សម្រង់សម្ដីសំខាន់ៗប្រកបដោយគតិបណ្ឌិតដ៏មានអត្ថន័យជ្រាលជ្រៅ

Loading...
Spread the love

១) “សម្រាប់ ភ្នែក ដែល ស្រស់ ស្អាត ចូរ ទុក វា សម្រាប់ មើល ភាព ល្អៗ របស់ អ្នកដទៃ។ សម្រាប់ បបូរមាត់ ដែល ស្រស់ ស្អាត ចូរ ទុក វា សម្រាប់ ពោល តែ ពាក្យសម្ដី ទាំងឡាយ ណា ដែល ល្អៗ។ រីឯ សម្រាប់ តុល្យភាព វិញ ចូរ ដើរ ជាមួយ នឹង ការ យល់ដឹង មួយ ថា អ្នក មិន មែន នៅ តែ ម្នាក់ ឯង នោះ ទេ”។ Audrey Hepburn

២) “ចូរ ប្រុងប្រយ័ត្ន នឹង ចំណេះដឹង ក្លែងក្លាយ ព្រោះ វា មាន គ្រោះថ្នាក់ ជាង ភាព ល្ងង់ខ្លៅ ទៅ ទៀត”។ George Bernard Shaw

៣) “ខ្ញុំ មាន តែ របស់ ៣យ៉ាង ប៉ុណ្ណោះ សម្រាប់ បង្រៀន ដល់ អ្នក វា ជា ភាព សាមញ្ញ អំណត់ អត់ធន់ និង សេចក្ដី សន្ដោស មេត្តា។ របស់ ទាំង ៣ នេះ ហើយ ដែល ជា រតនសម្បត្តិ ដ៏ អស្ចារ្យ បំផុត របស់ អ្នក”។ Lao Tzu

៤) “ដើម្បី ទទួល បាន នូវ ចំណេះដឹង បុគ្គល ម្នាក់ ត្រូវ រៀន សូត្រ។ យ៉ាងណាមិញ ដើម្បី ទទួល បាន នូវ បញ្ញា បុគ្គល ម្នាក់ នោះ ត្រូវ រៀន សង្កេត”។ Marilyn vos Savant

៥) “ច្រក ទ្វារ សម្រាប់ នាំ ទៅ កាន់ ប្រាសាទ នៃ គតិបណ្ឌិត គឺជា ការ ចេះ ដឹង ពី ភាព អវិជ្ជា ល្ងង់ខ្លៅ របស់ ខ្លួនឯង”។ Benjamin Franklin

៦) “ចំណេះដឹង និយាយ ចំណែក ឯ បញ្ញា ជា ការ ស្ដាប់”។ Jimi Hendrix

៧) “បុគ្គល ណា ដែល រស់នៅ ដោយ ចុះសម្រុង ជាមួយ ខ្លួនឯង នឹង រស់នៅ ចុះសម្រុង ជាមួយ ចក្រវាល នេះ”។ Marcus Aurelius

ប្រភព៖ brainyquote.com ប្រែសម្រួល៖ ស្រីពៅ

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *