បណ្តាសមាសភាពចង្រៃដែលបានឆ្លងចូល កំពុងរាតត្បាត និងបង្ករការខូចខាតធ្ងន់ធ្ងរលើដំណាំនៅកម្ពុជា

Loading...
Spread the love

(បង្កដោយ កង្វះវិធានការភូតគាមអនាម័យដែលមានប្រសិទ្ធភាពនៅច្រកទ្វារព្រំដែន)

ជំងឺស្លឹកប្រាក់លើដំណាំក្រូច

ជាជំងឺវាយរុសដែលឆ្លងរាលដាលចូលមកកម្ពុជាក្នុងនៅដើមទស្សវត្សឆ្នាំ៩០ តាមរយៈការនាំចូលពូចក្រូចពីប្រទេសជិតខាង។ បច្ចុប្បន្នវាកំពុងរាតត្បាតនៅគ្រប់ចម្ការក្រូចនៅក្នុងប្រទេសកម្ពុជា ដោយធ្វើអោយងាប់ ឬស ងាប់មែកដោយអន្លើរ ក្រូចចុះខ្សោយថយទិន្នផលរហូតងាប់ដើមទាំងមូល។

ពុំទាន់មានថ្នាំព្យាបាល ឬកំចាត់ជំងឺនេះនៅឡើយ តែម្ចាស់ចំការក្រូចត្រូវចំណាយក្នុងការទិញជីបំប៉នតាមស្លឹកជារៀងរាល់ឆ្នាំ។ ដោយវាអាចចម្លងពីដើមមួយទៅដើមមួយតាមសត្វល្អិតជញ្ជក់រុក្ខរស នោះដើមក្រូចស្ទើរទាំងអស់កំពុងមានផ្ទុកជំងឺនេះ។ ចម្ការមួយចំនួន ត្រូវបោះបង់ លែងថែទាំ ដែលក្លាយជាប្រភពចម្លងជំងឺ។ ក្រូចកម្ពុជា មិនអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយមិនមានវិធានការណាមួយ ដើម្បីកំចាត់វាយរុសផ្ទុក ក្នុងផ្លែក្រូចទាំងនោះបានឡើយ។

ជំងឺស្លឹកប្រាក់លើដំណាំក្រូច
ជំងឺស្លឹកប្រាក់លើដំណាំក្រូច

ខ្យងមាសស៊ីស្រូវ
ឆ្លងរាលដាលចូលមកកម្ពុជាក្នុងឆ្នាំ១៩៩៤ តាមរយៈការនាំចូលមកចិញ្ចឹមកំសាន្ត និងជាអាហារ។ បច្ចុប្បន្នវារាលដាលពេញប្រទេស និងស៊ីបំផ្លាញ បង្ករការខូចខាតធ្ងន់ធ្ងរ (ចំណាយលើការព្រួសឡើងវិញ ទិញថ្នាំកសិកម្មដើម្បីកំចាត់ដោយមិនមានប្រសិទ្ធភាព) លើដំណាំស្រូវរៀងរាល់ឆ្នាំ។
ក្រៅពីបង្កការខូចខាតធ្ងន់ធ្ងរលើដំណាំស្រូវ នោះវត្តមានខ្យងមាសកំពុងមានអំពើឧត្បាតបង្កអោយបាត់បង់ប្រភេទខ្យងក្នុងស្រុក។ បច្ចុប្បន្នពុំមានវិធានការប្រសិទ្ធភាពណាមួយក្នុងការលុបំបាត់ខ្យងមាសស៊ីស្រូវចេញពីប្រទេសកម្ពុជានោះទេ មានតែវិធានការដែលអាចបន្ធូរបន្ថយការរាតត្បាតប៉ុណ្ណោះ។

ខ្យងមាសស៊ីស្រូវ
ខ្យងមាសស៊ីស្រូវ

ខ្ញុងដូង
ជាសត្វល្អិតចង្រៃដែលមានកំណើតនៅបណ្តាលកោះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចំលងចូលមកកម្ពុជាតាមការនាំចូលពូជដូង និងរុក្ខជាតិលម្អ នាអំឡុងឆ្នាំ២០០៥។
ដើមដូងស្ទើរគ្រប់ខេត្តនៃប្រទេសកម្ពុជា កំពុងរងការរាតត្បាតដោយខ្ញុងដូង និងថយចុះទិន្នផល រហូតមិនមានផ្លែសោះ រូចក៏អាចងាប់ដើម។ មិនងាយចាត់វិធានការ កំចាត់ដោយវារាតត្បាតចុងកំពូល (បណ្តូល) ដូងដែលនៅខ្ពស់ៗ និងការមិនបានចាប់អារម្មណ៍ថាមានដង្កូវដ៏តូចៗរបស់ខ្ញុងដូងកំពុងរាតត្បាតនៅចន្លោះដ៏តូចចង្អៀតនៃកំពូលដូង។

ខ្ញុងដូង
ខ្ញុងដូង

ជំងឺម៉ូស្សាអ៊ិកដំឡូងមី

ជាជំងឺបង្កដោយវាយរុស ឆ្លងតាមការនាំយកដើមដំឡូងមីជាពូជចូលមកពីប្រទេសជិតខាងក្នុងពេលដែលកម្ពុជាពង្រីកផ្ទៃដីដាំដំណាំដំឡូងមី។ សញ្ញារាតត្បាតដំបូងត្រូវបានរកឃើញនៅចុងឆ្នាំ២០១៥ នៅខេត្តរតនៈគីរី។

ជាជំងឺដែលគ្មានថ្នាំព្យាបាល ឬកំចាត់ និងអាចរាលដាលតាមពូជដំឡូង និងចម្លងតាមសត្វល្អិតជញ្ជក់រុក្ខរស។ វាកំពុងរាលដាល ស្ទើរគ្រប់ខេត្តដែលមានដាំដំណាំដំឡូងមី និងអាចបង្កផលប៉ះពាល់ ពីការទប់ស្កាត់មិនអោយនាំចូលផលិតផលដំឡូងមីកម្ពុជា នៅទីផ្សារអន្តរជាតិ នាពេលអនាគត។

ជំងឺម៉ូស្សាអ៊ិកដំឡូងមី
ជំងឺម៉ូស្សាអ៊ិកដំឡូងមី

ប្រភព៖ General Directorate of Agriculture, MAFF, Cambodia

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *