អត្ថន័យ និង និមិត្តរូបហុងស៊ុយ ភាគ១ ហុងស៊ុយ និងជំនឿ

Loading...
Spread the love

ហុងស៊ុយគឺជាអ្វី?

ហុងស៊ុយ ប្រែតាមភាសាចិនមានន័យថា ខ្យល់ និងទឹក (ហុង ប្រែថាខ្យល់ ហើយស៊ុយ ប្រែថាទឹក)។ វត្ថទាំង២ នេះសុទ្ធតែមានប្រយោជន៍ដល់ជីវិតមនុស្ស សត្វ ធម្មជាតិយ៉ាងច្រើនលើសលុប ឬអាចនិយាយបានថា ហុងស៊ុយគឺជាសិល្បៈមួយនៃការប្រើប្រាស់យ៉ាងរលូនជាមួយនឹងធម្មជាតិ។ បើយោងតាមជំនឿតាំងពីបុរាណមក ហុងស៊ុយគឺជាចំណែកមួយដ៏សំខាន់នៃការអភិវឌ្ឍជីវិតរបស់មនុស្សជាតិ និងផ្តល់នូវឱកាសដ៏ល្អក្នុងការទាញយកភាពសម្បូរសប្បាយ ព្រេងសំណាង ទ្រព្យសម្បត្តិ លាភសក្ការៈ ចូលក្នុងគេហដ្ឋាន ការិយាល័យ និង រកស៊ីកាន់តែរីកចម្រើនរុងរឿងទ្វេដង។ ហុងស៊ុយ ចែកចេញជា ៦ ក្រុម គឺ ក្រុមសត្ថ វត្ថុ តួអក្សរ ដំណាំផ្លែឈើឬបន្លែ អាទិទេព និងរបស់របរផ្សេងៗ។

ដើមកំណើតហុងស៊ុយ

ហុងស៊ុយមានដើមកំណើតតាំងពីឆ្នាំ4477 មុនគ្រិស្តសករាជមកម៉្លេះ គឺស្ថិតនៅក្នុងសម័យ ហ៊ក ហ៊ីស៊ីដែលពេលនោះ ចាប់ផ្តើមមានការប្រើប្រាស់គ្រឿងសម្គាល់ទិសទាំង៨ ពីសំណាក់គ្រូងហុងស៊ុយមួយចំនួន។ បន្ទាប់មកនៅសម័យ អ៊ិង ទី នាឆ្នាំ 2697 មុនគ្រិស្តសករាជ និមិត្តរូបប្រាប់ទិសក៏មានវត្តមានឡើង ក្នុងគោលបំណងជួយប្រាប់ទិស និងហេតុភេទផ្សេងៗ។

នាឆ្នាំ2205មុនគ្រិស្តសករាជ ក្នុងសម័យ ហេ អ៊ូ គ្រោះទុរ្ភិក្សបានកើតឡើង ទើបជនជាតិចិនសម្រេចចិត្ត យកនិមិត្តរូបប្រចាំទិសទាំង៨ មកប្រើប្រាស់ក្នុងគោលបំណងបំបាត់នូវគ្រោះទាំងនោះ។ ទីបំផុតអ្វីដែលពួកគេយកមកប្រើប្រាស់ពិតជាទទួលបានជោគជ័យ ដូចអ្វីដែលបានប្រាថ្នាមែន។ តាំងពីនោះមក ប្រជាជនក៏ចាប់ផ្តើមជឿជាក់ទៅលើឧបករណ៍នេះយ៉ាងខ្លាំង។ ក្រោយមកទៀតនៅឆ្នាំ 1134 មុនគ្រិស្តសករាជ ក៏មានការចាប់ផ្តើមរួបរួមរបស់ទាំងនោះជាគូៗ អោយគ្រប់៦៤គូរ រហូតក្លាយជារបស់ដែលគេនិយមយកដាល់នៅក្នុងផ្ទះ ដើម្បីបណ្តេញគ្រោះកាចទាំងឡាយ។ នៅសម័យ ហាំង ហ្កូវចូវ ឆ្នាំ 206 មុនគ្រិស្តសករាជ ក្បួនហុងស៊ុយ ក៏មានវត្តមានជាបន្តបន្ទាប់។ សម័យនេះដែរ គឺកើតមានការដណ្តើមអំណាចគ្នារវាងអធិរាជ ឡៅ បុ័ង និងអធិរាយហ័ង អ៊ូ។ អធិរាជហ័ង អ៊ូ មានមេទ័ពធំឈ្មោះ ឈិន ស៊ី និងគ្រូហុងស៊ុយ ទៀវ លៀង ប្រចាំនគរ បានប្រើវិជ្ជាហុងស៊ុយ បញ្ចុះមន្តអាគមសាងសង់ផ្នូរ ធ្វើអោយអធិរាជ ឡៅ បុ័ង ដែលអតីតជាអ្នកពនេចរគ្មានគោលដៅ ចាញ់យ៉ាងអាម៉ាស។ តាំងពីពេលនោះមក ក្បួនហុងស៊ុយកាន់តែល្បីល្បាញខ្លាំងឡើងៗជាលំដាប់។ តែពេលនេះ គេកំណត់អោយប្រើប្រាស់ហុងស៊ុយ បានតែអ្នកមានមុខមាត់អំណាចបុណ្យសក្តិតែប៉ុណ្ណោះ ដូចជាព្រះមហាក្សត្រ នាហ្មឺន សព្វមុខមន្ត្រីជាដើម។

សម័យម៉េង ថៃចូវ រាជវង្សមីង គ្រិស្តសករាជ 1368 កើតមានសង្រ្គាមដណ្តើមអំណាចរវាង តាំ អ៊ុយលៀង ជាមួយនឹង ជូ ងួនជៀង និង ឡៅ បិះអ៊ុង ដែល កុង ស៊ុន ជាអ្នកនាំពាក្យអោយ ជូ ងួនជៀង និងឡៅ បិះអ៊ុង ជួយជ្រោមជ្រែងរហូតធ្វើអោយ ជូ ងួនជៀង សម្រេចបានកិច្ចការធំ ដោយវិធីសង់ផ្នូរតាមក្បួនហុងស៊ុយ។ តែក្រោយមកសម័យនេះត្រូវ មែនជូ ផ្តួលរំលំ ដោយសារសាងសង់ផ្នូរ ដូចគ្នាផងដែរ និងក្រោយមកទៀត ក្រុមនេះក៏ត្រូពួក ស៊ុន យ៉ាតសេន ផ្តួលរំលំដោយការសាងសង់ផ្នូរបញ្ចុះមន្តអាគមន អូមអាមនេះដែរ។ ក្រោយមកក្បួនហុងស៊ុយក៏បានចាប់ផ្តើមមានការពេញនិយមបំផុត ពីសំណាក់ប្រជាជននាសម័យនោះរហូតមកដល់បច្ចុប្បន្ន។

ក្បួនហុងស៊ុយ ប្រកបទៅដោយរូបមន្ត៤ យ៉ាងគឺ ១ ជ័យភូមិ ២ រាសី ៣ ទិស និង ៤ ពេលាល្អ។ ទាំងនេះចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជានិច្ច បើខ្វះចំណុចណាមួយនៃវត្ថុទាំង៤នេះមានន័យថាក្បួនហុងស៊ុយមិនសូវមានប្រសិទ្ធភាពឡើយ។

ហេតុអ្វីបានជាចាំបាច់ប្រើប្រាស់ហុងស៊ុយ

ជនជាតិចិន និងប្រជាជនអាស៊ី គឺនិយមប្រើហុងស៊ុយ ដោយសារតែពួកគេចង់ទទួលបានលាភសំណាង លាភសក្ការៈ ការជួយជ្រោមជ្រែងពីអ្នកដទៃ ធ្វើអោយគេមានការអាណិតអាសូរ មានជោគជ័យក្នុងការងារ ទទួលបានសុភមង្គល រកស៊ីមានបាន រស់នៅត្រជាក់ត្រជំ លើករាសី បង្កើនការស្រលាញ់រាប់អាន សុខភាពល្អ និងមានអាយុយឺនយូរជាដើម។ ចំពោះអ្នកដែលមានរាសីខ្ពស់ស្រាប់ ហើយគេប្រើហុងស៊ុយក្នុងគោលបំណងលើកកម្ពស់រាសីបន្ថែមជាពិសេសកាន់តែធ្វើអោយអ្វីៗ ដំណើរការទៅមុខកាន់តែប្រសើរឡើង និងថែមទាំងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ រីឯអ្នកដែលមិនមានហុងស៊ុយ ឫមិនសូវមានហុងស៊ុយ គេប្រើប្រាស់ក្នុងគោលបំណងបណ្តេញឧបទ្រពចង្រៃ កម្ចាត់ភាពហ្មងសៅ ទុក្ខកង្វល់ និងទាញយកនូវភាពសប្បាយរីករាយ លាភសក្ការៈ សំណាងល្អ ជួយលើករាសី ប្រកបការរកស៊ីអោយមានដំណើរការរលូនទៅមុខជាលំដាប់។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *