លំហាត់​ប្រាណ​​​​​​៣​យ៉ាង​​ ជួយ​​​កាត់​បន្ថយ​​ចុក​រោយ​ឆ្អឹង​​ខ្នង​​យ៉ាង​មាន​ប្រសិទ្ធភាព

Loading...
Spread the love

ការ​ឈឺ​ចុក​រោយ​ឆ្អឹង​ខ្នង​ភាគច្រើន​តែង​កើត​មាន​ចំពោះ​មនុស្ស​ក្នុង​វ័យ​ចំណាស់ តែ​ក៏​មិន​ចម្លែក​នោះ​ដែរ​ដែល​មនុស្ស​ក្នុង​វ័យ​ជំទង់​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​នោះ ព្រោះ​អាការ​នេះ​អាច​ជា​លទ្ធផល​មក​ពី​ការ​លើក​របស់​ធ្ងន់ៗ ឬ​ចាប់​ពរ​ក្មេងៗ​ច្រើន​ម៉ោង អង្គុយ​ច្រើន​ម៉ោង ដែល​សកម្មភាព​ទាំងនេះ​បាន​ទាញ​សាច់ដុំ​ខុស​ពី​ធម្មតា ហើយ​ក៏​បង្ក​ជា​ការ​រលាក​ដល់​សាច់ដុំ ដែល​នាំឲ្យ​អ្នក​ទទួល​អារម្មណ៍​ថា​ឈឺ​ចុក​រោយ​រកាំ​នៅ​ត្រង់​ឆ្អឹង​ខ្នង​របស់​អ្នក​នេះ​ឯង។ ប៉ុន្តែ​អាការ​នេះ​ក៏​អាច​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ឡើង​ទម្ងន់​របស់​អ្នក ដែល​បណ្ដាល​ឲ្យ​ខូច​ទ្រង់ទ្រាយ​ឆ្អឹង​របស់​អ្នក​នៅ​ពេល​សាច់ដុំ​និង​សន្លាក់​ត្រូវ​ទ្រ​ទម្ងន់​របស់​អ្នក​ខ្លាំង​ជាង​មុន។ ទោះជាយ៉ាងណា វិធីសាស្ត្រ​ខាងក្រោម​នេះ​នឹង​អាច​ជួយ​ព្យាបាល​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​បាន៖

១) ធ្វើ​លំហាត់ប្រាណ៖ អ្នក​អាច​នឹង​យល់​ថា បើ​អ្នក​ឈឺ​ចុក​រោយ​ខ្នង នោះ​អ្នក​គួរតែ​សម្រាក​និង​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ​វិធី​ដ៏​ប្រសើរ​គឺ​អ្នក​គួរតែ​ធ្វើ​សកម្មភាព​ខ្លះៗ​ទៅវិញ​ទេ ព្រោះ​ថា​ការ​ធ្វើ​សកម្មភាព​ដូចជា​ពត់​ខ្លួន​របស់​អ្នក​យឺតៗ នឹង​ជួយ​កុំ​ឲ្យ​សាច់ដុំ​របស់​អ្នក​រួញ​ចូល​គ្នា ដែល​អាច​សម្រាល​អាការ​ឈឺ​ខ្នង​របស់​អ្នក​បាន។ ដោយឡែក អ្នក​ត្រូវ​ចៀសវាង​សកម្មភាព​ទាំងឡាយ​ណា​ដែល​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​កម្លាំង​សាច់ដុំ​ខ្លាំង និង​ការ​អង្គុយ​ច្រើន​ម៉ោង​ជាប់ៗ​គ្នា​ផង​ដែរ។

២) ទទួលទាន​ផ្លែ​ទំពាំង​បាយ​ជូរ៖ វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​និង​មាន​ប្រសិទ្ធភាព​នោះ​គឺជា​ការ​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ ជាពិសេស​គឺ​ទំពាំង​បាយ​ជូរ​ពណ៌​ក្រហម។ ទំពាំងបាយជូរ​ក្រហម​មាន​អត្ថប្រយោជន៍​ដោយ​វា​នឹង​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​របស់​អ្នក និង​សម្រួល​ដល់​ចរន្ត​ឈាម​របស់​អ្នក ដែល​អាច​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​ឆ្អឹង​ខ្នង​របស់​អ្នក​បាន។

៣) ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​គេង៖ បើ​អ្នក​មាន​ទម្លាប់​គេង​បែរ​ចំហៀង អ្នក​អាច​យក​ខ្នើយ​មក​ដាក់​នៅ​ចន្លោះ​ជើង​របស់​អ្នក ឬ​បើ​អ្នក​គេង​ផ្ងារ​ធម្មតា អ្នក​អាច​ដាក់​ខ្នើយ​នៅ​ក្រោម​ជង្គង់​របស់​អ្នក​បាន។ បែប​នេះ​នៅ​ពេល​អ្នក​ក្រោក​ពី​គេង អ្នក​នឹង​ទទួល​អារម្មណ៍​ថា​បាន​ធូរ​ស្បើយ​ខ្លះៗ​ជាក់​ជា​មិនខាន៕

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *