ឆ្នាំដែលត្រូវសែនរំដោះគ្រោះ ដើម្បីទទួលមកនូវលាភសំណាងល្អក្នុងឆ្នាំថ្មី ឆ្នាំ ច គ.ស ២០១៨

Spread the love

ឆ្នាំឆុងខ្លាំងសំរាប់ឆ្នាំថ្មីឆ្នាំច 2018 ដែលត្រូវរំដោះគ្រោះ ដើម្បីទទួលលាភសំណាងល្អ

ឆ្នាំដែលឆុង ក្នុងឆ្នាំ ច គ.ស ២០១៨ នេះ គឺ

  • ឆ្នាំ រោង ឆុងខ្លាំង (១០០% ឆុង)
  • ឆ្នាំ ច ឆុងបង្គួរ (៧៥% ឆុង)
  • ឆ្នាំ មមែ ឆុងមធ្យម (៥០% ឆុង)
  • ឆ្នាំ រកា ឆុងតិច (២៥% ឆុង)

បុរសកើតឆ្នាំ រោង អាយុ ៤៣ ឆ្នាំ ឆុងខ្លាំង និងត្រូវប្រយ័ត្នខ្លាំង។
ស្រីកើតឆ្នាំ រោង អាយុ ៣១ ឆុងខ្លាំង និងត្រូវប្រយ័ត្នខ្លាំង។

អ្នកដែលកើតឆ្នាំ រោង ច មមែ និងរកា ត្រូវធ្វើពិធីសែនរំដោះគ្រោះនៅវិហារចិន នៅថ្ងៃទី ២៣ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ជាពេលវេលាកាត់ឆុងដ៏ល្អ និងជួយអោយទទួលបានលាភសំណាងល្អ ក្នុងឆ្នាំថ្មី ឆ្នាំ ច គ.ស ២០១៨ នេះ។

ហើយក្នុងការរៀបចំសែនរំដោះគ្រោះនេះ យើងត្រូវមានគ្រឿងសែន ដូចខាងក្រោមៈ

សំរាប់បុរសៈ

  • សាច់ជ្រូក ៣ជាន់ឆៅ ៣ដុំ
  • ពងទាឆៅ ៣គ្រាប់
  • ផ្លែឈើពណ៌ខៀវ
  • យីហ៊ី ៣បន្ទះ
  • ក្រដាសសែន ១ឈុត

សំរាប់នារីៈ

  • សាច់ជ្រូក ៣ជាន់ឆៅ ៣ដុំ
  • ពងទាឆៅ ៣គ្រាប់
  • ផ្លែឈើពណ៌ក្រហម
  • ឈាមជ្រូក ៣ដុំ
  • ក្រដាសសែន​ ១ឈុត

ជួយ Like និង Share ដើម្បីទទួលបានលាភសំណាងក្នុងឆ្នាំថ្មីទាំងអស់គ្នា។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *