លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​

Loading...
Spread the love

លក្ខណៈ បុរស គ្រប់ លក្ខណ៍
បុរស ដែល ប្រកប ដោយ លក្ខណៈ ២៦ យ៉ាង ហៅថា ប្រុស គ្រប់ លក្ខណ៌ គឺៈ

 1. ឧស្សាហ៍ ខ្នះខ្នែង ធ្វើ ការ រៀនសូត្រ មិន ប្រកាន់ ខ្លួន
 2. មិន ចេះលួច ប្លន់ កេង កិប ឆរបោក
 3. មិន ឈ្លានពាន ចំពោះ កូន ប្រពន្ធ អ្នកដទៃ
 4. មិន រំភើប ញាប់ ញ័រ ភ័យ អរ ផ្តេសផ្តាស
 5. មិន កុហកភូត ភរ ឲលើស ពីការពិត
 6. មិន និយាយ ត្រាប់ ឲ អៀន ខ្មាស់
 7.  បាន ឮ ដំណឹង ហើយ វិនិច្ឆ័យ សិន ទើប ជឿ ជា ក្រោយ
 8. ធ្វើ ការ មិន រួស រាន់ ពេក មិន យឺត យូរ ពេក
 9. មិន ចេះ និយាយ បំភ្លើស សើច លេង
 10. ចេះ ទទួល ភ្ញៀវ ពន្លឺ មិន លាក់ មុខ
 11. មាន ថ្នាំ កែ រោគ បំរុង ទុក មិន ឲខ្វះ ពេល ត្រូវ ការ
 12. មិន ប្រាប់ ការសម្ងាត់ ដល់ អ្នក ដទៃ
 13. មិន ផ្ញើរបស់ ទុក នឹង បុគ្គល មិន គួរ ផ្ញើ
 14. មាន ចិត្ត អត់ធន់ តស៊ូ មិន ញ៉ាក
 15. មាន ភក្តី ភាព ចំពោះ ចៅហ្វាយ នាយ
 16. មិន ចេះ ឡឹក ឡក់ ចំពោះ ស្រី ក្រមុំ
 17. ស្គាល់ ចំនេញ ស្គាល់ ខាត
 18. រក ប្រដាប់ តុប តែង ខ្លួន ឲ ភរិយា បុត្រ ធីតា និង ខ្លួនឯង
 19. មិន ទិញ ជឿ នូវ របស់ ប្រើ ប្រាស់ គ្រប់ យ៉ាង
 20. ដឹង គុណ តប គុណ សរសើរ គុណ នៃ អ្នក មាន គុណ
 21. គោរព តាម ឱវាទ មាតា បិតា ញាតិមិត្រ និង អ្នក ប្រាជ្ញ
 22. ចេះ អត់ ទ្រាំ ស្តាប់ នូវ ពាក្យ ដែល គេ ស្តី បន្ទោស ប្រដៅ
 23. មាន កាយ វាចា សមរម្យ មិន ឆ្គង
 24. ឲ្យ ដំណឹង មនុស្ស ក្នុង ផ្ទះ ហើយ ទើប ចេញ ទៅ
 25. ចេះ វាយ ប្រដៅ កូន ដោយ រំពាត់ យ៉ាង តូច
 26. ខឹង ឆាប់ បាត់ មិន ចង កំហឹង ទុក៕

បុរស ដែល ប្រកប ដោយ លក្ខណៈ គ្រប់ ពេញ ទាំង ២៦ ហៅ ថា ប្រុស គ្រប់ លក្ខណ៍ បើ មិន ពេញ លេញ ទេ មាន ខ្វះ ខាតខ្លះ ហៅ ថា ប្រុស ខាត លក្ខណ៍ បើ មាន តែ ត្រង់ នេះ ខ្លះ ត្រង់ នោះ ខ្លះរដាច់ រដោច ហៅ ថា ប្រុស ដាច់ លក្ខណ៍ ឬ អា កំបាក់ ទន្សា។

(ដក ស្រង់ ចេញ ពី សៀវភៅ សុជីវធម៌ ប្រចាំ គ្រួសារ ដោយ លោក សុង ស៊ីវ )

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *