ ធ្វើ រឿង ណា មុនគេ ៖ គូរគំនូរ មើល iPad ឬ ជិះ កង់ លេង? ការ មើលឃើញ នូវ អ្វី ដែល កូន របស់ អ្នក ជ្រើសរើស សម្រាប់ ខ្លួនឯង នឹង ផ្តល់ ឲ្យ អ្នក នូវ គំនិត ដ៏ ល្អ ថា តើ កន្លែង ណា ឬអ្វី ទៅ ដែល ជា ទេព កោសល្យ របស់ កូន មាន ពី កំណើត ។

២. ផ្តល់ ឲ្យ គាត់ នូវ ជម្រើស ពិតប្រាកដ

វា ជា ការ ងាយ យល់ ណាស់ ៖ អ្នក ចង់ ឲ្យ កូន លេង តន្ត្រី ដូច្នេះ អ្នក ចុះ ឈ្មោះ ឲ្យ កូន រៀន ព្យ៉ា ណូ ។ ប៉ុន្តែ តើ វា ពិតជា កន្លែង ដែល គេ ចំណាប់អារម្មណ៍ ហើយ សម នឹង សមត្ថភាព របស់ គេ ដែរ ឬទេ ? តើ មាន អ្វី កើតឡើង ប្រសិនបើ គេ មិន ចង់ ចូលរួម នឹង សកម្មភាព ទាំងនេះ? លោក ហ្វ កបាន និយាយ ថា « កុមារ នឹង ក្លាយជា មនុស្ស ម្នាក់ ដែល ពួក គេ ចង់ ក្លាយជា បើ ទោះជា អ្នក ចង់ បង្កើត វា ផ្សេង ក៏ ដោយ ។ គន្លឹះ សំខាន់ នោះ គឺ អនុញ្ញាត ឲ្យ កូន របស់ អ្នក ឈ្វេងយល់ ពី សកម្មភាព ផ្សេង ៗ ហើយ កត់សម្គាល់ ពី អ្វី ដែល ពិតជា ធ្វើ គេ យក ចិត្តទុក ដាក់ បំផុត ។ ប្រសិនបើ អ្នក គិត ថា កូន របស់ អ្នក ចូល ចិត្ត លេង ព្យា ណូ សូម ចាប់ផ្តើម មេ រៀន ព្យា ណូ ប៉ុន្តែ ចូរ ប្រាប់ គាត់ ថា ប្រសិនបើ គេ មិន ចូល ចិត្ត លេង ទេ បន្ទាប់ ពី ៦ ខែ គេ អាច បន្ត ទៅ ឧបករណ៍ ផ្សេង ទៀត ឬ រៀន អ្វី ៗ ខុស ពី នេះ ក៏ បាន ។

៣. ធ្វើ ឲ្យ ការ ចាប់អារម្មណ៍ របស់ កូន ត្រឹមត្រូវ ជាង មុន

អ្នក ប្រហែលជា គិត ថា ការ លេង ហ្គេ ម វី ដេ អូ គឺជា ពេលវេលា ខ្ជះខ្ជាយ មួយ ប៉ុន្តែ ប្រសិនបើ កូន របស់ អ្នក ចាប់ចិត្ត ក្នុង ក្រាហ្វិក ចលនា គំនូរ ការ និទានរឿង ឬ ការ ដោះស្រាយ បញ្ហា វា អាច បង្កើន ទេព កោសល្យ ពី ធម្មជាតិ របស់ គេ បាន យ៉ាង អស្ចារ្យ ។ ឪពុក ម្តាយ ភាគច្រើន តែង មាន ទម្លាប់ គិត ជ្រៅ ៗ ពេក ប៉ុន្តែ ដោយ ការ ធ្វើ ដូច្នេះ ញឹកញាប់ ពួក គេ អាច នឹង បាត់ បង់ ឬ មើល រំលង សកម្មភាព ឬ ព័ត៌មាន លម្អិត ។ ជំនួស ឲ្យ ការ ជេរ ស្តី ឬ រិះគន់ ជំនាញ កូន របស់ អ្នក អ្នក អាច បញ្ជាក់ ប្រាប់ គេ ថា « អស្ចារ្យ ណាស់ ប៉ា ម៉ាក់ ដឹង ថា កូន ចូល ចិត្ត លេង ហ្គេ ម ហើយ កូន ពិតជា បាន ល្អ មែន ឈ្នះ រហូត ! ប៉ុន្តែ បើ កូន លេង ច្រើន ពេក វា អាច ខ្ជះ ខ្ជាយ ពេលវេលា និង ធ្វើ ឲ្យ ខកខាន ធ្វើ ការងារ សំខាន់ ផ្សេង ៗ ទៀត ណា កូន » ។

៤. លើកទឹកចិត្ត ចំពោះ ការ សម្តែង និង អ្វី ដែល គេ បាន ធ្វើ

ប្រសិនបើ កូន របស់ អ្នក ត្រឡប់ ពី សាលារៀន ដក សៀវភៅ កត់ត្រា របស់ គេ ហើយ ចាប់ ផ្តើម សរសេរ រឿង ខ្លី មួយ ដើម្បី ភាព សប្បាយ រីករាយ អ្នក អាច នឹង មាន អារម្មណ៍ រំភើប ត្រេក អរ ។ ប៉ុន្តែ ចុះ យ៉ាងណា វិញ បើ គេ អង្គុយ ចុះ ហើយ គូររូប តុក្កតា? ឬ សរសេរ កំប្លែង? តើ មាន អ្វី កើតឡើង ប្រសិនបើ គេ ចំណាយពេល មួយ ម៉ោង ក្នុង ការ លេងល្បែង ផ្គុំ រូបភាព? ចូរ លើកទឹកចិត្ត គេ ឲ្យ កាន់តែ ខ្លាំង ! បើ គេ ស្រឡាញ់ ការ សរសេរ លើកទឹកចិត្ត ឲ្យ គេ សរសេរ បើ គេ ស្រឡាញ់ អ្វី ផ្សេង អ្នក ក៏ គួរ លើកទឹកចិត្ត បន្ថែម ផង ដែរ ។ ផ្ទុយ ពី នេះ ប្រសិនបើ អ្នក មិន យកចិត្តទុកដាក់ ឬ គេ មាន អារម្មណ៍ ថា អ្នក កំពុង គ្រប់គ្រង ឬ មិន ខ្វល់ ពី គេ នោះ ទេ គេ ប្រហែលជា អាច នឹង ឈប់ បញ្ចេញ សកម្មភាព ឬ ការ ច្នៃប្រឌិត របស់ គេ ទៀត ហើយ

៥. បំភ្លេច ខ្លួនឯង

មិន ថា កូន របស់ អ្នក ស្រឡាញ់ ឬ ស្អប់ សកម្មភាព ដែល អ្នក ចង់ ឲ្យ គេ ធ្វើ វា មិនមែន ជា ការ ឆ្លុះ បញ្ចាំង ពី អ្នក ទេ ។ ការណ៍ ពិត វា មិនមែន អំពី អ្នក ឡើយ ។ ចូរ ដាក់ ចំណាប់អារម្មណ៍ ការ យល់ ឃើញ និង ការ គិត ទុកជា មុន របស់ អ្នក ចុះ ។ ប្រសិនបើ អ្នក ខកចិត្ត ពេល កូន របស់ អ្នក មិន ធ្វើ ឬ មិន ចូល ចិត្ត អ្វី ដែល អ្នក ចង់ ឲ្យ គេ ធ្វើ លោក Fox បាន ណែនាំ អ្នក ឲ្យ សួរ ខ្លួន ឯង ថា « តើ នឹង មាន អ្វី កើតឡើង ចំពោះ ជីវិត របស់ កូន ខ្ញុំ បើ គាត់ មិន រៀន តន្ត្រី ឬ បើ គាត់ ឈប់ រៀន ហើយ ទៅ រៀន អ្វី ផ្សេង? » ជា ការ ពិត គេ អាច នឹង រីក ចម្រើន ជាង នេះ បើ គេ រៀន អ្វី ដែល គេ ចូល ចិត្ត ។ ពេល ខ្លះ ឱកាស គឺ ផលវិបាក ហើយ វា មិន មាន តម្លៃ ដើម្បី ធ្វើ ឲ្យ ព្រួយបារម្ភ នោះ ទេ ។

លោក Fox និយាយ បន្ថែម ទៀត ថា « យើង និយាយ អំពី ការ ដែល អាច មាន ជម្រើស ហើយ ការ ផ្តល់ សេរីភាព និង ការ លើកទឹកចិត្ត ក្មេង ៗ នឹង អាច ធ្វើការ ជ្រើសរើស បាន ល្អ ដោយ ខ្លួនឯង »៕

ប្រភព kohsantepheapdaily

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *