ហុងស៊ុយ នាងបក់ នាងបោយ ជួយនាំលាភសំណាង រកស៊ីមានបាន

Loading...
Spread the love

កាលពីបុរាណកាលនៅស្រុកមិជ្ឈិការ ស៊ីននគរ នៅមិនឆ្ងាយពីស្រុកសាវត្តី មានគ្រួសារមួយប្រកបរបរលក់ដូរទំនិញផ្សេងៗ ចិញ្ចឹមជីវិត។ គ្រួសារនេះមានកូនក្រមុំមួយឈ្មោះ សុផាវត្តី។ ក្រោយមកសុចិព្រាហ្មណ៍ជាឪពុកបានពង្រីកដើមទុនរកស៊ីធំជាងមុន ដោយទិញរទេះគោមួយដើម្បីដឹកទំនិញទៅលក់នៅតំបន់ផ្សេងៗ និងពេលខ្លះកូនស្រីសំណព្វ បានសូមទៅជាមួយដែរ ដើម្បីជួយលក់ឪពុក និងឆ្លៀតឱកាសទស្សនាស្រុកទេសគេផងដែរ។

អាស្រ័យដោយតាមបិតាញឹកញាប់ ទើបបណ្តាលអោយនាងបានជួបជាមួយព្រះសង្ឃមួយអង្គ មានព្រះនាមថាព្រះកស្សបោ ដែលបាននិមន្តទេសនាតាមតំបន់នានា។ ក្រោយពីនាងសុផាវត្តី ស្តាប់ធម៌យ៉ាងយកចិត្តទុកដាក់មក ព្រះសង្ឃអង្គនេះ តែងសូត្រមន្តប្រសិទ្ធពរជ័យដល់ក្រុមគ្រួសារនាងជារៀងរាល់លើកទើបនិមន្តទៅវិញ។ នៅពេលនាងទៅលក់ដូរនៅទីកន្លែងផ្សេងទៀត ធ្វើអោយនាងមានឱកាសបានស្តាប់ធម៌ទេសនារបស់ព្រះសង្ឃមួយអង្គទៀត ព្រះនាមសិវលី ជាសង្ឃមួយអង្គដែលមានវោហាសព្ទក្នុងការទេសនា។ នាងសុផាវត្តីស្តាប់ធម៌ទេសនាយ៉ាងយកចិត្តទុកដាក់។ ហេតុនេះហើយទើបនាមមានចំណេះដឹងច្រើន ទាក់ទងទៅនឹងធម៌អាថ៌។ ចំណែកព្រះសង្ឃអង្គនេះគឺជាអ្នកមានបុណ្យបារមីជាងព្រះសង្ឃផ្សេងៗ ដោយសារតែព្រះអង្គរស់នៅក្នុងឧទរព្រះមាតារហូតដល់៧ឆ្នាំ និង៧ខែទើបប្រសូត្រ។ ព្រះអង្គជាអ្នកមានបុណ្យបារមី ជោគវាសនាល្អ និងប្រាជ្ញាស្មារតីខ្ពស់បំផុត។ អាស្រ័យហេតុនេះហើយទើបនាងសុផាវត្តី មានការជឿជាក់និងចូលចិត្តស្តាប់ធម៌របស់ព្រះសិវលីបំផុត។ ក្រោយពីស្តាប់ធម៌ចប់ នាងតែងទទួលបានការប្រទានពរជ័យដល់នាង និងក្រុមគ្រួសារជានិច្ចពីសំណាក់ព្រះអង្គ ដែលជាហេតុធ្វើអោយឪពុកនាងធ្វើជំនួញមិនដែលខាតឡើយ។ ឪពុកនាងដឹងថា នាងសុផាវត្តីគឺជាអ្នកនាំលាភសក្ការៈព្រេងសំណាង និងទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់មកក្នុងគ្រួសារនាង។

ពេលវេលាកន្លងទៅមិនយូរប៉ុន្មាន គ្រួសារនាងបានក្លាយទៅជាសេដ្ឋី មានទ្រព្យសម្បត្តិស្តុកស្តម្ភ មាសប្រាក់កែវកងចាយមិនខ្វះ។ តាំងពីនោះមក ឪពុកម្តាយនាងក៏ចាប់ផ្តើមស្តាប់ធម៌ទេសនា និងគោរពនាងសុផាវត្តី តាំងពីពេលនោះមក។ នៅពេលនាងស្លាប់ ប្រជាជននាំគ្នាសូនរូបរាងទុកជាទីនឹករលឹក និងក្នុងគោលបំណងអោយនាងជួយផ្តល់នូវលាភសក្ការៈ និងមានសេចក្តីសុខជាដើម។ គេបានសូនរូបនាង កំពុងអង្គុយបត់ជើង លើកដៃបក់ក្នុងទឹកមុខរួសរាយរាក់ទាក់ ដែលបញ្ជាក់ពីភាពទាក់ទាញក្នុងរបរជំនួញដូរ។

អត្ថន័យនិងនិមត្តរូប

នាងបក់ នាងបោយ ជានិមិត្តសញ្ញាតំណាងអោយសេចក្តីស្រលាញ់រាប់អានចូលចិត្តពីអ្នកដទៃ ពិសេសអតិថិជន។ ម្យ៉ាងទៀតជានិមិត្តរូបតំណាងអោយការរកស៊ីមានបាន កើតកាលវាគុម្ព ត្រជាក់ត្រជំនៅក្នុង គ្រួសារ ជាពិសេសជួយនាំលាភសំណាង ចូលមកក្នុងគ្រួសារទៀតផង។

ទីតាំង

កន្លែងដែលស័ក្តិសមបំផុតសម្រាប់ដាក់តាំងនាងបក់ នាងបោយ នោះគឺក្នុងហាងលក់ដូរ ភោជនីដ្ឋាន សណ្ឋាគារធំៗ។ល។ ភាគច្រើនគេតែងដាក់តាំងលើធ្នើរ លើទូលក់ដូរ លើតុធ្វើការជាដើម។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *