ចំណាយទាបជាងចំណូល

Loading...
Spread the love

រាល់ការចំណាយគ្រប់បែបយ៉ាង ត្រូវធ្វើឡើងអោយសមស្របទៅនឹងប្រាក់ចំណូលរបស់យើង។ អ្នកដែលមានប្រាក់ចំណូលខ្ពស់ អាចចំណាយលើសអ្នកមានប្រាក់ចំណូលទាប។ អ្នកខ្លះមានប្រាក់ចំណូលទាប តែចាយវាយដូចជាអ្នកមានប្រាក់ចំណូលខ្ពស់ទៅវិញ។

ជាគោលការណ៍ទូរទៅ រាល់ការចំណាយទាំងអស់ត្រូវតែទាបជាងចំណូលដាច់ខាត។ ចំណាយអាចស្មើនឹងចំនួន 50 ភាគរយ 60 ភាគរយ ឬច្រើនជាង ឬតិចជាងនេះ ទៅតាមការចាំបាច់របស់យើង។ ការចំណាយអោយទាបជាងចំណូលនេះ ទើបធ្វើអោយលុយកាក់យើងមានការកើនឡើង។ កាលណាយើងមានលុយកាក់នៅនឹងខ្លួនច្រើន យើងអាចយកលុយនេះទៅធ្វើអ្វីផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតបាន ឬយកទៅវិនិយោគធ្វើអ្វីមួយផ្សេងទៀត ដើម្បីបង្កើតប្រាក់ចំណូលមួយទៀត។

អ្នកដែលចំណាយលើសចំណូល អ្នកនោះនឹងមានវិបត្តិលុយកាក់ជាប្រចាំ ហើយធ្វើអោយជីវិតជួបការលំបាកយ៉ាងខ្លាំង ហើយពេលខ្លះរុញជីវិតអោយធ្លាក់ទៅក្នុងភាពក្រីក្រ និងលំបាកលំបិន។ ដើម្បីចៀសវាងវិបត្តិលុយកាក់នេះ យើងត្រូវព្យាយាមត្បិតត្បៀតចំណាយអោយនៅទាបជាងប្រាក់ចំណូល។

ការចំណាយត្រូវតែទាបជាងចំណូល ព្រោះលុយដែលនៅសល់សំរាប់ដោះស្រាយចំណាយចៃដន្យនានា ដែលកើតឡើង ដែលយើងមិនដឹងជាមុន ដូចជា មានជំងឺយប់ព្រលប់ គ្រោះថ្នាក់ ឬជួយសាច់ញាតិ ដែលមានគ្រោះអាសន្នធ្ងន់ធ្ងរ។ល។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *