តើខ្សែបាតដៃ និយាយអ្វីខ្លះ ពីស្នេហា និងជិវិតអាពាហ៌ពិពាហ៌ របស់អ្នក?

Loading...
Spread the love

ពិតណាស់ មានរឿងរ៉ាវជាច្រើនដែលបង្ហាញតាមរយៈខ្សែបាតដៃរបស់អ្នក ប៉ុន្តែ តើអ្នកដឹងទេថា វាមានន័យយ៉ាងម៉េចទាក់ទងនឹងខ្សែបាតដៃទាំងពីររបស់អ្នកដែលត្រូវបានផ្តល់ដូចរូបភាពខាងក្រោមនេះ?
អ្នកជំនាញខាងមើលខ្សែបាតដៃ ជាទូទៅផ្អែកទៅលើវិទ្យាដែលខ្លួនបានរៀនពីប្រវត្តិសាស្ត្របុរាណចិន ដើម្បីមើលទៅលើជោគវាសនាមនុស្សនានាតាមរយៈខ្សែបាតដៃ។ គ្រប់មនុស្សទាំងអស់តែងតែមានរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែ អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដែលខ្សែបាតដៃអាចប្រាប់ពីជីវិតស្នេហារបស់អ្នក។

លោកអ្នកគ្រាន់តែយកបាតដៃពីររបស់ដាក់ក្បែរគ្នាដូចក្នុងរូបខាងក្រោមនេះ។ នៅពេលដែលអ្នកដាក់ក្បែរគ្នា ដោយដាក់ម្រាមដៃឲ្យស្មើគ្នារួចហើយ នោះអ្នកនឹងឃើញខ្សែបន្ទាត់មួយដែលអាចប្រាប់ពីជីវិតស្នេហា និងអាពាហ៌ពិពាហ៌របស់អ្នក។ ហេតុនេះ សូមធ្វើការត្រួតពិនិត្យទាំងអស់គ្នា ដើម្បីមើលឲ្យឃើញថា អ្នកមានជីវិតស្នេហាយ៉ាងដូចម្តេច?
1. ខ្សែបន្ទាត់បាតដៃទាំងពីររត់ស្មើគ្នា

ប្រសិនបើខ្សែបន្ទាត់នៃបាតដៃទាំងពីររត់ស្មើគ្នាយ៉ាងល្អ នោះមានន័យថា អ្នកជាប្រភេទមនុស្សដែលមានបេះដូងដ៏បរិសុទ្ធបំផុត។ អ្នកជាមនុស្សសប្បុរស និងជាអ្នកតែងតែមានហេតុផលមួយជានិច្ចក្នុងការជឿជាក់គេជឿជាក់។ ញៀណដ៏សាមញ្ញបំផុតរបស់មនុស្សដែលមានខ្សែដៃបែបនេះគឺថា គេជាមនុស្សចេះយល់យោគ និងយល់ចិត្តអ្នកផ្សេងបំផុត។ បើនិយាយពីជីវិតអាពាហ៌ពិពាហ៌វិញ អ្នកជាប្រភេទមនុស្សដែលនឹងរៀបការជាមួយនឹងអ្នកដែលត្រូវបានទទួលស្គាល់ពីរាល់មនុស្សដែលអ្នកស្គាល់ទាំងអស់។ ប៉ុន្តែ អ្នកក៏មានបញ្ហាដោយសារតែផ្លាសប្តូរភ្លាមៗអំពីជីវិតផងដែរ ហេតុនេះអ្នកត្រូវតែស្វែងរកផ្លូវដ៏ល្អបំផុតដើម្បីដើរ។

2. ខ្សែបាតដៃស្តាំខ្ពស់ជាងខ្សែបាតដៃឆ្វេង

ប្រសិនខ្សែបាតដៃស្តាំរបស់អ្នកខ្ពស់ជាងខ្សែបាតដៃឆ្វេង នោះមានន័យថា អ្នកគឺជាមនុស្សបុរាណនិយម។ អ្នកគឺជាប្រភេទមនុស្សដែលអាចនឹងរៀបការជាមួយនឹងអ្នកដែលមានវ័យចាស់ជាងអ្នក ហើយជាទូទៅតែងតែស្ថិតក្នុងការចាប់អារម្មណ៍ពីមនុស្សដែលមានវ័យចាស់ជាង។ អ្នកក៏មិនមែនជាមនុស្សគោរពប្រពៃណិតណាស់ណាឡើយ ក្នុងពេលស្ថិតក្នុងស្ថានភាពបែបសាមញ្ញ។ អ្នកចូលចិត្តធ្វើ ឬមានអ្វីប្លែកជាងមនុស្សភាគច្រើន តែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ អ្នកក៏ជាមនុស្សចូលចិត្តអង្កេតទៅលើបុគ្គលិកលក្ខណៈរបស់មនុស្សផ្សេងៗផងដែរ មុននឹងធ្វើការសម្រេចចិត្ត ឬវាយតម្លៃលើអ្នកនោះ។

3. ខ្សែបាតដៃឆ្វេងខ្ពស់ជាងខ្សែបាតដៃស្តាំ

ប្រសិនខ្សែបាតដៃឆ្វេងរបស់អ្នកខ្ពស់ជាងខ្សែបាតដៃស្តាំ នោះមានន័យថា អ្នកគឺជាមនុស្សពោរពេញដោយការតស៊ូក្នុងជីវិតស្នេហា។ អ្នកជាប្រភេទមនុស្សដែលចូលចិត្តប្រកួតប្រជែង នៅពេលដែលមានគូប្រកួតមកដល់។ អ្នកមិនមានបញ្ហានោះឡើយនៅពេលដែលបញ្ហាបង្ហាញខ្លួននៅចំពោះមុខរបស់អ្នក ហើយអ្នកនឹងប្រជែងដើម្បីសម្រេចឲ្យបានគោលដៅ និងស្នេហាដែលអ្នកត្រូវការ។ ជាទូទៅ អ្នកដែលមានខ្សែបាតដៃឆ្វេងខ្ពស់ជាងខ្សែបាតដៃស្តាំ បើប្រុស ជាបុរសសង្ហា ហើយបើស្ត្រី ជានារីដ៏ស្រស់សោភា៕

by baykdang

 

 

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *