អ្នកណាមិនដឹង​មុខ​ជាថា​រូប​នេះ កាត់​ត​ហើយ តាម​ពិត​ជា​រូប​ពិត​គ្មាន​ស្គាល់​ជាតិ​កាត់​តអីបន្តិច

Loading...
Spread the love

បច្ចុប្បន្នមានរូបភាពជាច្រើនត្រូវបានគេកាត់ត កែសម្រួលធ្វើយ៉ាងណាឱ្យស្រស់ស្អាត តាមការស្រមើស្រម៉ៃដើម្បីហេតុផលផ្សេងៗ រហូតដល់ពេលខ្លះឱ្យតែរូបភាពស្អាតប្លែកគេគិតថាជារូបថតកាត់តទាំងអស់។ ប៉ុន្តែតាមការពិតទៅមានរូបភាពមួយចំនួនគឺជារូបភាពថតពិតៗគ្មានការកាត់ត ឬ កែសម្រួលអ្វីទាំងអស់ ទោះបីមើលទៅពិសេសអស្ចារ្យក៏ដោយ ដូចជារូបភាពខាងក្រោមនេះ។

  1. រូង Ice Cave នៅប្រទេសអាយឡែន

2. រូបភាពទឹកធ្លាក់មានពណ៌ចម្រុះ

3. សណ្ឋាគារមួយនៅទីក្រុង Marseille ប្រទេសបារំាង គេតុបតែងបែបហ្នឹងតែម្ដង មួយចំហៀងស មួយចំហៀងទៀតក្រវេមក្រវ៉ាម

4. មើលទៅដូចជាឆ្កែចចកពិតប្រាកដ ប៉ុន្តែវាជាការច្នៃបង្កើតឡើងទេ

5. នេះជារូបភាពពិតៗនៅព្រលានយន្តហោះ Leipzig ប្រទេសអាល្លឺម៉ង់ ដែលផ្លូវរត់របស់យន្តហោះស្ថិតនៅពីលើផ្លូវហៃវ៉េសម្រាប់រថយន្ត

6. មួយនេះជារូបភាពនៅព្រលានយន្តហោះ Gibraltar ដែលផ្លូវរត់របស់យន្តហោះឆ្លងកាត់តាមផ្លូវរថយន្ត

7. បឹងទឹកកក Baikal នៅស៊ីបេរី ប្រទេសរូស្ស៊ី

8. ព្រៃដែលមានដើមឈើរមួលនៅប្រទេសប៉ូឡូញ

9. ខ្យល់ព្យុះនិងឥន្ធនូសំដៅឆ្ពោះទៅកន្លែងតែមួយ

10. វាជាស្នាដៃពិតៗរបស់សិល្បករ Felice Varini

11. ពណ៌ក្រហមនៅលើដើមឈើដែលបណ្តាលមកពីការកំពប់ថ្នាំមានជាតិពុលឆ្នាំ២០១០ នៅប្រទេសហុងគ្រី

12. មើលទៅដូចជាបិសាចក្រោមសមុទ្រ តែតាមពិតជារុក្ខជាតិសមុទ្រ

13. មើលមួយភ្លែតគិតថាអ្នកទាំង៤ជាគ្រួសារយក្ស តែតាមពិតទៅថ្មដែលពួកគេអង្គុយពីលើគឺស្ថិតនៅទីខ្ពស់ខាងលើ ប៉ុន្តែមានពណ៌ដូចនឹងខាងក្រោមដូចនេះហើយទើបមើលច្រឡំ

14. ពពកនៅក្នុងបន្ទប់ ដែលត្រូវបានគេច្នៃចេញមក វាអាចបញ្ចេញសំឡេងផ្គរ និងរន្ទះបាន នៅថ្ងៃខាមុខអាចនឹងបញ្ចេញទឹកភ្លៀងបានទៀតផង

15. ដើមឈើនេះពិសេសប្លែកដូចក្នុងរឿង តែវាជាដើមឈើពិតៗ ដែលត្រូវបានគេកាត់តម្រឹម

16. វាជាលូបង្ហូរដែលមនុស្សបង្កើតឡើងដើម្បីបង្ការទឹកជំនន់នៅចក្រភពអង់គ្លេស

17. រូបភាពចំណតរថយន្តនៅអគារ Eurega Tower ទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី

18. អ្នកនេសាទអ៊ុំទូកកាត់វារីជាតិនៅក្នុងបឹង Cao Hu ប្រទេសចិន

19. ពពកដែលមានទម្រង់ដូច UFO

20. ទឹកសមុទ្រថ្លាខ្លាំងរហូតដល់ឃើញស្រមោលទូកនៅក្រោមទឹក

21. ខ្យល់ព្យុះក្នុងសមុទ្រដែលមានទម្រង់ដូចជាពពុះស្រាបៀរ

22. កូនទាជ័រយក្សបណ្តែតខ្លួននៅលើសមុទ្រ

23. នេះជាទីធ្លានៅមុខវិមានរដ្ឋសភាក្នុងទីក្រុងប៉ារីស ដែលមើលទៅដូចជារាងស្វ៊ែរប៉ុន្តែវារាបស្មើទេ

24. នេះជាសំណង់ដែលមានរាងដូចខ្ទះយក្សនៅឆ្នេរសមុទ្រមួយក្នុងប្រទេសអូស្ត្រាលី

25. ផ្លូវរថភ្លើងនេះខូចទ្រង់ទ្រាយបន្ទាប់ពីការរញ្ជួយដី

26. តាមពិតទៅវាជាការចាំងឆ្លុះត្រឡប់នៃអគារដែលនៅក្បែរវា

27. មួយនេះក៏ជារូបភាពពិតៗដែរ

28. មើលទៅដូចជានាវានៅលើភ្នំ ប៉ុន្តែតាមពិតវាជាសណ្ឋាគារមួយនៅប្រទេសកូរ៉េខាងត្បូង

29. នេះជាស្នាដៃរបស់សិល្បករ Alicia Martin ដែលធ្វើដូចជាសៀវភៅរាប់ពាន់ក្បាលហូរចេញពីក្នុងបណ្ណាល័យមកកាន់ផ្លូវក្នុងទីក្រុងម៉ាឌ្រីត

30. នេះជាបច្ចេកទេសថតដ៏ពិសេសមួយ

ប្រភព៖ Wtfintheworld

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *