ហុងស៊ុយ ត្រី៩ ជោគលាភ មាសប្រាក់ រកស៊ីមានបាន លុយហូរចូលជារាងរាល់ថ្ងៃ

Loading...
Spread the love

ជាសត្វមួយប្រភេទរស់នៅក្នុងទឹក ដូចនេះត្រីអាចបញ្ជាក់បានពីភាពត្រជាក់ត្រជំរមនា ជាពិសេសត្រីអាចតំណាងអោយការមានបាន និងមានមាសប្រាក់ហូរចូលច្រើន។

និមិត្តសញ្ញាតំណាងត្រី៩

ត្រី៩តំណាងអោយភាពត្រជាក់ត្រជំក្នុងគ្រួសារ។ ម្យ៉ាងទៀតដោយសារតែជនជាតិចិនជឿថាលេខ៩ ជាលេខសំណាង ទើបគេជឿថាត្រី៩ក្បាល ពិតជានាំមកនូវជោគលាភ មាសប្រាក់ រកស៊ីមានបាន លុយហូរចូលជារាងរាល់ថ្ងៃ។

ទីតាំង

ដើម្បីអោយកាន់តែទទួលនូវសុខសិរីសួស្តី ការរកស៊ីកើនឡើងខ្លាំងនោះ អ្នកគួរជ្រើសរើសយកត្រីមាស៩ ទើបជាការប្រសើរ ព្រោះមានពាក្យថាមាសនៅជាមួយ។ ឯកន្លែងសមគួរសម្រាប់ដាក់តាំងនោះគឺកន្លែងទទួលភ្ញៀវ និងបន្ទប់ការិយាល័យជាដើម។ ម្យ៉ាងទៀតមុនហ្នឹងបិទរូបនេះនៅកន្លែងណាមួយ អ្នកត្រូវតែពិចារណាអោយហ្មត់ចត់ ពិសេសត្រូវដាក់អោយចំទិសរបស់នាគខៀវ។

តើយើងអាចដឹងទិសនាគខៀវបានយ៉ាងដូចម្តេច?

សូមអ្នកឈរនៅក្នុងផ្ទះ ហើយបែរមុខទៅក្រៅផ្ទះ នៅខាងឆ្វេងដៃអ្នក គឺនាគខៀវ ឯខាងស្តាំដៃគឺខ្លាស។ លើពីនេះ បើយើងដាក់ត្រឹមត្រូវតាមក្បួនហុងស៊ុយ នោះវានឹងធ្វើអោយអ្នកជួបតែភាពរីកចម្រើនរុងរឿងក្នុងគ្រួសារ ផ្ទុយទៅវិញ បើដាក់ខុសទីតាំងវិញនោះ វានឹងនាំមកនូវភាពអវិជ្ជមានចូលក្នុងផ្ទះ។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *