អត្ថន័យរូបសំណាកនាគរាជ និង វិធីដាក់តាំង ដើម្បីនាំ លាភសំណាង មាសប្រាក់ អំណាច

Loading...
Spread the love

អត្ថន័យនិងនិមិត្តរូបនាគរាជ បើយោងតាមឯកសារទំនៀមទំលាប់នៃវប្បធម៌ប្រទេសចិន បានកត់ត្រាទុកថា សត្វនាគរាជ គឺជាសត្វដែលមានថាមពល និងសមត្ថភាពអង់អាចក្លាហាន អាចគ្រប់គ្រងលើអ្វីៗបាន។ ម្យ៉ាងអាចហៅខ្យល់ ភ្លៀង ទឹក និងពពក បានយ៉ាងសេរីតាមអំពើចិត្ត។ ដោយសារតែហេតុនេះ ទើបគេមានជំនឿថា ការយកសត្វនាគរាជមកដាក់តាំង នៅក្នុងគេហដ្ឋាន ឫកន្លែងធ្វើការ ជាការល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ឫម្ចាស់ក្រុមហ៊ុនដែលប្រកបការងារមុខជំនួញជួយដូរ ពាក់ពន្ធ័ ទៅនឹងផ្នែកកសិកម្ម។ ជាងនេះទៅទៀត នាគរាជក៏ត្រូវគេមានជំនឿថា ជាសត្វដែលនាំមកនូវលាភសំណាង ភាពជោគជ័យរុងរឿង និងផ្តល់នូវភាពចម្រុងចម្រើនទៀតផង។ លើសពីនេះ ប្រសិនយករូបនាគរាជដែលមានកាន់ត្បួងគ្រីស្ទាស់ ឫពាំគុជ នៅក្នុងមាត់ ឫក៏នៅកក្រោមក្រញាំជើង មានដាក់ក្នុងផ្ទះ ឫការិយាល័យធ្វើការ នោះមិនមែនត្រឹមតែនាំមកនូវថាមពល និងអំណាចតែប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវលុយកាក់ មាសប្រាក់ និងជោគវាសនាល្អថែមទៀតផង។ ជាធម្មតារូបសំណាកសត្វនាគរាជនេះគឺមាន ៣ពណ៏ គឺពណ៏ក្រហម បៃតង(ខៀវ) និង ពណ៏មាស។ ក្នុងចំណោមនោះ នាគរាជពណ៏ក្រហម ជានិមិត្តរូបតំណាងអោយថាមពល សំណាង ក្តីរំភើប និងភាពខ្លាំងក្លា។ ចំណែកពណ៏បៃតង តំណាងអោយសំណាងល្អ ភាពរីកចម្រើនរុងរឿង និងសុភមង្គលក្នុងគ្រួសារ។ ចំណែកពណ៏មាសវិញ គឺនាំមកនូវទ្រព្យសម្បត្តិ អំណាច និង ភាពសម្បូរសប្បាយព្រមទាំងសេចក្តីសុខ។

តើគួរដាក់តាំងរូបសំណាក ឫផ្ទាំងគំនូរសត្វនាគរាជនៅទីណាទើបល្អ?

ការរកទិសដៅ និងទីតាំងក្នុងការដាក់តាំងរូបនាគនេះគឺជាកត្តាសំខាន់និងចាំបាច់បំផុត ពីព្រោះបើយើងដាក់ត្រូវតាមក្បួនហុងស៊ុយ នោះនឹងនាំមកនូវលាភសំណាង ជោគជ័យ និងអ្វីៗដូចដែលយើងបានប៉ងប្រាថ្នាទុក ផ្ទុយទៅវិញ ប្រសិនបើជាដាក់កន្លែងខុសវិញ នោះអាចនាំមកនូវផលអវិជ្ជមានដល់ម្ចាស់ផ្ទះ ឫការិយាល័យអ្នកទៅវិញទេ។

សត្វនាគមានពីរប្រភេទសម្រាប់ដាក់តាំងៈ

  • នាគពណ៏បៃតងត្រូវដាក់តាំងនៅទិសខាងលិច ព្រោះជាជ្រុងនៃការឧបត្ថម្ភ។
  •  នាគពណ៏ក្រហម ឫពណ៏មាស ត្រូវដាក់នៅទិសខាងត្បូង ព្រោះជាជ្រុងនៃ អាពាហ៍ពិពាហ៍។

សូមបញ្ជាក់ថា នៅក្នុងតាមលំនៅដ្ឋាន យើងអាចដាក់បែរមុខទៅខាងណាក៏បានដែរ។ សូមចំណាំថា បើយើងចង់ដាក់រូបនាគពណ៏បៃតង សូមឈរក្នុងផ្ទះ ហើយបែរមុខចេញក្រៅផ្ទះ ខាងឆ្វេងគឺនាគពណ៏បៃតង ឯខាងស្តាំគឺខ្លាស។

កន្លែងមួយចំនួនដែលយើងមិនគួរយករូបសំណាកនាគរាជនេះទៅដាក់តាំងនោះមានដូចជា បន្ទប់ដេក បន្ទប់ទឹក ចំណតរថយន្ត និងបន្ទប់ដាក់អីវ៉ាន់ ពីព្រោះ បន្ទប់តាំងនេះជាបន្ទប់ដែលមិនមានភាព ស្ងប់ស្ងាត់ ជាពិសេសមិនស័ក្តិសម សម្រាប់យករូបសំណាកទៅដាក់នៅទៅនោះឡើយ។ រឺឯបន្ទប់ដែលអាចដាក់រូបសំណាកនាគរាជនេះបាន ហើយស័ក្តិសមបំផុតនោះ គឺបន្ទប់ទទួលភ្ញៀវ។ អ្វីដែលគួរអោយកត់សម្គាល់ទៀតនោះ គឺថានាគរាជនេះមានរហូតដក់ ៩ ប្រភេទ តែយកល្អយើងគួរយកតែ ៥ ប្រភេទបានហើយសម្រាប់ដាក់តាំងនោះ។ ពិសេសនៅពេលដែលយើងយកទៅដាក់តាំងនៅក្នុងគេហដ្ឋាននោះ គឺមិនគួរដាក់អោយខ្ពស់ហួសពីភ្នែកនោះទេ លើសពីនេះទៅទៀត ចូរកុំដាក់មុខនាគរាជ អោយបែរចំមុខបង្អួច ទ្វារ ឫនៅជាប់ជញ្ជាំងពេក។ ចំណែកឯទិសដែលល្អសម្រាប់ដាក់តាំងរូបនាគនេះ គួរដាក់នៅខាងជើង ដើម្បីទាញយកភាពជោគជ័យ។ ទិសខាងកើត ជួយរកលាភផ្នែកលុយកាក់មាសប្រាក់ រីឯទិសដែលមិនសូវល្អ គឺទិសខាងកើត ឆៀងខាងជីង និងទិសខាងត្បូងឆៀងខាងលិច ពីព្រោះទិសនេះអាចនាំមកនូវផលអវិជ្ជមាន។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *