ហុងស៊ុយ សេះ៨ ខ្លាំងក្លា រហ័សរហួន លឿន វាងវៃ ទាំង៨ទិស

Loading...
Spread the love

បើយើងក្រឡេកមើលនៅតាមជញ្ជាំង ភោជនីយដ្ឋាន សណ្ឋាគារ ឫវីឡា និងកន្លែងសំខាន់ៗ នានាជាច្រើនទៀត យើងនឹងប្រទាក់ភ្នែកជាមួយនឹងគំនូរមួយប្រភេទ គឺរូបសេះ៨ក្បាល។ តើហេតុអ្វីបានជាប្រជាជន និងអភិជនមួយចំនួននិយមបិទរូបសេះ៨ក្បាលនេះម្លេះ?

សេះគឺមានធាតុភ្លើងតាំងពីធម្មជាតិ មានឋានៈទី៧ ប្រចាំរាជវង្សរបស់ស្តេចចិននាសម័យមុន និងគេបានចាត់ចូលក្នុងចំណោមឆ្នាំ ទាំង១២ ផងដែរ។ សត្វសេះតំណាងអោយកម្លាំងខ្លាំងក្លា រហ័សរហូន លឿនវាងវៃ ជាពិសេសតំណាងអោយនាហ្មឺនមន្ត្រីថ្នាក់ខ្ពស់ និងភាពសុខសប្បាយនៅក្នុងជីវិត។

អត្ថន័យរបស់ផ្ទាំងគំនូររូបសេះ៨ក្បាល

ផ្ទាំងគំនូរមួយនេះតំណាងអោយភាពរហ័សរហួន ឈ្លាសវៃ អាចធ្វើដំណើរទៅគ្រប់ទិសទាំង៨ ។ ម្យ៉ាងទៀតរូបនេះតំណាងអោយភាពខ្ពង់ខ្ពស់ រឹងមាំ នាំមកនូវភាពគងវង្សអមតៈ ពិសេសជាងនេះគឺអាចនាំមកនូវភាពជោគជ័យ និងបំណងប្រាថ្នា កើតមានដល់ក្រុមគ្រួសារផងដែរ។

ទីតាំង

កន្លែងដែលស័ក្កិសមសម្រាប់ដាក់រូបគំនូរនេះ គឺនៅតាមជញ្ជាំងមួយណា ដែលងាយអោយអ្នកដទៃមើលឃើញ ពិសេសកន្លែងទទួលភ្ញៀវ កន្លែងអង្គុយលេងជាដើម តែហាមដាក់បែរមុខចេញទីក្រៅផ្ទះ។ សូមដាក់នៅទិសរបស់នាគខៀវ តំណាងអោយភាពមានចលនា ដែលគេមានជំនឿថា មាស ប្រាក់រត់ចូលលឿនដូចសេះផងដែរ។

ប្រភព៖ អត្ថបទដកស្រង់ចេញពីសៀវភៅ អត្ថន័យ និង និមិត្តរូបហុងស៊ុយ

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *