អត្ថន័យរូបសំណាកអណ្តើក និង វិធីដាក់តាំង ដើម្បីនាំ ភាពយូរអង្វែង អាយុយឺនយូរ

Loading...
Spread the love

ជាទូទៅបណ្តាប្រជាជនភាគច្រើន ដែលកំពុងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ពិសេសខ្មែរយើងតែម្តងគឺតែងតែគោរពនិងមានជំនឿយ៉ាងខ្លាំងចំពោះសត្វអណ្តើក។ អាស្រ័យហេតុនេះហើយ នៅពេលគេចាប់បានសត្វអណ្តើក គឺតែងតែយកទៅលែងនៅក្នុងស្រះ ជាពិសេសគឺស្រះក្នុងវត្តតែម្តង។ នេះដោយសារគេយល់ថាសត្វអណ្តើក គឺជាសត្វដែលមានអាយុវែងជាងគេក្នុងបណ្តាសត្វទាំងឡាយ ម្យ៉ាងទៀតគឺសត្វអណ្តើកតំណាងភាពយឺនយូរ អាយុវែង ឫជីវិតអមតៈ។ ហេតុដូច្នេះហើយ ឋានៈរបស់សត្វអណ្តើក ត្រូវគេចាត់ទុកថាជាសត្វ ដែលមានបុណ្យបារមី គួរទុកជាទីគោរពសក្ការៈបូជា។ លើសពីនេះទៅទៀតនោះតួនាទីនៃសត្វនេះក៏ត្រូវគេលើកតម្កើងអោយស្មើនិងព្រះអាទិទេពផងដែរ។ ម្យ៉ាងទៀងដោយសារតែសត្វនេះមានជើងបួន អាចរស់នៅក្នុងទឹកក៏ដូចជារស់នៅលើគោក ទើបសត្វអណ្តើកត្រូវគេតំណាងអោយភពផែនដី ឫស្ថិរភាពនៃដែនដីទាំងមួល។ អាស្រ័យហេតុនេះហើយទើបជនជាតិខ្មែរ និយមលែងសត្វអណ្តើកក្នុងស្រះ បឹង ឫទន្លេ ព្រោះវាមិនគ្រាន់តែនាំមកនូវកុសលផលបុណ្យ ប៉ុណ្ណោះទេ តែថែមទាំងអាចជម្រះចិត្តអោយជ្រះស្រឡះបានទៀតផង ទន្ទឹមនឹងនេះដែរក៏គេមានជំនឿថា អាចធ្វើអោយអាយុវែង ចំពោះអ្នកដែលលែងសត្វអណ្តើកនោះទៀតផង។

អត្ថន័យនិងនិមិត្តសញ្ញាសត្វអណ្តើក

បើតាមក្បួនតម្រាចិន រូបសំណាកសត្វអណ្តើក តំណាងភាពយូរអង្វែង អាយុយឺនយូរ មានជីវិតជាអមតៈ មានភាពអត់ធ្មត់ ម៉ឹងម៉ាត់ តស៊ូ មិនរួញរារាល់ឧបសគ្គទាំងឡាយដែលនៅរារាំងចំពោះមុខ។ ម្យ៉ាងទៀត ថែមទាំងជួយអោយអ្នកដែលយករូបសំណាកមកតាំងក្នុងផ្ទះ ឫការិយាល័យមានអារម្មណ៍ស្រស់ស្រាយ ចិត្តត្រជាក់ មានអធ្យាស្រ័យល្អថែមទៀត។

ទីតាំង

ប្រសិនបើយើងចង់ទទួលបាននូវភាពត្រជាក់ត្រជំក្នុងគ្រួសារ និងមានអាយុយឺនយូរនោះ យើងគប្បីដាក់រូបសំណាកនេះនៅទិសខាងត្បូងឫទិសអាគ្នេយ៍ ព្រោះនេះជាទិសនៃកិត្តិយសនិងកេរិ៍ឈ្មោះ។ អ្នកក៏អាចដាក់នៅមុខជំនាងផ្ទះ ដើម្បីដេញឧបទ្រពចង្រៃចេញ ហើយនាំមកនូវលាភសំណាង ភាពរីកចម្រើន រុងរឿងចូលក្នុងផ្ទះ តែហាមដាច់ខាតមិនត្រូវដាក់លើហ៊ឹងទេ) ។ ផ្ទុយទៅវិញ បើយើងដាក់ខុសទីតាំងនោះជាមូលហេតុនាំអោយអ្នកអាចជួបរឿងមិនសូវល្អក៏អាចថាបាន។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *