ហុងស៊ុយ : ហៅ​ប្រាក់​ ចូល​ហោប៉ៅ ​តាម​ក្បួន​ហុងស៊ុយ​

Loading...
Spread the love

(យល់ដឹង)៖ អ្នកណាក៏ចង់ឱ្យខ្លួនឯងមានប្រាក់កាសច្រើន ឬយ៉ាងហោចណាស់ក៏មានប្រាក់ចាយវាយពេញដៃដែរ ។ ប៉ុន្តែសមត្ថភាពរកប្រាក់ខុសៗពីគ្នា ។ ក្រៅពីសមត្ថភាពការងារហុងស៊ុយសម្រាប់ការហៅប្រាក់ចូលហោប៉ៅ ជាចំណុចមួយដែលគេជឿជាក់ថា មិនចាញ់គ្នាប៉ុន្មានឡើយ ។

ប្រសិនបើអ្នកចង់ហៅប្រាក់ចូលឱ្យកាន់តែច្រើន អ្នកអាចសាកល្បងដូចខាងក្រោម៖

– ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀបកុំបណ្តោយឱ្យរបស់របរគរចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការហើយ គួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែងឱ្យបានត្រឹមត្រូវ ។ សូមកុំទុករបស់រាយប៉ាយលើតុ ឬក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រពចង្រៃ។

– កាបូបប្រាក់ដែលចាស់ហើយគួរផ្លាស់ប្តូរថ្មីកុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយជាដាច់ខាត ។ យកល្អការប្រើកាបូបប្រាក់ គួរប្រើពណ៌ក្រហម ព្រោះតាមហុងស៊ុយចិន ពណ៌នេះជាពណ៌ល្អលើសគេ និងជាពណ៌ចម្រុងចម្រើនទៀតផង ។

ចំពោះប្រាក់កាស គួរដាក់ឱ្យមានរបៀបនិងមិនគួរញាត់ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាត់ញក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ ។

– ព្យាយាមនៅក្បែរទឹកឱ្យបានច្រើននេះមិនមែនមានន័យថា ឱ្យលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការទៅក្បែរបន្ទប់ទឹកទេ គ្រាន់តែឱ្យរកទូកញ្ចក់ដាក់ត្រីមកដាក់ឱ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាពទឹកមកបិទលើជញ្ជាំងផ្ទះក៏បានដែរ ។

– រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬក៏ដាក់នៅលើតុបើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះមកដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា ។

– ជួសជុលកន្លែងខូចខាតត្រង់បរិវេណផ្ទះឱ្យស្អាតជានិច្ចត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុកចោលនាំតែអពមង្គល ។ ពិសេសត្រង់ពិតានដែលធ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញាប់ជួសជុល ព្រោះគេជឿថា នឹងធ្វើឱ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ ។
– ពណ៌នាំជោគលាភពណ៌ទាំងនោះមានដូចជាពណ៌បៃតង ពណ៌ក្រហម ឬពណ៌ស្វាយ ដែលសុទ្ធតែជាពណ៌ហៅជោគលាភ និងប្រាក់កាសចូលមកបានទាំងអស់ ។ ពណ៌ទាំងអស់នោះអាចប្រើលាប ឬរបស់តុបតែងផ្ទះក៏បានទទួលលទ្ធផលដូចគ្នាដែរ៕

ប្រភព៖ CEN

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *