ថ្ងៃ​​កំណើត ប្រាប់​​អំពី​​គ្រោះ​​ថ្នាក់ និង ត្រ​​ណម របស់​​អ្នក​​ក្នុងចុងខែមីនា ២០១៨

Loading...
Spread the love

គេហទំព័រ ទស្សន៍ទាយ ហ៊ុងស៊ុយ ដ៏ធំជាងគេ របស់ ចិន និង តៃវ៉ាន់ នោះ ក៏បានទស្សទាយអំពី គ្រោះថ្នាក់ និងត្រណម ដែលលោកអ្នកត្រូវប្រយ័ត្ន និង តម ចាប់ពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែមីនា ២០១៨ ។ ហេតុដូចនេះ ថ្ងៃនេះ មហាស្នេហា សូមលើកយកចំនុច ថ្ងៃកំណើត ប្រាប់អំពីគ្រោះថ្នាក់ និង ត្រណម របស់អ្នកក្នុងពេល ខាងមុខនោះ មកបកស្រាយប្រាប់អ្នករាល់គ្នា ដូចខាងក្រោម ៖

១. ចំពោះអ្នកកើតថ្ងៃអាទិត្យ

គ្រោះថ្នាក់ ៖ អាចត្រូវរងពាក្យដៀលត្មេះប្រមាថ ឬនិយាយដើមអំពី មិត្តរួមការងារ ឬបងប្អូនជីដូនមួយ ជីទួតមួយ -ល- ប៉ុន្តែមិនមែនជាបងប្អូនបង្កើតទេ ។

ត្រណម ៖ សម្តីគំរស់គំរើយ ឬធ្វើឫកពារគ្រអឺតគ្រទម ។

២. ចំពោះអ្នកកើតថ្ងៃចន្ទ

គ្រោះថ្នាក់ ៖ អាចចាញ់ល្បែងស៊ីសង ឬត្រូវគេបោកប្រាស់ ។

ត្រណម ៖ ត្រូវប្រព្រឹត្តខ្លួនឲ្យឆ្ងាយអំពីល្បែងអបាយមុខទាំងពួងក្នុងខែ៧ នេះ ។

៣. ចំពោះអ្នកកើតថ្ងៃអង្គារ

គ្រោះថ្នាក់ ៖ អាចទទួលរងការច្រណែនឈ្នានីស ឬអាចឈានដល់ទាស់ទែងគ្នា

ត្រណម ៖ រឿងណាគួរគិតចាំគិត រឿងណាគួរគេចត្រូវតែគេច មិនត្រូវប្រឈមមុខ ជាមួយនឹងបញ្ហាច្រើនពេកទេ ព្រោះអាចនឹងនាំស៊យដល់លាភសក្ការៈដែលអ្នកប្រុង នឹងទទួលបាន ។

៤. ចំពោះអ្នកកើតថ្ងៃពុធ

គ្រោះថ្នាក់ ៖ អាចមានការប៉ះពារបន្តិចបន្តួចតាមដងផ្លូវសាធារណៈ ។

ត្រណម ៖ មិនត្រូវបើកបរទៅណាឆ្ងាយតែឯង ឬឲ្យរបស់ទៅមនុស្សទើបតែស្គាល់ខ្ចី ។

៥. ចំពោះអ្នកកើតថ្ងៃព្រហស្បតិ៍

គ្រោះថ្នាក់ ៖ អាចនឹងមានមនុស្សចាំលួច ឬក៏បំផ្លាញ របស់ជាទីស្រលាញ់របស់អ្នក ប៉ុន្តែមិនជាបញ្ហាធំទេ ឲ្យតែអ្នកមានការប្រយ័ត្នឲ្យខ្ពស់ជាងធម្មតា ។

ត្រណម ៖ មិនត្រូវអួតអំពីរបស់ថ្មីដែលអ្នកមាន ឬអួតអំពីគុណសម្បត្តិ មនុស្សល្អ ដែល នៅក្បែរអ្នក និងជួយជ្រុមជ្រែងអ្នកឲ្យអ្នកទី៣ ដឹង ព្រោះគេគិតមិនដូចអ្នកគិត ។

៦. ចំពោះអ្នកកើតថ្ងៃសុក្រ

គ្រោះថ្នាក់ ៖ មានអ្នកលួចស្រលាញ់អ្នក និងប៉នប៉ងចង់អោយអ្នកបែកបាក់មិត្តភាព ពីមនុស្សដែលអ្នកកំពុងតែស្រលាញ់ ។

ត្រណម ៖ កុំទុកចិត្តមនុស្សផ្ទុយភេទ ដែលអ្នកសង្ស័យថាអាចនឹងស្រលាញ់អ្នក និងមិន ត្រូវប្រើប្រាស់ពាក្យសម្តីជាមួយមនុស្សផ្ទុយភេទ ស៊ីជម្រៅពេកទេ ។

៧. ចំពោះអ្នកកើតថ្ងៃសៅរ៍

គ្រោះថ្នាក់ ៖ អាចទទួលរងជម្ងឺបន្តិចបន្តួច ប្រសិនបើធ្ងន់ក៏យ៉ាងយូរ ២ ទៅ ៣ថ្ងៃ នឹងជាសះស្បើយហើយ ។

ត្រណម ៖ មិនត្រូវដើរហើរយប់ព្រលប់ ឬផឹកស៊ីច្រើនហួសហេតុ

ជាយោបល់របស់ មហាស្នេហា “ដើម្បីជៀសឆ្ងាយអំពី គ្រោះថ្នាក់ ជាយថាហេតុណាមួយខាងលើ ចូរបុគ្គលទាំងឡាយដែល កើតក្នុងឆ្នាំទាំង១២ អាចធ្វើបុណ្យដាក់បាត សង្ឃទាន ឬក៏ស្រោចទឹករំដោះគ្រោះ ដោយវិធី ណាមួយក៏បាន តាមដែលលោកអ្នកធ្លាប់ធ្វើ និងមានជំនឿ អស់កាលជាយូរមកហើយ!”

ប្រភព៖ khmerluck.com

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *