មកមើលសម្រស់យាយតា នៅឆាណាថោន ទោះបីចាស់ៗមែន តែស្ទាយ៍ស្លៀកពាក់វិញ មិនណយទេ

Loading...
Spread the love

អាមេរិក៖ Chinatown Pretty គឺជាគណនីបណ្តាញសង្គម Instgram ដែលគ្រប់គ្រងដោយមនុស្សពីរនាក់ គឺ Valerie Luu និង Andria Lo ដែលត្រូវជាមិត្តភក្តិនឹងគ្នា។ ពួកគេតែងតែថត និងបង្ហោះរូបភាពមនុស្សចាស់ចូលទៅក្នុងគណនីបណ្តាញសង្គមរបស់ពួកគេ ជាមួយសកម្មភាពផ្សេងៗ ដែលបង្ហាញពីការរស់នៅរបស់ចាស់ៗនៅតំបន់ Chinatowns នាទឹកដីសហរដ្ឋអាមេរិក។

ក្រៅពីការស្លៀកពាក់ដ៏ទាក់ទាញនោះ គេក៏បានឃើញលោកតា លោកយាយមានទឹកមុខស្រស់ស្រាយ ជាមួយស្នាមញញឹមគ្រប់ៗគ្នា ដែលបានធ្វើឲ្យអ្នកតាមដានទស្សនាហើយ លួចញញឹមតាមតែម្តង។

មិនតែប៉ុណ្ណោះ រូបភាពទាំងនោះ ក៏អាចធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កន្លងទៅ ជាពិសេសគឺស្ទាយស្លៀកពាក់តាមបែបអ្នករាំពីជំនាន់មុន ដែលតែងតែស្លៀកខោជើងធំស្មើ ស្រោមដៃ និងស្រោមជើងជិតៗជាដើម។

ចង់ដឹងថា ស្ទាយនៃការស្លៀកពាក់របស់គាត់ ពិតជាទាក់ទាញខ្លាំងយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

ប្រភពអត្ថបទដើមពី៖ Khmerload

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *