មូល​ហេតុ​ទាំង៦ បង្ក​ឲ្យកើត​ជំងឺ​ឆ្អល់ពោះ!

Loading...
Spread the love

(សុខភាព)៖ អ្នកដែលមានអាការៈឆ្អល់ពោះ និងមានអារម្មណ៍ឈឺផ្នែកខាងលើ ដែលបង្កឲ្យណែនពោះ និងមានខ្យល់ក្នុងពោះ និងមានអាការៈភើជាញឹកញាប់។ អ្នកខ្លះទៀតអាចមានអាការៈរមូលពោះ ក្អួតចង្អោរ ឆាប់ឆ្អែត ឬមានអាការៈចុកណែនពោះ ដោយគ្រាន់តែបរិភោគបន្តិចបន្តួច រីឯអ្នកខ្លះទៀត បញ្ចេញអាការៈក្រហាយត្រង់បរិវេណដើមទ្រូង។

មូលហេតុនៃអាការៈទាំងអស់នេះអាចកើតពីហេតុផលច្រើនយ៉ាងរួមមាន៖

១. រោគក្នុងប្រព័ន្ធផ្លូវអាហារ ដូចជារោគដំបៅក្នុងក្រពះអាហារ រលាកក្រពះអាហារ មហារីកក្រពះអាហារ ព្រូនក្នុងប្រព័ន្ធផ្លូវអាហារ។ អាការៈក្រហាយត្រង់បរិវេណដើមទ្រូង អាចកើតចេញពីរោគអាស៊ីដ ក្នុងក្រពះ។

២. កើតចេញឱសថព្យាបាលរោគមួយចំនួន ថ្នាំប្រភេទដែលបង្កឲ្យក្រពះ និងពោះវៀនធ្វើចលនាគៀបច្របាច់ថយចុះ ដូចជាថ្នាំងងុយដេក ថ្នាំរំងាប់ផ្លូវអារម្មណ៍ និងថ្នាំអង់ទីប៊ីយូទិក មួយចំនួន។ គ្រឿងភេសជ្ជៈដែលមានសារធាតុអាល់កុល ដូចជា ស្រា ស្រាបៀរ និងទឹកតែ ឬកាហ្វេ ដែលអាចបង្កឲ្យក្រពះអាហាររលាក។ អាហារប្រភេទជ្រក់ អាហារមានរសជាតិហិរខ្លាំង ប្រៃខ្លាំង ឬផ្អែមខ្លាំង។

៣. រោគថង់ទឹកប្រមាត់ ដូចជាមាមនដុំគ្រោះក្នុងថង់ទឹកប្រមាត់ជាដើម

៤. រោគលំពែង

៥. រោគផ្លូវការខ្លះ ដូចជាទឹកនោមផ្អែម និងរោគក្រពេញទីរ៉ូអ៊ីដ។

៦. របបនៃការហូបចុក ក៏មានចំណែកពាក់ព័ន្ធធ្វើឲ្យឆ្អល់ពោះដែរ ពិសេសបរិភោគរសជាតិជូរខ្លាំង ប្រៃខ្លាំង ផ្អែមខ្លាំង ឬហិរខ្លាំង ដែលបង្កឲ្យសន្ទះស្រោម ក្រពះអាហាររលាក ការបរិភោគអាហារក្តៅប្រញាប់ប្រញាល់ ការទំពារអាហារមិនម៉ដ្ឋល្អ បរិភោគច្រើនពេក និងបរិភោគអាហារប្រភេទលំបាក កិន រលាយ។

សម្រាប់អ្នកចូលចិត្តបរិភោគបន្លែ ទោះបីជាប្រភេទមានកាកសរសៃច្រើន ប៉ុន្តែបើសិនជាបរិភោគច្រើនពេក អាចបង្កឲ្យមានអាការឆ្អល់ពោះដូចគ្នា ដោយសារតែរាងកាយមិនអាចមានទឹករំលាយ ដែលចាំបាច់ត្រូវប្រើបាក់តេរី ក្នុងពោះវៀនជួយកិនបំបែក។

ទោះបីជាយ៉ាងណា អាហារប្រភេទបន្លែ ក៏ផ្តល់ផលប្រយោជន៍យ៉ាងល្អ ចំពោះការបន្ទោរបង់។
ប៉ុន្តែប្រសិនបើអ្នកមានអាការៈដូចជា៖

•  ហើមពោះ កើតក្នុងរយៈពេលខ្លីៗញឹកញាប់ អាចជាសញ្ញាបញ្ជាក់ថា រោគមហារីកក្រពះអាហារកំពុងលុកលុយហើយ។
•  មានអាការឆ្អល់ពោះ ហើយទម្ងន់ស្រកចុះ

•  មានអាការៈស្លេកស្លាំង ហើយលាមកមានពណ៌ខ្មៅ
•  មានអាការក្អួតជាប់គ្នាជាច្រើនថ្ងៃ ឬលេបអាហារមិនចូល
•  ខ្លួនមានពណ៌លឿង ភ្នែកលឿង

•  ឈឺពោះខ្លាំង និងណែនពោះខ្លាំង

ប្រសិនបើអ្នកមានអាការៈបែបនេះ អ្នកគួរទៅជួបគ្រូពេទ្យដើម្បីធ្វើការ ត្រួតពិនិត្យមូលហេតុពិតនៃរោគឆ្អល់ ពោះនោះ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា៕

ប្រភពអត្ថបទពីដើមពី៖ KhmerTalking

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *