ហុងស៊ុយ អណ្តើកខ្មៅ ជួយអោយសម្រេចបំណង

Loading...
Spread the love

អណ្តើកជាសត្វតំណាងអោយអាយុយឺនយូរ រស់នៅជាអមតៈ ផ្តល់នូវភាពស្ងប់ស្ងាត់ កម្លាំងបារមី ជាអ្នកនាំមុខគេប្រកបដោយការទទួលស្គាល់ពីអ្នកដទៃ។

ខ្លាស នាគខៀវ ហង្សក្រហម និង អណ្តើកខ្មៅ គឺជាក្បួនហុងស៊ុយចិនមួយប្រភេទ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកមានជំនឿ និងហុងស៊ុយជាខ្លាំង។ សត្វទាំង ៤នេះតំណាងអោយទិសទាំង៤ គឺ ខ្លានៅប្រចាំទិសខាងកើត នាគខៀវប្រចាំទិសខាងលិច ហង្សក្រហមប្រចាំទិសខាងត្បូង និងអណ្តើកខ្មៅប្រចាំនៅទិសខាងជើង។ យើងអាចហៅម្យ៉ាងទៀតថាខាងឆ្វេងគឺនាគខៀវ ខាងស្តាំគ្រប់គ្រងដោយខ្លាស រីហង្សក្រហមនាំមុខ អណ្តើកខ្មៅរត់តាមក្រោយ។ ពិសេសសត្វទាំង៤នេះជនជាតិចិនបានចាត់ស្មើទៅនឹងអទិទេពគ្រប់គ្រងទិសទាំង៤ និងជួយផ្តល់នូវភាពសុខ សម្បូរសប្បាយ រីកចម្រើន កម្លាំងខ្លាំងក្លា មានកេរិ៍្តឈ្មោះបោះសំលេង។ល។

របៀបប្រើប្រាស់និងទីតាំង

ដើម្បីទទួលបានសុភមង្គល ភាពសប្បាយរីករាយក្នុងក្រុមគ្រួសារ អ្នកគួរតែប្រើប្រាស់ក្បួននេះអោយសមស្របដោយត្រូវតែដាក់តាំងរូបទាំង៤នេះអោយចំទិសដៅ ដែលគេបានកំណត់មកតាំងពីអតីតកាល កុំអោយខុសអោយសោះ ចៀសវាងការកើតមានហេតុការណ៍ជាយថាហេតុនាំអោយកើតមានភាពសៅហ្មងរកស៊ីមិនឡើងអាប់រាសីទៅវិញ។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *