មុខរបរ

Loading...
Spread the love

ដើម្បីអោយយើងអាចមានប្រាក់ចំណូលជាប្រចាំ យើងត្រូវតែមានមុខរបរមួយពិតប្រាកដជាមុនសិន ទោះជាមុខរបរនោះតូចតាចក៏ដោយ។ មុខរបររបស់យើងអាចជាអ្នករកស៊ីធ្វើការអង្គការ ជាអ្នករាជការ ធ្វើស្រែចំការ ចិញ្ចឹមមាន់ ទា ជ្រូក ឬជាអ្នកប្រកបមុខរបរសុចរិតផ្សេងៗទៀត។ មុខរបរនេះនឹងផ្តល់ប្រាក់ចំណូលអោយយើង ទោះជាតិច ឬច្រើនក៏ដោយ វាទុនជីវិតរបស់យើង។ មុខរបរតូចក៏ដោយ ធំក៏ដោយ ត្រូវធ្វើតាមលទ្ធភាពរបស់យើង តែរឿងដែលសំខាន់គឺចេះគ្រប់គ្រង និងចាត់ចែងលុយកាក់អោយមានប្រសិទ្ធភាពប៉ុណ្ណោះ។
ការរកការងារធ្វើ ឬការបង្កើតមុខរបរ ជារឿងសំខាន់ បំផុតក្នុងជីវិត។ បើយើងមិនប្រឹងប្រែងរកការងារធ្វើទេ យើងមិនអាចជួយជីវិតយើងបានទេ។ ម្យ៉ាងទៀត នៅពេលដែលមានមុខរបរហើយ ត្រូវចេះខិតខំប្រឹងប្រែងធ្វើការ កុំអោយបាត់បង់ទៅវិញអោយសោះ។ បើយើងគ្មានមុខរបរទេ យើងក៏គ្មានប្រាក់ចំណូលដែរ។ នៅពេលមានមុខអាជីពហើយ ត្រូវចេះអភិវឌ្ឍខ្លួនឯងឡើង កុំអោយនៅដដែល ត្រូវចេះរៀនសូត្របន្ថែម ដើម្បីអោយឋានៈការងារយើងកាន់តែរីកចំរើនឡើង។
ចំពោះអ្នកបើកមុខរបររកស៊ី ត្រូវចេះពង្រីកមុខរបស់ខ្លួន បន្ថែមទៀតជារៀងរាល់ឆ្នាំ ដើម្បីអោយប្រាក់ចំណូលរបស់យើងកើនឡើងថែមទៀត។ នៅពេលមានប្រាក់ចំណូលហើយ យើងត្រូវចេះត្បិតត្បៀតការចំណាយ។ បើមានប្រាក់ចំណូលហើយ ខ្វះការសន្សំសំចៃ នោះជីវិតយើងក៏មិនរុងរឿងដែរ។
ដើម្បីអោយយើងអាចសន្សំលុយកាក់បាន យើងត្រូវមានមុខរបរ ឫការងារធ្វើនៅក្នុងជីវិត។ ពេលមានប្រាក់ចំណូលហើយ យើងត្រូវចេះចាត់ចែងប្រាក់ចំណូលនេះអោយបានល្អ ដើម្បីអោយយើងអាចបង្កើនប្រាក់ចំណូលបន្ថែមទៀត។
បើអាចធ្វើទៅបាន គឺត្រូវជ្រើសរើសមុខរបរណាដែលងាយរកប្រាក់ចំណូល ហើយចំណាយដើមទុនតិច និងមិនល្មើសច្បាប់។ ត្រូវចងចាំថាការបង្កើតមុខរបរជាការងាយទេ តែការរក្សាមុខរបរនោះអោយមានដំណើរការទៅមុខ និងរីកចំរើនគឺជាការលំបាក។
ដូចនេះមុននឹងសម្រេចចិត្តប្រកបមុខរបរអ្វីមួយ ត្រូវសិក្សាអោយបានម៉ត់ចត់ និងត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការខាតទុន ក៏ដូចជាការបរាជ័យក្នុងមុខរបរ។

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *