ប្រទាល​ នាំ​លាភ​សំណាង​ និងជួយ​លើក​រាសី

Loading...
Spread the love

ការ​លូត​លាស់​ល្អ​របស់​វា​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស ការ​ធុញ​ថប់ ភាព​ច្របូក​ច្របល់​ និង​គ្រោះថ្នាក់​ចង្រៃ​ទាំង​ឡាយ។ បើ​រុក្ខជាតិ​នោះ​វា​ចេញ​ផ្កា​ហើយ​ផ្តល់​ជា​ផ្លែ​ទៀត​នោះ វា​ធ្វើឱ្យ​ហុង​ស៊ុយ​នៅ​ក្នុង​គេហដ្ឋាន គឺ​កាន់តែ​ល្អ។ រុក្ខ​ជាតិ សម្រាប់​ដាំ​ក្នុង​គេហដ្ឋាន​ដែល​គេ​និយម​និង​មាន​ជំនឿ​នោះ​មាន​ដូចជា៖
– ប្រទាល​គជ់៖ គឺជា​ប្រភេទ​ប្រទាល​ដែល​គេ​តែងតែ​ហៅ​ថា ដើម​លុយ។ វា​ គឺជា​រុក្ខជាតិ​ដែល​នៅ​ក្នុង​ប្រទេស​ចិន គេ​តែង​តែ​ដាំ​លម្អ​នៅ​មុខ​ទ្វារ​នៃ​ភោជនីយដ្ឋាន ឬក៏​ហាង​លក់​អីវ៉ាន់ ព្រោះ​វា​មាន​ឥទ្ធិពល​ទាក់​ទាញ​មនុស្ស​ឱ្យ​ចូល​មក​ក្នុង​ហាង​ និង​ជួយ​ការ​ពារ​រឿង​អាក្រក់​បាន​ទៀត​ផង។

– ប្រទាល​បាទី​ព្រះ៖ គឺជា​ប្រភេទ​ប្រទាល​ម្យ៉ាង​ដែល​គេ​មាន​ជំនឿ​ថា មាន​ថាមពល​កំចាត់​ភាព​អពមង្គល​ដោយ​ស្លឹក​របស់វា​នីមួយៗ​មាន​រាង​ស្រួច​៥​មុំ ដែល​វា​តំណាងឱ្យ​ទឹក ភ្លើង ដី ឈើ និង​លោហៈ។ បើ​សិន​ជា​វា​ដុះ​លូត​លាស់​មក​ល្អ​ហើយ​មាន​ស្លឹក​ពណ៌​បៃតង​ស្តើង​ច្រើន គឺ​អាច​បញ្ជាក់​ថា ហុង​ស៊ុយ​ល្អ។ ចំណែក​ស្លឹក​ដែល​មាន​ពណ៌​បៃតង​ចាស់​សមាជិក​ចាស់ទុំ​នៅ​ក្នុង​គ្រួសារ​មាន​សេចក្តី​សុខ​សាន្ត​ធម្មតា។

– ដើម​ចេក​តឿ៖ គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​គេ​ដាំ​នៅក្នុង​គេហដ្ឋាន ព្រោះតែ​គេ​មាន​ជំនឿ​ថា​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​នាំ​ឱ្យ​រាសី​នៅ​ក្នុង​ផ្ទះ​កាន់​តែ​ល្អ​ឡើង។

– ប្រទាល​មកុដ​ប្រាក់៖ គឺជា​ប្រទាល​មួយ​ប្រភេទ​ដែល​មាន​ដើម​ និង​ស្លឹក​ក្រាស់ ហើយ​នៅ​ចុង​ស្លឹក​រួញ​អង្កាញ់​ដូច​ទឹក​រលក។ ជា​ទូទៅ​គេ​អាច​ដាំ​វា​នៅ​ក្នុង ឬ​ខាង​ក្រៅ​ផ្ទះ​ក៏​បាន​ដែរ។ តាម​ជំនឿ​របស់​ប្រទេស​ចិន​ប្រទាល​មកុដ​នេះ គឺ​មាន​ថាមពល​នាំ​លាភ​ និង​សំណាង​ល្អ​ចូល​គេហដ្ឋាន​ ព្រម​ទាំង​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​ទាំងមូល។

– វល្លិ​មាស៖ គឺជា​រុក្ខ​ជាតិ​មួយ​ប្រភេទ​ដែល​គេ​មាន​ជំនឿ​ថា ជា​វល្លិ​មាន​ឫទ្ធិ​នាំ​មក​នូវ​ភាព​សុខ​សាន្ត លាភ​សំណាង លុយ​កាក់ និង​បណ្តេញ​នូវ​ភាព​ចង្រៃ។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​តែង​តែ​យក​រុក្ខ​ជាតិ​មួយ​នេះ​ទៅ​ដាំ​នៅក្នុង​គេហដ្ឋាន​របស់​គេ។

តើ​ប្រិយ​មិត្ត​មាន​ដាំប្រទាល​ណាមួយ​ដែរ​ឬទេ? បើមិនទាន់មានគួរសាកល្បងដាំសាក ព្រោះវាអាចជួយលើករាសីយើងបាន៕

 

by http://www.baykdang.com

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *