ហុងស៊ុយ តាមឆ្នាំកំណើត ព្រះស័ងក័តចាន៍ ឫព្រះញញឹម (ព្រះកម្ចាយនៈ)

Loading...
Spread the love

ព្រះស័ងក័តចាយន៍(ព្រះកម្ចាយនៈ) ឫព្រះសើចដែលជាទូទៅគេសម្គាល់ថា “តាកំប៉ាង” គឺជាសាវ័ករបស់ព្រះពុទ្ធ និងជាព្រះអរហំមួយអង្គ តែមិនមែនជាព្រះពោធិសត្វទេ។ មានដំណាលថា កាលដើមឡើយ គឺកាតមានរូបរាងនិងមុខមាត់ស្អាតបាត តែមានហេតុផលច្រើនយ៉ាងបណ្តាលអោយគាត់អធិដ្ឋាន សូមអោយខ្លួនគាត់ជាព្រះដែលមានរូបរាងធាត់។ ធម្មតាជនជាតិចិន និយមហៅគាត់ថាព្រះសើច (ចិនហៅថាព្រះមេត្រីយ៍ ឫព្រះមេត្រិយៈ)។

និមិត្តរូប

ព្រះសើច ជានិមិត្តរូបតំណាងអោយសេចក្តីសុខ ជួយដោះស្រាយទុក្ខកង្វល់ និងបំបាត់ភាពសោកសៅ ភាពធុញទ្រាន់ និងកំហឹង ។ ម្យ៉ាងទៀតថែមទាំងជាអ្នកនាំសំណាងជាពិសេស នាំមកនូវភាពចម្រុងចម្រើន រុងរឿង លាភសក្ការៈ ទ្រព្យសម្បត្តិ អោយហូរចូលមកក្នុងផ្ទះ កន្លែងការងារ និងកន្លែងរកស៊ីបានយ៉ាងល្អ។

ព្រះសើចជានិមិត្តរូបតំណាងអោយភាពសប្បាយរីករាយស្រស់បស់ នាំអោយមានសុភមង្គល ភាពសាមគ្គីគ្នាជាដើម។ អាស្រ័យហេតុនេះហើយ ទើ់បជនជាតិចិន និយមយកមកតាំងនៅក្នុងផ្ទះ និងមានរូបមួយចំនួនកាន់ផ្លែឃ្លោក ដែលមានន័យស្មើនឹងការជូនពរជ័យផ្តល់សុខភាពល្អ និងរូបសំណាកមួយទៀតមានឈ្មោះថាយូអ៊ី ឫយូរី ជានិមិត្តរូបតំណាងអោយការប៉ងប្រាថ្នាប្រកបដោយអំណាច និងនាំជ័យជម្នះ។ រីឯការសើចញញឹមញញែមវិញ គឺតំណាងអោយភាពសមបំណងប្រាថ្នា និងភាពសប្បាយរីករាយឥតឧបមា។ ព្រះសើចភាគច្រើនមានរូបរាងជាអ្នកលើក ឫកាន់ដុំមាស ដែលតំណាងអោយការមានបាន ស្រូបយកមាសប្រាក់អោយហូរចូលក្នុងផ្ទះ និងកន្លែងធ្វើការរៀងរាល់ថ្ងៃ។

ទីតាំង

គេនិយមដាក់ព្រះសើចនៅកន្លែងទទួលភ្ញៀវ កន្លែងអង្គុយលេង ឫក្នុងវត្ត និងកន្លែងសំខាន់ផ្សេងៗ ជាច្រើនទៀត។ ម៉្យាងទៀត ប្រសិនបើយើងចង់ទទួលបានលាភសក្ការៈ សំណាង វាសនាទ្វេដងទៀតនោះ អ្នកត្រូវដាក់តាំងរូបសំណាកនេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឫកន្លែងដែលក្រុមគ្រួសារនិយមអង្គុយជួបជុំគ្នាជាញឹកញាប់ ក្នុងគោលបំណងការពារក្រុមគ្រួសារអ្នកពី ឧបទ្រពចង្រៃ និងការឈ្លោះប្រកែកគ្នាជាដើម។ ពិសេសថែមទាំងអាចជួយស្រូបយកមាសប្រាក់ ទ្រព្យសម្បិត្ត លាភ សំណាង ភាពសម្រេចគោលបំណងផ្សេងៗ បានយ៉ាងល្អប្រសើរ។ ម្យ៉ាងទៀតថែមទាំងធ្វើអោយអ្នកមានសុខភាពល្អផងដែរ។ បើយើងដាក់តាំងនៅទិសខាងកើតឆៀងខាងត្បូងនៃបន្ទប់អាហារ បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់អង្គុយលេង នោះនឹងជួយទាញយកលាភសំណាង ទ្រព្យសម្បត្តិចូលមកដោយមិននឹកស្មានដល់ឡើយ។ ចំពោះអ្នករកស៊ីពាណិជ្ចករ សេដ្ឋវិទូ និងអ្នកនយោបាយ គួរតែដាក់តាំងវត្ថុមួយនេះនៅក្នុងផ្ទះ កន្លែងធ្វើការ និងកន្លែងរកស៊ី ដើម្បីការពារហេតុការណ៍ដែលអាចកើតឡើង ជាយថាហេតុ និងថែមទាំងអាចជួយទាញយកលាភសំណាងចូលមកថែមទៀតផង។

ចំពោះការដាក់តាំងរូបសំណាកព្រះសើច ដើម្បីអោយមានប្រសិទ្ធភាពនោះ យើងគួរតែដាក់តាមឆ្នាំកំណើតរបស់ម្ចាស់ផ្ទះដែលជាមេគ្រួសារ ហើយចំណុចដែលអ្នកគួរចៀសវាងមានដូចតទៅ៖

  • ១-ឆ្នាំជូត ហាមដាក់បែរខ្នងទៅទិសខាងត្បូង
  • ២-ឆ្នាំឆ្លូវ ហាមដាក់បែរខ្នងទៅទិសនិរតី
  • ៣-ឆ្នាំខាលហាមដាក់បែរខ្នងទៅទិសនិរតី
  • ៤-ឆ្នាំថោះ ហាមដាក់បែរខ្នងទៅទិសខាងលិច
  • ៥-ឆ្នាំរោង ហាមដាក់បែរខ្នងទៅទិសពាយ័ព្យ
  • ៦-ឆ្នាំម្សាញ់ ហាមដាក់បែរខ្នងទៅទិសពាយ័ព្យ
  • ៧-ឆ្នាំមមី ហាមដាក់បែរខ្នងទៅទិសខាងជើង
  • ៨-ឆ្នាំមមែ ហាមដាក់បែរខ្នងទៅទិសឦសាន
  • ៩-ឆ្នាំវក ហាមដាក់បែរខ្នងទៅទិសឦសាន
  • ១០-ឆ្នាំរកា ហាមដាក់បែរខ្នងទៅទិសខាងកើត
  • ១១-ឆ្នាំច ហាមដាក់បែរខ្នងទៅទិសអាគ្នេយ៍
  • ១២-ឆ្នាំកុរ ហាមដាក់បែរខ្នងទៅទិសអាគ្នេយ៍
Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *